លើកទឹកចិត្ដកសិករក្រីក្រមានស្នាដៃនៅឃុំឈើទាល

សំបុត្រអគ្គិសនី បោះពុម្ព PDF

ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ បាន​លើកទឹកចិត្ដដ​ល់​កសិក​រ​ក្រីក្រ​មាន​ស្នាដៃ ​តាមរយៈ​នៃ​ការប្រគល់ ​ម៉ាស៊ីនបូមទឹក​របស់​គ​ម្រោ​ង​ 2KR ដល់​តំណាង​ក្រុម​កសិករ​ក្រីក្រ​ មាន​ស្នាដៃ​ចំនួន២០គ្រឿង ដែល​មកពី​ស្រុក​ចំនួន៦ នៅ​មន្ទីរ​កសិកម្ម ​ខេត្ដ​ស្វាយរៀង ​កាល​ពីស​ប្ដា​ហ៏​កន្លងទៅនេះ។

មន្ដ្រី​ខុទ្ទកាល័យ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​ប្រាប់​កាលពី​ថ្ងៃទី២៧ ខែកក្កដា ខណៈ​នៃ​ការផ្ដល់​នូវ​ម៉ាស៊ីនបូមទឹក​នោះ ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ បានធ្វើការ​អបអរសាទ​រ​ ដល់​ក្រុម​កសិករ​ក្រីក្រ ​ដែលមាន​ស្នាដៃក្នុងការ​អនុវត្ដ​ន៏​ ការងារ​កសិកម្ម​លេចធ្លោ​ ហើយ​ឆ្នើម រហូត​ទទួលបាន​ម៉ាស៊ីនបូមទឹក​ពី​គម្រោង 2KR ។

ឯកឧត្ដម​បានបញ្ជាក់​ថា ជោគជ័យ​នេះ គឺ​ពុំមែន​កើតឡើង​ដោយ​ឯកឯង​ទេ តែ​គឺ​បាន​ពី​ការខិតខំ​ព្យាយាម​ជាក់ស្ដែង។ មានតែ​ការខិតខំ​ផ្លាស់ប្ដូរ​ទម្លាប់​ទេ ទើប​អាចធ្វើឱ្យ​ជីវភាព​មានការ​ប្រែប្រួល។ ឯកឧត្ដម​បាន​ជម្រុញ ​ឱ្យ​កសិករ​ទាំងនេះ​បន្ដ​ការខិតខំ​ទៅទៀត ជាមួយនឹង​ការផ្សព្វផ្សាយ​ទៅដល់​កសិករ​ដទៃទៀត ដើម្បីឱ្យ​ទទួលបាន​នូវ​ការរីកចម្រើន​ដូចគ្នា ។

ឯកឧត្ដម រដ្ឋមន្ដ្រី បាន​រំលឹក​ដល់​ប្រជាកសិករ​ទាំងនោះ​ទៀតថា បន្ទាប់ពី​បានទទួល​ម៉ាស៊ីនបូមទឹក​នេះ​ទៅ សូមឱ្យ​ប្រជាកសិករ​ទាំងអស់គ្នា ​រៀន​ពី​របៀប​ប្រើប្រាស់​ឱ្យ​ច្បា​ស់សិន មុននឹង​ប្រើប្រាស់​ ហើយក៏​ត្រូវ​ចេះ​ថែរក្សា​ឱ្យបាន​គង់វង្ស។ ខិតខំ​ដើម្បី​បង្កើតជា​ស្នាដៃ​ថ្មី​បន្ដទៀត​ ដែល​ទាំងនេះ គឺជា​ការឈានទៅរក​ការកាត់បន្ថយ​ភាពក្រីក្រ សម្រាប់​ទាំងអស់។

អាន​អត្ថបទ​ទាំងស្រុង...
 

ជួយ​ធ្វើឱ្យ​វារីវប្បកម្ម​កាន់តែ​រីក​ធំធាត់​ដើម្បី​សម្រាល​សម្ពា​ត​លើ​ធនធានធម្មជាតិ

សំបុត្រអគ្គិសនី បោះពុម្ព PDF

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន បាន​រំលឹក​ដល់​មន្ត្រី ​និង​អ្នកជំនាញ​លើ​វិស័យ​ជលផល​ឱ្យ​ធ្វើការ​ផ្សព្វ​ផ្សាយ និង​ជំរុញឱ្យ​ប្រជាជន​ចូលរួម​ក្នុងការ​វិស័យ​វារីវប្បកម្ម​ពោល​ចិញ្ចឹម​ត្រី​ដែល​ជាការ​សម្រាល​នូវ​ការនេសាទ​សុទ្ធសាធ​លើធនធាន​ត្រី​ធម្មជាតិ។

នៅក្នុង​ពិធី​ស​ម្ពោធ​អគារ​ធិ​ការ​ដ្ឋាន ឯកឧត្តមរដ្ឋម​ន្ត្រី បាន​ប្រាប់​មន្ត្រី​ចូលរួម​ថា ​អ្វីដែល​ត្រូវ​ជំរុញ​ថែមទៀត​នាពេលនេះ​និង​ទៅ​អនាគត ​គឺមន្ត្រីជលផល​គ្រប់​ថ្នាក់​ត្រូវធ្វើ​សកម្មភាព​ក្នុងការ​ផ្សព្វផ្សាយ ការអប់រំ​ការបង្រៀន​ដល់​កសិករ ឬ​ប្រជាជន​ដទៃទៀត ​ឱ្យចូល​រួម​ក្នុងការ​ជំរុញ​ការងារ​វារីវប្បកម្ម​នៅតាម​មូលដ្ឋាន​​ឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត ពិសេស​បង្កើត​កន្លែង​ភ្ញាស់​កូន​ត្រី។

ឯកឧត្តម​បន្តថា វារីវប្បកម្ម​មិន​ត្រឹមតែជួយ​ធ្វើឱ្យ​ប្រជាជន​ទទួលបាន​នូវ​ចំណូល​ការ​មាន​មុខរបរ​បន្ថែម​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​សម្រាល​នូវ​ការនេសាទ​ ពី​បឹង​ទន្លេ ស្រះ ត្រពាំង​ធម្មជាតិ​ ខណៈដែល​ធនធាន​នេះ​នៅ​ដដែល​តែ​ចំនួន​មនុស្ស​កាន់តែ​កើនឡើង និង​ការនេសាទ​ក៏​កាន់តែ​កើនឡើង​ដូចគ្នា។

ឯកឧត្តម​បន្តទៀតថា គ្រប់​ខណ្ឌ​ត្រូវ​រៀបចំ​ផែន​ការបោះ​បង្គោលព្រំឡូត៍​ឱ្យបាន​ត្រឹមត្រូវ។ ជាមួយគ្នានេះ​ម្ចាស់​ឡូត៍​ត្រូវប្រកាន់យក​នយោបាយ​ឈ្នះ​ឈ្នះ។ ចង់​និយាយថា ត្រូវ​នាំគ្នា​ជួយ​ថែរក្សា និង​អភិរក្ស​ធនធាន​មច្ឆជាតិ​ឱ្យបាន​គង់វង្ស​សម្រាប់​កូនចៅជំនាន់​ក្រោយ។​ ការធ្វើ​អា​ជីវៈ​កម្ម​ដោយ​ផ្សារភ្ជាប់​នឹង​មនសិការ​ថែរក្សា​ការពារ​ធនធាន​ កុំឱ្យ​បាត់បង់​ប្រយោជន៍​ទុក​សម្រាប់​ឆ្នាំក្រោយ​ និង​កូនចៅជំនាន់​ក្រោយ​ទៀត។

អាន​អត្ថបទ​ទាំងស្រុង...
 

រដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​មមាច​ត្នោត

សំបុត្រអគ្គិសនី បោះពុម្ព PDF

ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ បាន​អំពាវនាវ​ដល់​កសិករ ​និង​មន្ត្រី​កសិកម្ម​នៅ​តំបន់​តាម​ព្រំដែន ​ពិសេស​តំបន់​ដែល​តែងតែ​រងគ្រោះ​ដោយ​សត្វ​មមាច​ត្នោត​ ឱ្យ​ប្រយ័ត្ន​ចំពោះ​សត្វ​មមាច​ត្នោត​ ខណៈដែល​ពេលនេះ​វត្ត​មាន​សត្វ​ចង្រៃ​នេះ​បានកើត​ឡើង​នៅ​តំបន់​មួយចំនួន​ នៃ​ខេត្ត​ស្វាយរៀង​ហើយ ។

កាលពី​ព្រឹក​ថ្ងៃទី២៣ ខែកក្កដា​នេះ ឯកឧត្ដម រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រួម​ដំណើរ​ដោយ​លោក ខៀវ មុត និង​មន្ត្រី​ក្រុមការងារ​ បាន​អញ្ជើញ​ទៅ​សាកសួរ​សុខទុក្ខ​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​ចំនួន៣៣គ្រួសារ នៅ​ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ។ នៅ​ទីនោះ​ឯកឧត្ដម រដ្ឋមន្ត្រី​បាន​ជូន​ព័ត៌មាន​ដល់​កសិករ ​និង​មន្ត្រី​មូលដ្ឋាន​អំពី​វត្ត​មាន​សត្វ​មមាច​ត្នោត ដែល​ខណៈ​នេះ​បានបង្ហាញ​ខ្លួន​នៅ​តំបន់​មួយចំនួន​នៃ​ខេត្ត​ស្វាយរៀង ។

ឯកឧត្ដម បន្តទៀតថា ពីថ្ងៃ​ទី១៤ ដល់ទី២១ ខែកក្កដា នៅ​ស្វាយរៀង​ប្រមូល​សត្វ​មមាច​ត្នោត ​បាន​ជាង៣០០គីឡូក្រាម។ ក្នុង១គីឡូ​ក្រា​មមាច​ត្នោត​មាន​ចំនួន​ពី២៥ម៉ឺន​ ទៅ៣០ម៉ឺន​ក្បាល ។ ឯកឧត្ដម​បន្តទៀតថា ដោយសារ​ខេត្ត​តាកែវ​តំបន់​មួយចំនួន​តែងតែ​រងគ្រោះ​ ដោយ​មមាច​ត្នោត​នោះ​ដូច្នេះ​ត្រូវតែ​ត្រៀមលក្ខណៈ​ទុកជាមុន​ឱ្យ​ហើយ។ មន្ទីរ​កសិកម្ម​ខេត្ត ​ត្រូវតែ​ផ្សព្វផ្សាយ​ ដល់​ប្រជាជន​អំពី​វិធី​ការពារ ​និង​ត្រូវតែ​រាយ​ការ​ណ៏​ដល់​ក្រសួង​ជាបន្ទាន់​ប្រសិន​ជាមាន​វត្ត​មាន​មមាច​ត្នោត​មកដល់ និង​ត្រូវធ្វើ​សកម្មភាព​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព។

អាន​អត្ថបទ​ទាំងស្រុង...
 

ឯកឧត្តមរដ្ឋមន្ដ្រី​ជួប​ជាមួយ​អ្នកទទួល​គម្រោង​បង្កើន​សន្ដិសុខ​ស្បៀង

សំបុត្រអគ្គិសនី បោះពុម្ព PDF

ឯកឧត្ដម រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ជួប​ជាមួយ​ប្រជាកសិករ ​ចំនួន៨០០គ្រួសារ​នៅ​ឃុំ​ឈូកស និង​ឃុំ​ឈើទាល ​ស្រុក​ស្វាយជ្រុំ​ខណៈពេលដែល​ពួកគេ​ បានទទួល​នូវ​អំណោយ​មួយចំនួន ​ដែល​ស្ថិតនៅក្នុង​គម្រោង​បង្កើន​សន្ដិសុខ​ស្បៀង ​FAO-EU សម្រាប់​គ្រួសារ​កសិករ​ដែល​រង​ឥទ្ធិពល​ដោយ​ថ្លៃ​ស្បៀងអាហារ​មិនទៀងទាត់ ។

មន្ដ្រី​ខុទ្ទកាល័យ ឯកឧត្ដមរដ្ឋមន្ដ្រី​ បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី២៤ ខែកក្កដា ​នេះ​ថាអំណោយ​ដែល​កសិករ​ទាំងនោះ ​ទទួលបាន​ក្នុង​មួយ​គ្រួសារ​មានពូជ បន្លែ​ចំនួន១០មុខ ជី ​NPK, ធុង​ស្រោច​ទឹក១គូរ និង​ចបកាប់១ផ្លែ។ រដ្ឋមន្ដ្រី​រូប​នោះបាន​បន្ដថា​ទៀតថា​នៅ​ចំពោះមុខ​លោក​អភិបាលរង​ខេត្ដ កែវ សាមឿន និង​តំណាង FAO-EU ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន បាន​ថ្លែងអំណរគុណ​ដល់ FAO-EU Food Facility Project(GCP/CMB/033/EC )ដែល​តែងតែ​គិតគូរ​ដល់​បញ្ហា​សន្ដិសុខ​ស្បៀងអាហារ​ជាពិសេស ។

ជាមួយគ្នានេះ ឯកឧត្ដម រដ្ឋមន្ដ្រី​បានលើកឡើង​ថា ការងារ​ល្បឿន​បង្កបង្កើន​នៅ​ខេត្ដ​ស្វាយរៀង គឺ​នៅ​យឺតយ៉ាវ​បន្ដិច​ ដោយសារ​ខេត្ដ​នេះ​ភ្លៀង​ធ្លាក់​ក្រោយ​គេ ប៉ុន្ដែ​មិនទាន់មាន​ឃុំ​មួយណា​រាំងស្ងួត​ទេ ​មានតែ​ទទួលបាន​ទឹកភ្លៀង​តិច ហើយ​សូមឱ្យ​ប្រជាកសិករ​ខិតខំ​ជំរុញ​ការងារ​កសិករ​បន្ដទៀត ។

អាន​អត្ថបទ​ទាំងស្រុង...
 

ស្រូវ៨១០ហិកតានៅឃុំចំនួន៤ក្នុងស្រុកស៊ីធរកណ្ដាលកំពុងប្រឈមការរាំងស្ងួត

សំបុត្រអគ្គិសនី បោះពុម្ព PDF

អាជ្ញាធរ​ស្រុក​ស៊ីធរ​កណ្ដាល​បាន​អះអាងថា ​ស្រូវ​ស្រែ​នៅ​ឃុំ​ចំនួន៤នៃ​ស្រុក​នេះ​ជាង៨០០ហិកតា​កំពុង​ប្រឈម​នឹង​ភាពរាំងស្ងួត ។ ឯកឧត្ដម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ លោកស្រី​មាន សំអាន សមាជិកា​ព្រឹទ្ធសភា​ក៏បាន​ចុះទៅ​ពិនិត្យមើល​ជាក់ស្ដែង​ផងដែរ​កាលពី​ថ្ងៃទី១៨ខែកក្កដា​កន្លងទៅនេះ ។

មន្ដ្រី​អមដំណើរ ឯកឧត្ដម រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​បាន​ប្រាប់ កាលពី​ព្រឹក​ថ្ងៃទី ២០ខែកក្កដា​នេះ​ថា​ខណៈដែល​ឯកឧត្ដម​អញ្ជើញ​ទៅ​ទីនោះ លោក​អភិបាលស្រុក​ស៊ីធរ​កណ្ដាល​បានឱ្យដឹងថា ដោយសារ​ឆ្នាំនេះ​ភ្លៀង​ធ្លាក់​យឺត​និង​បរិមាណ​តិច​បានធ្វើឱ្យ​ការបង្កបង្កើន​ផល​នៅ​ស្រុក​របស់លោក​យឺត​ជាង​ឆ្នាំមុន​ដែរ ពោល​មកដល់​ពេល​ទើប​សម្រេចបាន១៨ភាគរយ​នៃ​ផែន​ការដាំដុះ​ចំនួន២២.០០០ ហិកតា ។

ជាមួយគ្នានេះដែរ​ខណៈ​នេះ​មាន​ឃុំ​ចំនួន៤កំពុង​ប្រឈម​នឹង​ភាពរាំងស្ងួត​ដែលមាន​ផ្ទៃដី​ប្រមាណ៨១០ហិកតា ។ ឃុំ​ទាំង៤នេះ មានព្រៃ​ដើម​ថ្នឹង ឃុំ​ឫស្សី​សាញ់ ឃុំ​ព្រៃទទឹង និង​ឃុំ​ពោធិ​ទី ។ ជាមួយគ្នានេះ​លោក​អភិបាលស្រុក​ក៏បាន​សំណូមពរ​សុំ​ថវិកា​ចំនួន៦.៣៧៥.០០០រៀល​ដើម្បី​កាយ​ប្រឡាយ​នាំ​ទឹក​មួយ​ខ្សែ ។

អាន​អត្ថបទ​ទាំងស្រុង...
 

កសិករ​ដាំ​បន្លែ​នៅ​ស្វាយរៀង​បានទទួល​ការលើក​ទឹក​ចិ​ត្ដ

សំបុត្រអគ្គិសនី បោះពុម្ព PDF

កសិករ​ដាំ​បន្លែ​នៃ​សហគម​ន៏​នៅ​ភូមិ​វាល សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​បានទទួល​ការលើក​ទឹក​ចិ​ត្ដ​ពី​សំណាក់​ឯកឧត្ដម​រដ្ឋមន្ដ្រី​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខណៈដែល ឯកឧត្ដម​បាន​អញ្ជើញ​ទៅ​ទីនោះ​កាលពី​ចុង​ស​ប្ដា​ហ៏​កន្លងទៅនេះ ។

មន្ដ្រី​ខុទ្ទកាល័យ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ប្រាប់​កាល ពី​ថ្ងៃទី២៦ ខែកក្កដា ​នេះ​ថាឯកឧត្ដម បណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ដ្រី​កសិកម្ម​ បាន​អញ្ជើញ​ទៅពិនិត្យ​ដំណាំ​បន្លែ និង​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ចំនួន១០០គ្រួសារ​ និង​ប្រគល់​ម៉ាស៊ីនកិនស្រូវ ១ គ្រឿង​ដល់​សហគម​ន៏​នៅ​ភូមិ​វាល ។

មន្ដ្រី​ដដែល​បាន​បន្ដថា​ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ដ​កែវ​សាមឿន​ផង នេះ​ជា​ផ្នែក​មួយ​លើក​ទឹក​ចិ​ត្ដ​ និង​ជម្រុញ​ដល់​កសិករ​ដាំ​បន្លែ​នៅ​ទីនោះ ដែលជា​មុខរបរ​បន្ថែម​របស់​ពួកគេ ។ នៅ​ចំពោះមុខ​កសិករ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​កោតសរសើរ​ដល់ក​សិ​ករ​ ដែល​យក​ចិ​ត្ដ​ទុកដាក់​ខិតខំ​ក្នុងការ​រៀបចំ​បង្កើត​សហគម​ន៏​ទោះ​ស្ថេ​ត​ជា​បុ​រេ​សហគម​ន៏​នៅឡើយ​ក៏ដោយ ។ ឯកឧត្ដម​ពន្យល់ ថា​នេះ​ជាការ​គិត​ដ៏​ត្រឹមត្រូវ​មួយ ។

អាន​អត្ថបទ​ទាំងស្រុង...
 
អត្ថបទ​ផ្សេងៗ​ទៀត...


ទំព័រ​ទី 6 ​ទាំងអស់ 28 ទំព័រ

អាកាសធាតុ

ការស្ទង់មតិ

ប្រជាជនកម្ពុជាចូលចិត្តហូបអ្វីជាងគេ?
 

ចំនួនអ្នកទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃនេះ106
mod_vvisit_counterម្សិលមិញ445
mod_vvisit_counterសប្ដាហ៍នេះ1858
mod_vvisit_counterសប្ដាហ៍មុន4406
mod_vvisit_counterខែនេះ5808
mod_vvisit_counterខែមុន14836
mod_vvisit_counterទាំងអស់56381

យើងមាន:  ភ្ញៀវ 2 នាក់, រ­­­­­៉ូបូត 3 គ្រឿង លើបណ្តាញ
លេខ IP: 38.107.191.99
ថ្ងៃនេះ: 11 កញ្ញា, 2010

រក្សា​សិទ្ធិ​​ © ២០១០​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ.រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​.
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម​ (AIDOC).