ការដាំដុះដំណាំ


បទ​ពិសោធន៍​ដាំ​ដំណាំ​ស្ពៃក្ដោប

សំបុត្រអគ្គិសនី បោះពុម្ព PDF

អ្នក​មីង​នាង អូន គឺជា​កសិករ​រស់នៅ​ភូមិ វះ​ពោះ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្ដតាកែវ ។ គាត់​មានបទពិសោធន៍​ដាំ​ដំណាំ​ស្ពៃក្ដោប​បានយ៉ាង​ល្អ ដែល​បទ​ពិសោធន៍​នេះ​គាត់​ចេះ​តាមរយៈ​ការ​អាន​ទស្សនាវដ្ដី​កសិករគួប​ផ្សំ​នឹងគំនិត​ច្នៃប្រឌិត​របស់​គាត់​ផ្ទាល់ ។

១-​ការ​រៀបចំ​ថ្នាល និង​ការ​សាប​គ្រាប់ ៖ គាត់​បាន​រៀបចំ​កាប់​ដី​ផ្លា​ក និង​ជ្រុំ​ពង្រាបដី​ឱ្យ​រាបស្មើ រួច​លើក​ជា​រង​ៗ​ដែល​មាន​ទទឹង៨​តឹក បណ្ដោយ​ប្រវែង​៣​ម៉ែត្រ និង​កំពស់១​តឹក ។ បន្ទាប់​មក យក​ជីលា​មក​គោ​ដែលពុក​ផុយ​ម៉ដ្ឋ​ល្អ​ប្រហែលជា​២​អំ​រែក មក​រោយ គ្រប​ពីលើ​ឱ្យ​ស្មើ​ល្អ រួច​ជ្រុំ​លាយ​ឱ្យ​សព្វ កៀរឱ្យ​ស្មើ​ល្អ ។ គ្រាប់​ស្ពៃក្ដោប​ដែល​ត្រូវ​យក​មកសាប​ត្រូវ​ត្រាំ​ទឹក​១​យប់ រួច​ផ្អាប់​១​យប់ ដើម្បីឱ្យ​គ្រាប់​រីក​ឆាប់​ដុះ​ពន្លក ។ ក្រោយ​ពី​ត្រាំ​ផ្អាប់ ហើយគាត់​សាប​ឱ្យ​រង្វើល​ៗ​លើ​ថ្នាល​ដែលបាន​រៀបចំ ។ បន្ទាប់​មក​គាត់​យក​ផេះ​ចំបើងមក​រោយ​ពីលើ ដើម្បី​ការពារ​ស្រមោច និង ផ្ដល់​ជីជាតិ​ដល់​កូន​ដំណាំ​ផង និង​យក​ធាងដូងមក​គ្រប​ពីលើ​រង ដើម្បី​ការពារ​កុំឱ្យ​ត្រូវ​កំ​ដៅថ្ងៃ​ខ្លាំង ឬ​ពេល​មាន​ភ្លៀង​ខ្លាំង ។ 

អាន​អត្ថបទ​ទាំងស្រុង...
 

ជម្រើស​រវាង​ជី​គីមី​និង​ជី​ធម្មជាតិ

សំបុត្រអគ្គិសនី បោះពុម្ព PDF

កសិករ​ខ្មែរ​ជា​ច្រើន​នៅ​តែ​ត្អូញត្អែរ​ថា​ចាំបាច់​ត្រូវ​តែ​ប្រើ​ជី​គីមី​ក្នុង​ការ​ធ្វើ​ស្រែ​ចម្ការ ដោយ​ផ្តល់​ហេតុផល​ថា​ជី​ធម្មជាតិ​មាន​មិន​គ្រប់គ្រាន់​ប្រើ ហើយ​មិន​សូវ​មាន​ប្រសិទ្ធភាព។

ខ្ញុំ​បាទ​ធ្លាប់​បាន​ក្រើន​បន្តិច​ហើយ​ថា នៅ​ប្រទេស​​​​ជិត​ខាង​រដ្ឋាភិបាល​គេ​ជំរុញ​ឲ្យ​កសិករ​ងាក​មក​ធ្វើ​ស្រែ​ដាំ​ស្រូវ​ដោយ​ពុំ​ប្រើ​សារធាតុ​គីមី​យ៉ាង​សកម្ម​ព្រោះ​អង្ករ​ក្រអូប ជាពិសេស​អង្ករ​ស្រូវ​ផ្កាម្លិះ ស្រូវ​សុមាលី ឬ​ស្រូវ​ផ្កា​រំដួល ដែល​មិន​ប្រើ​ជី​គីមី​ដើម្បី​ដាំ​ដុះ​អាច​លក់​បាន​ថ្លៃ​ខ្ពស់​ជាង​អង្ករ​ពី​ស្រូវ​ដែល​ដាំ​ដោយ​ប្រើ​ជី​គីមី​នោះ​ច្រើន​ដង​ណាស់។

អ្នក​ជំនាញការ​ខ្លះ​យល់ស្រប​ដែរ​ចំពោះ​ហេតុផល​ដែល​កសិករ​ខ្លះ​អះអាង​ថា ជី​ធម្មជាតិ​ពិបាក​ប្រមូល​យក​ក្នុង​បរិមាណ​ច្រើន តែ​គេ​ក៏​មិន​គាំទ្រ​ឲ្យ​ប្រើ​ជី​គីមី​ក្នុងបរិមាណច្រើននោះដែរ។

មន្ត្រី​ថ្នាក់​ដឹកនាំ​នៃ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​កសិកម្ម និង​សហគមន៍​របស់​អាជ្ញាធរ​អប្សរា​មាន​ប្រសាសន៍​ពី​រឿង​នេះ​ដូច្នេះ ៖ «តែ​ប្រើ​ហួស​ពេក​អត់​ទេ។ ខ្ញុំ​ទាញ​ឧទាហរណ៍​ដូច​ស្រូវ​សុមាលី​អ៊ីចឹង គាត់​មិន​ប្រើ​ជី​ធម្មជាតិ​ទេ គាត់​ប្រើ​តែ​ជី​គីមី ដល់​យូរៗ​ទៅ​ដី​ក៏​ខូច ក្លិន​សុមាលី​ដែល​ក្រអូប​លែង​ក្រអូប។ អានេះ​បញ្ជាក់​បាន​ថា ផលិតផល​គីមី​កាលណា​យើង​ប្រើ​ហួស​ហេតុ​ពេក​ទៅ​អត់​មាន​ការ​គួប​ផ្សំ​អាហ្នឹង​ខូច​គុណភាព»

អាន​អត្ថបទ​ទាំងស្រុង...
 



រក្សា​សិទ្ធិ​​ © ២០១០​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ.រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​.
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម​ (AIDOC).