ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់កសិករថា ដោយរដូវរស្សាឆ្នាំនេះ ហាក់ដូចជាយឹត ដូច្នេះកសិករ គួរតែប្រើប្រាស់ពូជស្រូវស្រាល មិនប្រកាន់រដូវ គឺសមស្របជាង។ ឯកឧត្តមក៏ឱ្យប្រយ័ត្នផងដែរចំពោះសត្វមមាចត្នោត។
ខណៈដែលចុះជួយច្រូតស្រូវដើម ជាមួយកសិករ 100គ្រួសារ នៅភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុងច្បារមន កាលពីចុងសប្តាហ៏កន្លងទៅនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់ដល់កសិករនៅទីកន្លែងនោះ ក៏ដូចជាកសិករនៅទីកន្លែងដ៏ទៃទៀតថា រដូវវស្សាឆ្នាំនេះដូចជាយឺតបន្តិច ហេតុនេះសូមកសិករប្ដូរពូជ មកប្រើពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលការធ្វើបែបនេះកសិករអាចចៀសបានច្រើនពីគ្រោះធម្មជាតិ ។
ឯកឧត្តមក៏បានស្នើប្រធានភូមិស្រង់ស្ថិតិ បើប្រជាកសិករចង់ធ្វើពូជស្រូវស្រាល ពូវស្រូវសែនពិដោរ លោកនឹងផ្ដល់ជូន។ ឯកឧត្តមបានរំលឹកទៀតថា សូមឱ្យប្រជាកសិករប្ដូរពូជស្រូវចេញ ដោយប្រើប្រាស់ពូជសុទ្ធ ជាពូជស្រូវស្រាលមិនប្រកាន់រដូវ ។







ខណៈដែលសិក្ខាសាលា ពិគ្រោះលើសេចក្ដីព្រាងច្បាប់ ស្ដីពី “ ថ្នាំកសិកម្ម និងសម្ភារៈកសិកម្ម “ កំពុងតែដំណើរការនោះ ឯកឧត្ដម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទាញអារម្មណ៏ ឱ្យធ្វើមការពិភាក្សាទៅលើគោលការណ៏ចំនួន។










