ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ១៥០គីឡូក្រាម ស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ៦០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៩ ខែមីនា ការប្រមូលផលបានចំនួន ១៦លើក សរុបចំនួន ២១ ១៦០គក ក្នុងនោះរួមមាន៖ ត្រកួនចំនូន ១៣ ៨៣០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម ស៊ុតទាចំនួន ១០ ៤៩០គ្រាប់ និងត្រីអណ្តែងចំនួន ១១០គីឡូក្រាម៕