លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបប្រជុំជាមួយអាជ្ញាធរនៃស្រុកចំនួន២ ក្នុងខេត្ត​ក្រចេះ ដើម្បី​បង្កើនកិច្ចសហការគ្រប់គ្រងនិងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ នៅ​តំបន់​អភិរក្ស​សត្វផ្សោតទន្លេមេគង្គ

ចេញ​ផ្សាយ​ ៤ កុម្ភៈ ២០២៦ 1105

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាស្រុកចិត្របុរី និងសាលាស្រុកសំបូរ នៃខេត្តក្រចេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំចំនួន២ ដាច់ដោយឡែកពីគ្នា ដើម្បីបង្កើន​កិច្ច​សហ​ការ​​ក្នុងការគ្រប់គ្រង ការពារ និងទប់ស្កាត់បទល្មើស​នេសាទ​​ខុសច្បាប់ នៅតំបន់​អភិរក្សសត្វផ្សោតទន្លេមេគង្គ។
កិច្ចប្រជុំមានការចូលរួម ពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋាន​អភិរក្សជលផល នៃ​រដ្ឋបាលជលផល លោក ផៃ សុម៉ានី អនុប្រធាន​នាយកដ្ឋានអភិរក្សជលផល លោក ម៉ៅ វិចិត្រ  អនុប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ភួង ទីណា នាយ​រង​​អធិការដ្ឋាន​រដ្ឋបាលជលផលមេគង្គ លោក ម៉ុក ពន្លក នាយខណ្ឌ​រដ្ឋបាលជលផលក្រចេះ និងលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និងលោក គង់ មេត្តា អភិបាលស្រុកសំបូរ នៃខេត្តក្រចេះ។
នាឱកាសនៃកិច្ចប្រជុំ លោកជំទាវ អ៊ឹម រចនា បានលើកឡើងត្រួសៗពីសមិទ្ធផលនៃការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលបានទទួលលទ្ធផលល្អក្នុងឆ្នាំ ២០២៥ កន្លងទៅ។ ក្នុងន័យនេះហើយ ទើបលោកជំទាវស្នើសុំការសហការពីអាជ្ញាធរស្រុកទាំងពីរ គឺស្រុកចិត្របុរី និងស្រុកសំបូរ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្ររួមមួយ ធ្វើយ៉ាងណារក្សាឱ្យបាននូវសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ពោលគឺធ្វើយ៉ាងណាកុំឱ្យមានសត្វផ្សោតស្លាប់នៅក្នុងឆ្នាំ ២០២៦នេះ។
អង្គប្រជុំបានសម្រេចបង្កើតបណ្ដាញចម្រុះ ដើម្បីកំណត់អត្តសញ្ញាណអ្នកនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ឧបករណ៍ឆក់ ជាឧបករណ៍បង្កហា​និភ័យ​ខ្ពស់ដល់អាយុជីវិតសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ។ ជាយុទ្ធសាស្ត្រ ចេញពីការកំណត់អត្តសញ្ញាណនេះ មន្ដ្រីជំនាញនិងអាជ្ញាធរស្រុកនឹងអញ្ជើញអ្នកនេសាទទាំងនោះមកពន្យល់ណែនាំ និងឈានទៅស្នើឱ្យបោះបង់ចោលការនេសាទខុសច្បាប់ ជាថ្នូរនឹងការជួយគាំទ្រជីវភាពដោយមុខរបរ ឬជំនាញផ្សេងៗវិញ។
លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែង​អំណរគុណ​ចំពោះការប្តេជ្ញា​ចិត្ត​ខ្ពស់របស់អាជ្ញាធ​រថ្នាក់ស្រុកចិត្របុរី និងស្រុកសំបូរ ដែលជាតួអង្គដ៏សំខាន់​នៅថ្នាក់មូលដ្ឋាន ក្នុងការពិនិត្យតាមដានអ្នកនេសាទក្នុងភូមិសាស្ត្ររបស់ខ្លួន។ រួមជាមួយការគាំទ្រពីថ្នាក់ជាតិ មន្ដ្រីជំនាញ អង្គការដៃគូ និងឆ្មាំទន្លេល្បាតសត្វផ្សោតផង លោកជំទាវជឿជាក់ថា ​កិច្ច​សហការនេះនឹងអាចឈានទៅបង្រ្កាបបទល្មើសនេសាទនៅថ្នាក់​មូលដ្ឋានប្រកប​ដោយ​ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដែលនឹងជះផលវិជ្ជមានដល់និរន្ដរភាពធនធានជលផល ព្រមទាំងការងារអភិរក្សសត្វផ្សោត ដែលលោកជំទាវចាត់ទុកថា ជា «ដង្ហើមនៃទន្លេមេគង្គ»ផង៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 351

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមប្រជុំពិភាក្សាការងារ ជាមួយប្រតិភូសាកលវិទ្យាល័យ Jungwon នៃសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត Kiwon Jang

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារ ជាមួយប្រតិភូសាកលវិទ្យាល័យ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 315

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពបើកវេទិកាសាធារណៈ​ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​ និងសៀវភៅថវិកាពលរដ្ឋ

នាព្រឹកថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋម​ន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពបើកវេទិកាសាធារណៈ​ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦​...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 344

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការអនុវត្តគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា នៅខេត្ដក្រចេះ

នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ជាតិ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 313

លោកជំទាវ អ៊ឹម រចនា៖ ការបង្កើតបណ្ដាញអង្គការនិងសហគមន៍នៅតាម​តំបន់ឆ្នេរ និងសមុទ្រ នឹងក្លាយជាកម្លាំងចលករដ៏មុតស្រួច​ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលសមុទ្រ​នៅកម្ពុជា

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាព​ជាដៃគូនៅតំបន់ឆ្នេរ និងសមុទ្រ» នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តកំពត លោកជំទាវ អ៊ឹម រចនា...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 336

ឯកឧត្តម ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាយេនឌ័រលើកកម្ពស់តួនាទីបុរស-ស្ត្រី នៅខេត្តក្រចេះ

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីទស្សនទានយេនឌ័រ...
ចេញ​ផ្សាយ​ ២៧ មីនា ២០២៦ 328

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ផ្សព្វផ្សាយការងារអប់រំ​ បង្ការ​ ទប់ស្កាត់​ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​ និងជំងឺអេដស៍​ និងធ្វេីតេស្តទឹកមូត្ររកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការ

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៦ មីនា ២០២៦ 392

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជាអធិបតីបើក​សិក្ខា​សាលា ស្តីពី «ការកសាងបណ្តាញនិងពង្រឹងភាពជាដៃគូនៅ​តំបន់ឆ្នេរនិងសមុទ្រ» នៅខេត្តកំពត

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិប​តីបើកសិក្ខាសាលាស្តីពី «ការកសាងបណ្តាញ និងពង្រឹងភាពជា​ដៃគូ​នៅតំបន់ឆ្នេរ...
ចេញ​ផ្សាយ​ ២៦ មីនា ២០២៦ 338

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ ស្តីពីការកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែទម្រង់ច្បាប់ តុលាការ អភិបាលកិច្ច និងសិទ្ធិមនុស្ស

នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ​ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 604

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃប្រភេទពូជពោតអ៊ីប៊្រីដថ្មី

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការបញ្ចេញពូជដំណាំ ចុះពិនិត្យ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 468

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១៖ បទពិសោធសហគមន៍កសិកម្មទំនើបអភិវឌ្ឍដំណាំស្រូវកំពង់ធំ ជាមួយក្រ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 438

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធី «បើកកម្មវិធីជុំវិញទន្លេមេគង្គ (Mekong Discovery Days) ក្នុង​ឱកាស​មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១៥»

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ តំណាងខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 595

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦...