ប្រតិទិនព្រឹត្តិការណ៍

តុលា 2014
ពុ ព្រ សុ អា
29 30 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 31 1 2

កសិកម្មលើបណ្តាញ FACEBOOK

ទំព័រ Facebook នៃខុទ្ទកាល័យ

សេចក្តីជូនដំណឹង

ការដាំដុះដំណាំ

ស្រូវ​គឺ​ជា ​ដួង​ព្រ​លឹង​នៃ​ជន​ជាតិ​ខ្មែរ ដែល​បាន​ចាក់​​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់​គំ​និត​អា​រម្មណ៍ និង​បាន​ផ្សា​រភ្ជាប់​យ៉ាង​ជិត​ស្និតទៅ​នឹង ​ប្រ​ពៃ​ណី​ទំនៀម​​​​ទ​ម្លាប់​​វប្ប​​ធម៌​សាស​នា​ន​យោ​បាយ​ របស់​ប្រ​ជា​ជាតិ​កម្ពុជា ​តាំង​ពី ​យូរ​លង់​ណាស់​មក​ហើយ។ ស្រូវ​ជា​ចំ​ណី​អា​ហារ​អចិន្ត្រៃយ៍​សម្រាប់​ប្រជាជន​កម្ពុជា និង​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​នៅ​លើពិភព​លោក។ វា​គឺ​ជា​ប្រភព​អាហារ​ថាមពល​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ចំនួន ១៧ នៅ​ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក ៩ ប្រទេស​នៅ​ទ្វីប​អាមេរិក និង ៨ ប្រទេស​នៅ​ទ្វីប​អាហ្រ្វិក​។ ស្រូវ​ផ្ដល់​នូវ ២០% នៃ​ការ​ផ្គត់​ផ្គង់​អាហារ​ថាមពល​របស់​ពិភព​លោក ស្រូវ​សា​លី ១៩% និង​ពោត ៥%​។​

បច្ចេកទេសដាំដុះ និងការថែទាំដំណាំស្រូវ...

បន្លែ​ជា​ផ្នែក​មួយ ​នៃ​អា​ហារ​សម្រាប់​ការ​ទទួល​ទាន​​ប្រ​ចាំ​ថ្ងៃ របស់​ប្រជា​ជន​កម្ពុជា​។ បន្លែ​ជា​ប្រភព​នៃ​វី​តា​មីន​ដ៏​សំបូរ​បែប និង​មាន​តម្លៃ​ថោក​។ ការ​ទទួល​ទាន​បន្លែ​ផ្តល់​នូវ​រស​ជាតិ បង្កើន​នូវ​ភាព​ឃ្លាន​អា​ហារ​ និង​ការ​ផ្តល់​នូវ​ជាតិ​សរ​សៃ​សម្រាប់​ការ​រំលាយ​អា​ហារ និង​ដើ​ម្បី​ការ​ពារ​ការ​ទល់​លា​មក​។ បន្លែ​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​អាស៊ីដ ដែល​បាន​ផលិត​ឡើង​ក្នុង​ពេល​រំ​លាយ​អា​ហារ​ និង​អា​ហារ​ដែល​សំ​បូ​រជាតិ​ខ្លាញ់​ ហើយ​ក៏​ផ្តល់​នូវសារ​ធាតុ​ដ៏​មាន​តម្លៃ ​ដែល​ជួយ​នៅ​ឱ្យ​មាន​ចលនា​នៃ​អា​ហារ​នៅ​ក្នុង​ពោះ​វៀន​។ ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​តម្រូវ​ឱ្យ​មាន​ ៧៥​ - ១២៥ ក្រាម ​នៃ​បន្លែ​ស្លឹក​ពណ៌​បៃ​តង ៨៥​ក្រាម​ នៃ​បន្លែ​ផ្សេង​ទៀត ​និង​៨៥​ក្រាម ​នៃ​បន្លែ​ដែល​ជា​ឬស​និង​មើម​ជា​មួយ​អា​ហារ​ផ្សេង​ទៀត​។

បច្ចេក​ទេស​ដំា​ដុះ​និង​ការ​ថែ​ទាំ​ដំ​ណាំ​បន្លែ...

ផ្លែ​ឈើ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​នៃ​របប​អា​ហារ ដែល​នាំ​ឱ្យ​មាន​សុខ​ភាព​ល្អ​ មាន​កម្រិត​ទាប​នៃ​កា​ឡូ​រី​ សូ​ដ្យូម​ ជាតិ​ខ្លាញ់​ និង​កូ​លេ​ស្តេ​រ៉ុល​។ ផ្លែ​ឈើ​ដើរ​តួ​នា​ទី​យ៉ាង​ សំ​ខាន់​ក្នុង​ការ​រក្សា​ រាង​កាយ​ មាន​សុខ​ភាព​ល្អ​ និង​មាន​ប្រ​យោជន៍​ជា​ច្រើន​ដូច​ជា ​កាត់​បន្ថយ​ហា​និ​ភ័យ​សម្រាប់​ជំ​ងឺ​ជា​ច្រើន​រួម​មាន​ ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​ ជំ​ងឺ​បេះ​ដូង​ ជំ​ងឺ​ទឹក​នោម​ផ្អែម​ ជំ​ងឺ​មហា​រីក​មួយ​ចំនួន​ដូច​ជា ​មាត់​ ក្រ​ពះ ​និង​មហា​រីក​ ពោះ​វៀន​ធំ​ គ្រួស​ក្នុង​តម្រង​នោម​ ការ​បាត់​បង់​ឆ្អឹង​។ ផ្លែ​ឈើ​បាន​បង្កើត​ឡើង​នូវ​សារ​ធាតុ​ទឹក​ពី​ ៩០​-​៩៥% សម្រាប់​ការ​ដឹក​ជញ្ជូន​សារ​ធាតុ​ចិញ្ចឹម​នៅ​ជុំ​វិញ​រាង​កាយ​ និយតករ​សីតុណ្ហា​ភាព​រាង​កាយ​ រក្សា សន្លាក់​ឱ្យ​មាន​សំ​ណើម​ និង​កម្ចាត់​កាក​សំ​ណល់ក្នុង​រាង​កាយ​។​​ ផ្លែ​ឈើ​សម្បូរ​សារ​ធាតុ​សរ​សៃ​ដែល​មាន​សារៈ​សំ​ខាន់​សម្រាប់​ការ​ចលនា​ម្ហូប​អា​ហារ​ ក្នុង​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​ ជួយ​រក្សា​សកម្មភាព​ពោះ​វៀន​ ការ​ពារ​ការ​ទល់​លា​មក​ ផ្តល់​ថាម​ពល​ដល់​រាង​កាយ​។

បច្ចេក​ទេស​ដំា​ដុះ​និង​ការ​ថែ​ទាំ​ដំ​ណាំផ្លែឈើ...

រាប់​ពាន់​ឆ្នាំ​មក​ហើយ​ វប្ប​ធម៌​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ខាង​កើត​ ត្រូវ​បាន​ទទួល​ស្គាល់​ថា​ ផ្សិត​មិន​ត្រឹម​តែ​ផ្តល់​រស​ជាតិ​ប៉ុណ្ណោះ​ទេ​ តែ​មាន​តម្លៃ​អា​ហា​រូប​ត្ថម្ភ​ខ្ពស់និង​អត្ថ​ប្រ​យោជន៍​ជា​ច្រើន​សម្រាប់​សុខ​ភាព​។​ ផ្សិត​ជា​ផ្នែក​មួយ​នៃ​បន្លែ​ ផ្តល់​នូវ​អា​ហា​រូបត្ថម្ភ​ជា​ច្រើន​ដូច​នៅ​ក្នុង​សណ្តែក​ សាច់​ ឬ​ធញ្ញ​ជាតិ​​ដែរ។ ​ផ្សិត​គឺ​មាន​កា​ឡូ​រី​និង​សូ​ដ្យូម​ទាប​ មិន​មាន​ជាតិ​ខ្លាញ់​ មិន​មាន​កូលេ​ស្តេ​រ៉ុល តែ​ផ្តល់​នូវ​សារ​ធាតុ​ចិញ្ចឹម​ដ៏​សំ​ខាន់​រួម​ទាំង​ សេ​ឡេ​នី​ញ៉ុម​ ប៉ូតា​ស្យូម រី​បូ​ហ្វ្លា​វីន នី​អា​ស៊ីន​ វី​តា​មីន​ D ។ ​ផ្សិត​មាន​ច្រើន​ជាង​ ១៤.០០០ ប្រ​ភេទ​ ប៉ុន្តែ​មាន​តែ ៣.០០០ប្រ​ភេទ​ប៉ុណ្ណោះ​ ដែល​អាច​ទទួល​ទាន​បាន​ និង​ ១.៤០០ ប្រ​ភេទ​ទៀត​ ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​ជាតិ​ពុល។

បច្ចេក​ទេស​ដំា​ដុះ​និង​ការ​ថែ​ទាំ​ដំ​ណាំផ្សិត...

សារៈ​សំ​ខាន់​នៃ​ជី​កំ​ប៉ុស​នេះ​បាន​កើន​ឡើង​ក្នុង​មន​សិ​ការ​ជា​សា​ធារ​ណៈ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​វា​មាន​ទំ​នាក់​ទំ​នង​ជា​មួយ​បរិស្ថាន​និង​ជា​មធ្យោ​បាយ​ដែល​មាន​សុ​វត្ថិ​ភាព សុខ​ភាព ​និង​រស​ជាតិ​ល្អ​ក្នុង​ការ​ដាំ​ដុះ​ដំ​ណាំ​ បន្លែ​ ផ្លែ​ឈើ​។ ជា​រួម​ជី​កំ​ប៉ុស​គឺ​គ្រាន់​តែ​ជា​ដំ​ណើរ​ការ​នៃ​ការ​ប្រែ​ក្លាយ​នូវ​កាក​សំ​ណល់​អា​ហារ​ បន្លែ​ ផ្លែ​ឈើ​ រុក្ខ​ជាតិ​នា​នា​ លា​មក​សត្វ​ ដែល​បោះ​ចោល​ទៅ​ជា​សារ​ធាតុ​មួយ​ដែល​មាន​ប្រ​យោជន៍​សម្រាប់​ការ​ដាំ​ដុះ​។​ ភាព​ដ៏​អស្ចារ្យ​របស់​ជី​កំប៉ុស​នោះ​គឺ ​វា​មិន​គ្រាន់​តែ​មាន​សារ​សំ​ខាន់​ក្នុ​ការ​ផ្តល់​ជីវ​ជាតិ​សម្រាប់​ដំ​ណាំ​ប៉ុ​ណ្ណោះ​ទេ​ វា​ក៏​អាច​ទប់​ស្កាត់​សត្វ​ល្អិត​ចង្រៃ​បាន​ផង​ដែរ​។

បច្ចេក​ទេស​ផលិតនិង​ការថែ​ទាំជី...

វារីវប្បកម្ម

ត្រី​ជា​អា​ហារ​ប្រ​ចាំ​ថ្ងៃ​របស់​មនុស្ស​ទូ​ទៅ​ មិន​ថា​នៅ​កម្ពុ​ជា​ឬ​នៅ​ប្រ​ទេស​ដ​ទៃ​ឡើយ ក្រៅ​តែ​ពី​ការ​ផ្កល់​រស​ជាតិ​ឆ្ងាញ់​ហើយ​នោះ សាច់​ត្រី​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ជាតិ​ប្រូ​តេ​អ៊ីន​ខ្ពស់​ក្នុង​ការ​ទ្រ​ទ្រង់​រាង​កាយ​មនុស្ស និង​សារ​ធាតុ​អូ​មេ​ហ្គា​៣​ដែល​អាច​ពន្យា​ភាព​ចាស់​មុន​អា​យុ​បាន​ទៀត​ផង​។ ការ​ស្រាវ​ជ្រាវ​ពី​អ្នក​ជំ​នាញ​របស់​សា​កល​វិ​ទ្យា​ល័យ​ Northumbria University នៅ​ប្រ​ទេស​អង់​គ្លេស​ បាន​បង្ហាញ​ថា​ សារ​ធាតុ​ខ្លាញ់​នៅ​ក្នុង​សាច់​ត្រី​ មាន​តួ​នា​ទី​សំ​ខា​ន់ក្នុង​ការ​ជម្រុញ​ឱ្យ​ឈាម​ហូរ​ទៅ​ខួរ​ក្បាល​បាន​គ្រប់​គ្រាន់​ ដែល​វា​ជា​ចំ​ណុច​សំ​ខាន់​សម្រាប់​មនុស្ស​ចាស់​ ក្នុង​ការ​កាត់​បន្ថយ​ជំ​ងឺ​ភ្លេច​ភ្លាំង​។​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ណែ​នាំ​ដល់​មនុស្ស​ទូ​ទៅ អោយ​ទ​ទួល​ទាន​សាច់​ត្រី​ចំ​នួន​២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៏ នោះ​វា​នឹង​ជួយ​អោយ​ស​រី​រាង្គ​ខួរ​ក្បាល​ទ​ទួល​បាន​ថាម​ពល​ប្រើ​ប្រាស់​បាន​ច្រើន​ លើស​ពី​នេះ​សាច់​ត្រី​ជួយ​ដល់​ការ​លួត​លាស់​ ផ្នែក​បញ្ញា​ស្មារ​តី​មនុស្ស ជា​ពិ​សេស​ចំ​ពោះ​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ និងស្រ្តី​កំ​ពុង​បំ​បៅ​ដោះ​កូន​។

បច្ចេកទេសចញ្ចឹម​ និង​ការ​ថែ​ទាំ​ត្រី...

កង្កែប​ ជា​សត្វ​មួយ​ដែល​ភាគ​ច្រើន​រស់​ និង​ប្រ​មូល​ផ្តុំ ​នៅ​ក្នុង​តំបន់​ត្រូ​ពិក​ច្រើន​ជាង​តំ​បន់​ដ​ទៃ​ទៀត ហើយ​មាន​ចំ​នួន​ប្រ​មា​ណ​ជា​ ៤.៨០០ ប្រ​​ភេទ​។ ក្រៅ​ពី​រស់​នៅ​ក្នុង​ទឹក​សាប​ គេ​សង្កេត​ឃើ​មាន​រស់​នៅ​លើ​ដី​ស្ងួត​ ក្រោម​ដី​ និង​នៅ​លើ​ដើម​ឈើ​។ គេ​អាច​ចិញ្ចឹម​កង្កែប​តាម​វិ​ធី​សាស្ត្រ​ច្រើន​យ៉ាង អា​ស្រ័យ​ដោយ​ប្រាក់​កាស​ និង​គោល​ដៅ​របស់​អ្នក​ចិញ្ចឹម​។ ប៉ុន្តែ​ជា​ទូ​ទៅ​ការ​ចិញ្ចឹម​នៅ​ក្នុង​អាង​ស៊ី​ម៉ង់​ មាន​ប្រ​សិទ្ធិ​ភាព​ជាង​ ព្រម​ទាំង​អាច​ប្រើ​ការ​បាន​យូរ​អង្វែង​ទៅ​មុខ​ទៀត​ផង​។ កង្កែប​អាច​ចិញ្ចឹម​នៅ​ទី​ណា​ក៏​បាន សូម្បី​អាង​ស៊ី​ម៉ង់​ដែល​ចោល​មិន​ប្រើ​ការ​ក៏​អាច​យក​មក​ធ្វើ​ជា​កន្លែង​ចិញ្ចឹម​កង្កែប​បាន​ដែរ​។ ក្រៅ​ពី​ការ​ចិញ្ចឹម​ក្នុង​អាង​ស៊ី​ម៉ង់​ យើង​ក៏​អាច​ចិញ្ចឹម​វា​ក្នុង​ស្រះ ឬ​ចិញ្ចឹម​ក្នុង​ស្បៃ​ដាក់​ក្នុង​បឹង ឬ​ត្រ​ពាំង​ធំ​ៗក៏​បាន រឿង​នេះ​វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ចិញ្ចឹម និង​ស្ថាន​ភាព​អំណោយ​ផល​ជាក់​ស្តែង​ប៉ុណ្ណោះ​។

បច្ចេកទេសចញ្ចឹម​ និង​ការ​ថែ​ទាំកង្កែប...

អន្ទង់​ជា​ប្រ​ភេទ​សត្វ​ស៊ី​ចំ​ណី​ស្រស់​ ឬ​រស់ និង​រុក្ខ​ជាតិ​រ​លួយ​។ វា​រស់​គ្រប់​ទី​កន្លែង​ក្នុង​បឹង​ ត្រ​ញំង​ ប្រ​ទេស​កម្ពុជា សាច់​អន្ទង់​មាន​ រស​ជាតិ​ឆ្ងាញ់ ​និង​មាន​តំ​លៃ​ខ្ពស់​នៅ​លើ​ទី​ផ្សារ​ ។​ អន្ទង់​ជា​អា​ហារ​សាច់​ដែល​គេ​ចូល​ចិត្ត​ទ​ទួល​ទាន​។ ​ដោយ​សារ​កំ​ណើន​នៃ​តម្រូវ​ការ​អន្ទង់​នៅ​លើ​ទី​ផ្សារ​ បាន​ធ្វើ​ឱ្យ​ប្រ​ជា​ក​សិ​ករ​ព្យា​យាម​ស្វែង​យល់​ពី​បច្ចេក​ទេស​ថែ​បំ​ប៉ន​ ឬ​ចិញ្ចឹម​អន្ទង់​ សម្រាប់​ទុក​លក់​នៅ​រដូវ ​ដែល​អន្ទង់​មាន​តម្លៃ​ខ្ពស់ ។​ តាម​ការ​ សិ​ក្សា​ស្រាវ​ជ្រាវ​កន្លង​មក​បាន​បង្ហាញ​ថា ស​កម្ម​ភាព​ចិញ្ចឹម​អន្ទង់​មាន​រូប​ភាព​ពីរ​គឺ ​ចិញ្ចឹម​ក្នុង​ទ្រុង​ បែ ​ឬ​ត្រើង​ និង​ចិញ្ចឹម​ក្នុង​ អាង​តូច​ៗ​ក្រាល​បា្ល​ស្ទិក​ ឬ​អាង​ធ្វើ​ពី​ស៊ី​ម៉ង់ត៍​។ ការ​ចិញ្ចឹម​អន្ទង់​ តាម​ទ្រុង បែ ឬ​ត្រើង​ ច្រើន​អនុ​វត្ដ​នៅ​តាម​ ភូមិ​សាស្ដ្រ​ដែល​មាន​ទឹក​លិច​ជា​ប្រ​ចាំ​។ ចំ​ណែក​ការ​ចិញ្ចឹម​អន្ទង់​ក្នុង​អាង​តូច​ៗ​អាច​ អនុ​វត្ដ​បាន​គ្រប់​ទី​កន្លែង​ ។

បច្ចេកទេសចញ្ចឹម​ និង​ការ​ថែ​ទាំអន្ទង់...

បង្កង​ជា​សត្វ​អដ្ឋិ​ចម្ម​ជាតិ​មួយ​មាន​ជើង​វែង​ៗ មាន​តង្កៀប​ មាន​ព្រុយ​ត្រង់​ពោះ ក្បាល​ស្រួច មាន​ពុក​មាត់​វែង​រឹង​ហៅ​ថា​ពុក​បង្កង ​ជា​សត្វ​កើត​នៅ​ក្នុង​ទឹក​សាប​ក៏​បាន​ ក្នុង​ទឹក​ប្រៃ​ក៏​បាន​ មាន​រូប​សណ្ឋាន​ផ្សេង​ៗ​គ្នា​។ ​បង្កង​រស់​នៅ ​និង​ធំ​ធាត់​ក្នុង​មជ្ឈ​ដ្ឋាន​ទឹក​សាប​ ប៉ុ​ន្តែ​បន្ត​ពូជ​នៅ​តំ​បន់​ទឹក​ភ្លាវ​។ បង្កង​មាន​នៅ​តាម​បណ្តា​ប្រ​ទេស​ ដែល​មាន​អា​កាស​ធាតុ​ក្តៅ​ ដូច​ជា​ប្រ​ទេស​កម្ពុជា​ វៀត​ណាម ថៃ​ ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពីន​ ឥណ្ឌា​។​ល​។ នៅ​ប្រ​ទេស​កម្ពុ​ជា បង្កង​សម្បូរ​នៅ​តាម​ដង​ទន្ល​មេ​គង្គ​ក្នុង​ខេត្ត​ព្រៃ​វែង​ កណ្តាល និង​តា​កែវ​។ បង្កង​ជា​ប្រ​ភេទ​ទំ​និញ​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទី​ផ្សារ​គ្រប់​ទីកន្លែង។

បច្ចេកទេស​ចញ្ចឹម និង​ការ​ថែ​ទាំបង្កង...

ការចញ្ចឹមសត្វ

គោ​ក្រ​បី​ដើរ​តួ​នា​ទី​យ៉ាង​សំ​ខាន់​ នៅ​ក្នុង​សេដ្ឋ​កិច្ច​គ្រួ​សារ​ក​សិ​ករ​ខ្មែរ​ តាំ​ពី​យូ​លង់​ណាស់​មក​ហើយ​ ជា​ពិ​សេស​ក្នុង​វិស័យ​កសិ​កម្ម​និង​ការ​ដឹក​ជញ្ជូន​។ ពួក​គេ​មិន​ត្រឹម​​តែ​ផ្តល់​ម្ហូប​អា​ហារ​ជា​សាច់​ដោយ​ផ្ទាល់​ ប៉ុ​ណ្ណោះ​ទេ​ ពួក​គេ​ក៏​បាន​ផ្តល់​មធ្យោ​បាយ​គន្លឹះ​ដ៏​សំ​ខាន់​ៗ​ ចំ​ពោះ​វិ​ស័យ​កសិ​កម្ម​និង​ការ​អភិ​វឌ្ឍ​ជន​បទ នៃ​ប្រ​ទេស​កំ​ពុង​អភិ​វឌ្ឍន៍​ផង​ដែរ​។ សម្រាប់​កសិ​ករ​តូច​តាច​ជា​ច្រើន​ គោ​ក្រ​បី​ គឺ​ជា​ប្រ​ភព​តែ​មួយ​គត់​នៃ​សាច់​ប្រាក់​ ដើ​ម្បី​ទិញ​ធន​ធាន​សម្រាប់​ផលិត​កម្មដំ​ណាំ ​ គ្រាប់​ពូជ​ ជី ​និង ថ្នាំ​សម្លាប់​សត្វ​ល្អិត​។ ប្រាក់​ចំណូល​ពីគោក្របីនេះផងដែរ មាន​ទួ​នា​ទី​សម្រាប់​ទិញ​សម្ភារៈ​មួយ​ចំនួន​ដែល​កសិ​ករ​មិន​អាច​ធ្វើ​ដោយ​ខ្លួន​គេ​ផ្ទាល់​ បង់​ថ្លៃ​សា​លា​ ថាំ​ពទ្យ​ និង​បង់​ពន្ធ​។ គោ​ក្រ​បី​គឺ​ជា​ទុន​បំ​រុង​សំ​ខាន់​មួយ​ ដែល​បាន​ក​សាង​ ឡើង​នៅ​ក្នុង​ពេល​វេ​លា​ល្អ​ សម្រាប់​ប្រើ​ប្រាស់​នៅ​ពេល​ដែល​ដំ​ណាំ​មិន​ទទួល​បាន​ផល​ល្អ ​ចំ​ណាយ​ក្នុង​ពិ​ធី​មង្គល​ការ​ មន្ទីរ​ពេទ្យ​ ឬ​ថ្លៃ​សា​លា​នៅ​ម​ហា​វិទ្យា​ល័យ​ជាដើម។

បច្ចេកទេសចញ្ចឹម​ និង​ការ​ថែ​ទាំ​គោ​ក្រ​បី...

ជ្រូក​អាច​ចិញ្ចឹម​បានដោយ​​សេ​រី​ដូច​ជា​នៅ​ក្នុង​ភូមិ​ ទី​វាល​ ឬ​ក្នុង​ទ្រុង​ដ៏​សា​មញ្ញ​មួយ​។ ការ​ចញ្ចឹម​ជ្រូក​ជា​របរ​បន្ទាប់​បន្សំ​របស់​ក​សិ​ករ​តាម​តំ​បន់​ជន​បទ​នៅ​កម្ពុជា ដោយ​ប្រើ​ប្រាស់​ចំ​ណី​បាន​មក​ពី​ធន​ធាន​ក្នុង​ផ្ទះ​​ ហើយ​​ចំ​ណូល​បាន​ពី​ការ​លក់​ជ្រូក​​ ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ដូច​ចំ​ណូល​បាន​ពី​ការ​លក់​គោ​ក្រ​បី​ដែរ​។ នៅ​ក្នុង​បណ្តា​ប្រ​ទេស​កំ​ពុង​អភិ​វឌ្ឍន៍ ការ​ចិញ្ចឹម​ជ្រូក​បាន​ផ្លាស់​ពី​ការ​ចិញ្ចឹម​តាម​បែប​ប្រ​ពៃ​ណី​ មក​ជា​កសិ​ដ្ឋាន​មាន​លក្ខណៈ​ទំ​នើប​។ ការ​គ្រប់​គ្រង​កសិ​ដ្ឋាន​នី​មួយ​ៗ​ ត្រូវ​ផ្តោត​ទៅ​លើ​សម្ភារៈ​បរិ​ក្ខារ​ទ្រុង​ សុខ​ភាព​ ចំ​ណី​ និង​ប្រ​ព័ន្ធ ខ្យល់​ សី​តុណ្ហភាព​ និង​ការ​ត្រួត​ពិ​និត្យ​ បរិ​សា្ថន និង​លទ្ធ​ភាព​សេដ្ឋ​កិច្ច​។ ចិញ្ចឹម​ជ្រូក​មិន​ត្រូវ​ផ្តោត​លើប្រាក់​ចំ​ណេញ​តែប៉ុណ្ណោះ​ទេ​ តែ​ត្រូវ​គិត​ពិ​ចារ​ណា​លើ​ សុខ​ភាព​ សុ​ខុ​មាល​ភាព​សត្វ​ និង​ការ​គ្រប់​គ្រង​ឱ្យ​សម​ស្រប​ទៅ​តាម​បទ​ដ្ឋាន​បច្ចេក​ទេស។

បច្ចេកទេសចញ្ចឹម​ និង​ការ​ថែ​ទាំ​ជ្រូក..

សត្វ​​បក្សី​មាន​ជើង​ពីរ តែ​​ហើរ​​បាន​ដោយ​​ខ្សោយ ​ជា​​សត្វ​​ចិ​ញ្ចឹម​​ហៅ​​ថា​​មាន់​​ស្រុក​ ​ឬ​ ហៅ​​ត្រឹម​តែ​មាន់​ក៏​បាន ជា​សត្វ​នៅ​ក្នុង​ព្រៃ​ហៅ​ថា​មាន់​ព្រៃ​។ មាន់​ស្រុក​មាន​ច្រើន​បែប​គឺ​ មាន់​ក្រ​ញាស់​មាន​ស្លាប​ក្រ​ញាស​ច្រាង​ឡើង​លើ​ មាន់​គក​មាន​​រូបធំ​ជ្រង​ក​ជាង​មាន់​ដ៏​ទៃ​ទៀត​ មាន់​ចែ​មាន​រូប​តូច​ជា​ង​មាន់​ទាង​បែប​ភាព​ស្រ​ដៀង​នឹ​ង​មាន់​ព្រៃ មាន់​ទាង​មាន​រូប​ធំ​ចុះ​បន្ទាប់​ពី​មាន់​គ​ក​មក​ មាន់​នាឡ​ឬ​មាន់​កណ្ដូង​ មាន់​ដែល​ត្រ​ងិល​ឥត​កន្ទុយ​ មាន់​បា​រាំង​មាន់​ដែល​បាន​ពូជ​ពី​ប្រ​ទេស​បា​រាំង​ មាន់​ម្រេច​មាន់​ដែល​មាន​រូប​តូច​ជាង​មាន់​ធម្មតា​។ មាន់​ជា​ប្រ​ភព​នៃ​អា​ហារ​ អាច​ទ​ទួល​ទាន​បាន​ទាំង​សាច់​ និង​ស៊ុត​។ មាន់​ស្រុក​ជា​បក្សី​មួយ​ដែល​ងាយ​ស្រួល​ចិញ្ចឹម​ ហើយ​សំ​បូរ​ជាង​គេ​នៅ​លើ​ពិ​ភព​លោក​ ដោយ​គេ​បាន​សង្កេត​ឃើញ​ថា​នៅ​ឆ្នាំ​២០០៣ ​មាន​មាន់​រហូត​ដល់​ចំ​នួន​ ២៤ ពាន់​លាន​ក្បាល​។

បច្ចេកទេសចញ្ចឹម​ និង​ការ​ថែ​ទាំ​មាន់...

ទា​ជា​សត្វ​ស្លាប​ស្រុក​មាន​ម្រាម​ជើង​ជាប់​គ្នា​ស្រ​ដៀង​នឹង​ប្រ​វឹក​ តែ​មាន​រូប​ធំ​ជាង​ប្រ​វឹក​។ ដំ​ណើរ​ទា ​ដំ​ណើរ​អ៊‌ីក​អ៊ាក​តិញ​តុញ​ស្រ​ដៀង​នឹង​ទា​ដើរ​។ ទា​កា​ប៉ាជា​​ឈ្មោះ​ទា​មួយ​ប្រ​ភេទ​ រូប​ខ្ពស់​ជាង​​ទា​ធម្មតា នៅ​ត្រង់​ក្បាល​មាន​ពក​ជា​សិរ​ទាប​ សម្បុរ​ក្រ​ហម សណ្ឋាន​ស្រ​ដៀង​នឹង​ពក​ផ្លែ​ម្រះ​ទុំ ចេះ​ហើរ​បាន​ប្រ​ហែល​នឹង​មាន់​ស្រុក​។ ទា​ព្រៃ​ឈ្មោះ​បក្សី​ព្រៃ​មួយ​ប្រ​ភេទ​រូប​ដូច​ទា ​តែ​ហើរ​ខ្ពស់​បាន​ដូច​ពួក​កុក​។ ការ​ចិញ្ចឹម​ទា​ជា​របរ​មួយ​ដែល​មាន​ប្រាក់​ចំ​ណូល​ល្អ​ សម្រាប់​ក​សិ​ករ​ខ្នាត​តូច ក​សិ​ករ​ដែល​មាន​ដី​តិច​តួច​ ឬ​ស្ត្រី​។ ទា​ជា​ប្រ​ភព​នៃ​អា​ហារ​ អាច​ទ​ទួល​ទាន​បាន​ទាំង​សាច់​ និង​ស៊ុត​។

បច្ចេកទេសចញ្ចឹម​ និង​ការ​ថែ​ទាំ​ទា...

ជន្លេន​មាន​សា​រៈ​ប្រ​យោជន៍​ដល់​មនុស្ស សត្វ រុក្ខជាតិ បំ​បែក​សារ​ធាតុ​សរី​រាង្គ​ឲ្យ​ពុក​ផុយ (សំ​រាម ឬ​លា​មក​សត្វ កាក​សំ​ណល់​ផ្ទះ​បាយ​) ។ ជន្លេន​មាន​ប្រូ​តេ​អ៊ីន​ពី​ ៦០ ទៅ ៧០ ភាគ​រយ។ ដោយ​សារ​ជន្លេន​មាន​ប្រូ​តេ​អ៊ីន​ច្រើន​ មាន​ក​សិ​ករ​មួយ​ចំ​នួន​បាន​ប្រើ​ធ្វើ​ជា​ចំ​ណី​មាន់ ធ្វើ​ឲ្យ​មាន់​ឆាប់​ធំ​ធាត់​។ យោង​ទៅ​លើ​ផល​ប្រ​យោជន៍​ច្រើន​នៅ​ពេល​ថ្មី​ៗ​នេះ មាន​ក​សិ​ករ​មួយ​ចំ​នួន​ចាប់​ផ្តើម​ចិញ្ចឹម​ជន្លេន​ឲ្យ​មាន់​ ត្រី ស៊ី ឬលក់ ។ ជន្លេន​ជា​អា​ហារ​សាច់​សម្រាប់​បំ​ប៉ន​សត្វ​ មាន់​ ទា ត្រី កង្កែប​ជា​ដើម ដើ​ម្បី​អោយ​ឆាប់​ធំ​ធាត់​។ ​ទន្ទឹម​នឹង​នោះ ជន្លេន​ជា​សត្វ​ដែល​ត្បុរ​ធ្វើ​ឲ្យ​ដី​ក​សិ​កម្ម​ធូរ នាំ​ឲ្យ​ឫស​ស្រូវ និង​ដំ​ណាំ​ផ្សេង​ៗ​ដុះ​លូត​វែង​។ នៅ​ពេល​ឫស​ដំ​ណាំ​វែង​វា​អាច​ស្រូប​យក​ជី​ជាតិ​ពី​ជី​ដែល​បាច​ក្នុង​ដី​ធ្វើ​ឲ្យ​ដើម​ដំ​ណាំ​រឹង​។ នៅ​ពេល​ដែល​បច្ចេក​វិ​ទ្យា​កាន់​តែ​រីក​ចម្រើន ជន្លេន​ត្រូវ​បាន​នាំ​ពូជ​ពី​បរ​ទេស​ចូល​មក​ប្រ​ទេស​កម្ពុ​ជា ហើយ​ចែក​ជូន​ក​សិ​ករ​ចិញ្ចឹម គឺ​ជា​ពូជ​ជន្លេន​ក្រ​ហម​។

បច្ចេកទេសចញ្ចឹម​ និង​ការ​ថែ​ទាំ​ជន្លេន...

ដំ​ណាំ​ចំ​ណី​សត្វ​ជា​ប្រ​ភេទ​ដំ​ណាំ​ឬ​ព​ពួក​ស្មៅ និង​ចំ​ណី​ស្ងួត​មួយ​ចំ​នួន​ជា​ចំ​ណី​អា​ហារ​របស់​សត្វ​ទំ​ពារ​អៀង​ទាំង​សត្វ​ស្រុក និង​សត្វ​ព្រៃ​។ រុក្ខ​ជាតិ​នេះ​ភាគ​ច្រើន​ស្ថិត​ក្នុង​គ្រួ​សារ​ក្រាម​មី​ណេ ឡេ​ហ្គីម និង​ទ្រី​លេ​ហ្គីម​ទាំង​នេះ​ឱ្យ​ឈ្មោះ​ថា​ចំ​ណី​សត្វ​។ រុក្ខ​ជាតិ​ចំ​ណី​សត្វ​អាច​ជួប​ប្រ​ទះ​នៅ​ក្នុង​ព្រៃ ភាគ​ច្រើន​នៅ​វាល​ស្មៅ​ធម្ម​ជាតិ និង​ចំ​ការ ពិ​សេស​ដុះ​ជា​គុម្ព​នៅ​ចន្លោះ​ដំ​ណាំ​ស្រូវ និង​តាម​ភ្លឺ​ស្រែ​។

បច្ចេកទេស​ដាំ និង​ការ​ថែ​ទាំ​ដំណាំចំណីសត្វ...

ដំណាំឧស្សាហកម្ម

ពោត​ជា​ធញ្ញ​ជាតិ​ទី​២ ដែល​ដាំ​ដុះ​ច្រើន​ជាង​គេ​ សម្រាប់​ជា​ចំ​ណី​អា​ហារ​របស់​មនុស្ស​។ មាន​ជន​ជាតិ​ជា​ច្រើន ដែល​រស់​ពឹង​ផ្អែក​លើ​ពោត​។​ ពោត​ជា​ដំ​ណាំ​ ដែល​អាច​ប្រើ​ប្រាស់​បាន​ច្រើន​យ៉ាង​ គ្រប់​ផ្នែក​ទាំង​អស់​នៃ​ដំ​ណាំ​ពោត​អាច​ប្រើ​ការ​បាន​ មិន​មាន​ផ្នែក​ណា​មួយ​ត្រូវ​បោះ​បង់​ចោល​ឡើយ​។ ផ​លិត​ផល​អា​ហារ​ធ្វើ​ពី​ពោត​រួម​មាន​ ប្រេង​ពោត អា​ហារ​ពោត ស៊ី​រ៉ូ​ពោត និង​ស្រា​ជា​ដើម​។ ​មួយ​ពែង​នៃ​ពោត​ឆៅ​ពណ៌​ស​មាន​ប្រ​ហែល ១​៣​០ កា​ឡូ​រី ២​ក្រាម​នៃ​ជាតិ​ខ្លាញ់​ ៥​ក្រាម​នៃ​ប្រូ​តេ​អ៊ីន ២៩ក្រាម​នៃ​កា​បូ​អ៊ី​ដ្រាត និង​៤​ក្រាម​នៃ​ជាតិ​សរ​សៃ ​ហើយ​គ្មាន​ជាតិ​កូ​លេ​ស្តេ​រ៉ុល​ទេ​។​

បច្ចេកទេស​ដាំ និង​ការ​ថែ​ទាំ​ដំណាំពោត...

សណ្តែក​គឺ​ជា​រុក្ខ​ជាតិ​ដំ​ណាំ​មួយ​ប្រ​ភេទ ដែល​និ​យម​ដាំ​សម្រាប់​បរិ​ភោគ​ជា​អា​ហារ និង​បម្រើដល់​សេច​ក្តី​ត្រូវ​ការ​ដល់​ប្រ​ជា​ក​សិ​ករ​។​ ដំ​ណាំ​នេះ​ភាគ​ច្រើន​ដាំ​នៅ​ក្រោយ​ការ​ប្រ​មូល​ផល​ស្រូវ​ ឬ​​អាច​និ​យាយ​បាន​ថា​​ជា​ដំ​ណាំ​បន្ទាប់​បន្សំ​ ហើយ​គេ​ប្រើ​សណ្តែក​សំ​រាប់​ធ្វើ​ជា​ឳ​សថ​ព្យា​បាល​ជំ​ងឺ​ផ្សេង​ៗ​ បែប​បុ​រាណ​ផង​ដែរ​។​ សណ្តែក​មាន​ពូជ​ជា​ច្រើន​ប្រ​ភេទ​ដូច​ជាៈ​សណ្តែក​ព្រៃ សណ្តែក​ទ្រើង និង​សណ្តែក​សៀង​ជា​ដើម​។​ សណ្តែក​គឺ​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​បំ​ផុត​នៃ​រ​បប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ មិន​ដូច​ជា​អា​ហារ​ផ្សេង​ទៀត សណ្តែក​អា​ហារ​ ដែល​មាន​កា​ឡូ​រី​ទាប​ ប៉ុ​ន្តែ​វា​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិ​ញ្ចឹម​ជា​ច្រើន​ដូច​ជា​ប្រូ​តេ​អ៊ីន​ កាល់​ស្យូម​ ជាតិ​សរ​សៃ ​វី​តា​មីន​ និង​ប៉ូ​តា​ស្យូម​។ ​​

បច្ចេកទេស​ដាំ និង​ការ​ថែ​ទាំ​ដំណាំសណ្តែក...

ដំ​ឡូង​ម៉ី ជា​ដំ​ណាំ​មួយ​ប្រ​ភេទ​មាន​អា​យុ​វែង ដែល​អាច​ទទួល​ទាន​មើម​ជា​អា​ហារ​បាន​ ហើយ​ដុះ​នៅ​ក្នុង​តំ​បន់​ត្រូ​ពិច​។ សព្វ​ថ្ងៃ​នេះ ​វា​ជា​រ​បប​អា​ហារ​អចិ​ន្ត្រៃយ៍ ភាគ​ច្រើន​នៃ​តំ​បន់​ត្រូ​ពិច​អា​ហ្វ្រិក​។ វា​គឺ​ជា​ស​ម្បូរ​ទៅ​ដោយ​កា​បូ​អ៊ី​ដ្រាត​ កាល់​ស្យូម​ វី​តា​មីន​​ B C​ និង​សារ​ធាតុ​រ៉ែ​សំ​ខាន់​។ ​ស​មាស​ភាព​សារ​ធាតុ​ចិញ្ចឹម​ខុស​គ្នា​ទៅ​តាម​ ប្រ​ភេទ និង​អា​យុ ​នៃ​ការ​ប្រ​មូល​ផល​ដំ​ណាំ ​និង​ ស្ថាន​ភាព​ដី ​អា​កាស​ធាតុ​ និង​កត្តា​បរិ​សា្ថន​ផ្សេង​ទៀត​ក្នុង​អំ​ឡុង​ពេល​ដាំ​ដុះ​។ វា​លូត​លាស់​យ៉ាង​ល្អ​នៅ​លើ​ដី ដែល​ពុំ​សូវ​មាន​ជី​ជាតិ​ ហើយ​តម្រូវ​ការ​កម្លាំង​ពល​កម្ម​តិច​។ វា​ផ្ដល់​នូវ​សន្តិ​សុខ​ស្បៀង​ក្នុង​អំ​ឡុង​ពេល​មាន​សង្គ្រាម ស​ត្រូវ​មិន​អាច​បំ​ផ្លាញឬដក​ដំ​ណាំ​ នេះ​បាន​ដោយ​ងាយ​ស្រួល​នោះ​ទេ​ ព្រោះ​វាដុះ​នៅ​ក្រោម​ដី​។ ​ដំ​ឡូង​មី​អាច​ដាំ​ច​ម្រុះ​បាន​ជា​មួយ​នឹង​បន្លែ​ ដូង កា​ហ្វេ​ ដំ​ឡូង​ជ្វា​ ត្រ​សក់​ ពោត​ ស្រូវ ស​ណ្តែក​ ហើយ​អាច​ប្រ​មូល​ផល​ក្នុង​ចន្លោះពី​ ៦​ខែ​ ទៅ​ ៣​ឆ្នាំ​បន្ទាប់​ពី​ការ​ដាំ​ដុះ​ ។ ក្រៅ​ពី​ម្ហូប​អា​ហារ​ ដំ​ឡូង​មី​អាច​ប្រើ​ការ​បាន​ច្រើន​ណាស់​ ហើយ​ម្សៅ​របស់​វា​គឺ​អាច​ យក​ធ្វើ​ជា​ផលិត​ផល​ជា​ច្រើន​ប្រ​ភេទ​ ដូច​ជា​ចំ​ណី​អា​ហារ​ ដំ​ណាប់​ ស្ករ​គ្រាប់ កាវ​បិទ​ ក្តារ​បន្ទះ ក្រ​ដាស​ ប៊ី​ចេង​ ថ្នាំ​ ចំ​ណី​សត្វ​ និង​ផ​លិត​សុ​រា​​។

បច្ចេកទេស​ដាំ និង​ការ​ថែ​ទាំ​ដំណាំដំឡូង...

អាកាសធាតុ

តម្លៃទំនិញថ្ងៃនេះ (​រៀល)

តម្លៃទំនិញលើទីផ្សារពិភពលោក

ការស្ទង់មតិ

តើ​អ្វី​ទៅ​ជា​បញ្ហា​ប្រឈម​សម្រាប់​កសិករ?

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 171

ម្សិលមិញ 199

សប្តាហ៍នេះ 980

ខែនេះ 980

សរុប 221450

មាន ភ្ញៀវ​ចំនួន 19 នាក់ និង សមាជិកចំនួន ០នាក់ កំពុងមើល

ឧបត្ថម្ភដោយ