រំលឹក​កសិករ​ឱ្យ​ប្រយ័ត្ន​សត្វ​មមាច​ត្នោត

សំបុត្រអគ្គិសនី បោះពុម្ព PDF

ឯកឧត្ដម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ បាន​រំលឹក​ដល់​កសិករ​ នៅ​តំបន់​ដែល​ធ្លាប់​រងគ្រោះ​ដោយ​សត្វ​មមាច​ត្នោត ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជាថ្មី ​ខណៈដែល​ពេលនេះ​ជា​ពេលដែល​តែងតែ​កើតឡើង​នូវ​សត្វ​ចង្រៃ​នេះ ។

ឯកឧត្ដម បាន​ប្រាប់​កសិករ​នៅ​ ឃុំ​សំរោង ស្រុក​ត្រាំកក់ ក៏ដូចជា​សារ​ជូនទៅ​កសិករ ​នៅ​តំបន់​ផ្សេង​ទៀតថា តាម​ពិសោធ​ន៏​នាពេល​កន្លងទៅ​ គឺនៅ​ចុងខែ​កក្កដា​តែងតែ​កើតឡើង ​នូវ​សត្វ​មមាច​ត្នោត ​ដូចនេះ​កសិករ​ទាំងអស់ ពិសេស​តំបន់​ដែល​ធ្លាប់​រងគ្រោះ​ដោយ​សត្វល្អិត​ចង្រៃ​នេះ គឺ​ត្រូវតែ​ប្រុងប្រយ័ត្ន​ទុកជាមុន​ឱ្យ​ហើយ ។ ការត្រៀម​លក្ខណៈ​ដែល​ល្អ​បំផុត គឺ​ឧស្សា​ហ៏​ចុះទៅ​មើល​ស្រែ​ឱ្យបាន​ជាប់​ជាប្រចាំ​ដើម្បី​សង្កេតមើល​ពី​វត្ដ​មាន​របស់​វា ។ ប្រសិនជា​កើតឡើង​ភ្លាម​ត្រូវតែ​កម្ចាត់​វាពី​ដើមដៃ​ឱ្យ​ហើយ​កុំឱ្យ​វា​រា​ដាល​ធំទាន់ ។

ឯកឧត្ដម បានផ្ដល់​ជា​វិធី​ខ្លះ ​ទាក់ទង​ទៅនឹង​ការ​ជម្នះ​សត្វ​មមាច​ត្នោត​នេះថា គួរ​កុំ​ប្រញាប់​សាប​ស្រូវ​នៅពេលនេះ ។ ត្រូវ​ចុះ​មើល​ស្រែ​ ឱ្យបាន​ជាប់​ជាប្រចាំ។ កុំ​ប្រញាប់​ចាប់​សត្វ​មាន​ប្រ​យោ​ជ​ន៏​នៅក្នុង​ស្រែ ដូចជា​កង្កែប គីង្គក់ ជាដើម ។ កុំ​បាច​ជីអ៊ុយរ៉េ ​ក្នុង​រយះពេល​នេះ ព្រោះស្រូវ​ខ្ចី​វា​ទាក់ទាញ​ខ្លាំងណាស់​សម្រាប់​សត្វ​មមាច​ត្នោត ។

អាន​អត្ថបទ​ទាំងស្រុង...
 

សិក្ខាសិលាពិគ្រោះ យោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពីថ្នាំកសិកម្ម និងសម្ភារៈកសិកម្ម

សំបុត្រអគ្គិសនី បោះពុម្ព PDF

ខណៈដែល​សិក្ខាសាលា ​ពិគ្រោះ​លើ​សេចក្ដីព្រាងច្បាប់ ​ស្ដីពី  “ ថ្នាំ​កសិកម្ម​ និង​សម្ភារៈ​កសិកម្ម “ កំពុងតែ​ដំណើរការ​នោះ ឯកឧត្ដម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ បាន​ទាញ​អារ​ម្ម​ណ៏​ ឱ្យធ្វើ​ម​ការពិភាក្សា​ទៅលើ​គោល​ការ​ណ៏​ចំនួន។

ថ្លែង​ក្នុងឱកាស​បើក​សិក្ខាសាលា កាលពី​ព្រឹក​ថ្ងៃទី ១៤ ខែកក្កដា​ នា​សណ្ឋាគា​កាំបូឌីយ៉ាណា ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​មាន​ប្រសា​ស​ន៏​ថា ដើម្បី​ជាគ​ន្លឺះ​ នៅក្នុង​ការពិភាក្សា​លើ​សេចក្ដីព្រាង​នេះ​ឯកឧត្ដម​ សូមឱ្យ​អ្នកពាក់ព័ន្ធទាំង​ជាតិ​ និង​បរទេស ​ចាប់​អារ​ម្ម​ណ៏​ពិភាក្សា​ទៅលើ​គោល​ការ​ណ៏​ចំនួន៤ ។

ទី១-តើ​សេចក្ដីព្រាងច្បាប់​នេះ​ មាន​សង្គតិភាព​ជាមួយរ​ដ្ឋ​ធម្មនុញ្ញ​ បទដ្ឋាន​ច្បាប់​គោល​ ជា​ធរមាន ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឬទេ?

ទី២-ត្រូវ​ស្រប​គោល​ការ​ណ៏​ បច្ចេកទេស​នៃ​រាល់​សម្ភារៈ​កសិកម្ម​ទាំងអស់ ​ដែលជា​ជំនាញ​បច្ចេកទេស​ របស់​អង្គភាព​ពាក់ព័ន្ធ ​ក្រោម​ឱវាទ​ក្រសួងកសិកម្ម ។

អាន​អត្ថបទ​ទាំងស្រុង...
 

មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេសាទ​បឹង​ទឹកសាប​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ

សំបុត្រអគ្គិសនី បោះពុម្ព PDF

មជ្ឈមណ្ឌល​ស្រា​ជ្រាវ​នេសាទ​បឹង​ទឹកសាប​ របស់​រដ្ឋ​បាលជ​ល​ផល ស្ថិតនៅ​ឃុំ​ផាត់​សណ្ដា​ល ស្រុក​កំពង់ស្វាយ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ កាលពីដើម​ស​ប្ដា​ហ៏​នេះ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តមបណ្ឌិត​ច៏​ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ។

ឯកឧត្តម ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជា ទ​ទួល​បន្ទុក​រដ្ឋបាល​ជ​ល​ផល​ បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ក៏​កើត​មជ្ឈមណ្ឌល​នេះ​ឡើង គឺ​ដើម្បី​ស្រាវជ្រាវ​ពូជ​ត្រី ធនធាន​មច្ឆជាតិ ​និង​ប្រភេទ​ព្រៃ​លិច​ទឹក​ ក្រៅពីនេះ​ក៏​ជា​កន្លែង​សម្រាប់​និស្សិត​ មក​ធ្វើការ​ស្រាវជ្រាវ​ទាក់ទង ​នឹង​វិស័យ​ជលផល​ផងដែរ។ មជ្ឈមណ្ឌល​នេះ​បាន​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន៥ម៉ឹ​ន​ដុល្លារ​អាមេរិក។

មាន​ប្រសា​ស​ន៏​ក្នុងឱកាស​នោះ ​ឯកឧត្តម​រដ្ឋមន្ដ្រី​ បាន​កោតសរសើរ​ដល់​ម​ន្ដ្រី​ និង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ជល​ផល​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិ​ត្ដ​រួមគ្នា​កសាង​សមិទ្ធផល​នេះ​ឡើង សម្រាប់​ទុកជា​ប្រ​យោ​ជ​ន៏​ដល់​កូនចៅ​ជំនាន់​ក្រោយ និង​ជាពិសេស​ក្នុងពេល​បច្ចុប្បន្ន សម្រាប់ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​មច្ឆជាតិ ទាំង​ត្រី សត្វ ល្មូ​ន និង​ព្រៃ​លិច​ទឹក។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ការងារ​ស្រាវជ្រាវ​នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ន៏​វិស័យ​ជលផល​ទាំង​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​ក្នុងពេល​អនាគត។

អាន​អត្ថបទ​ទាំងស្រុង...
 

ផ្ដល់​ស្រូវពូជ​ខណៈ​រដូវ​បង្កបង្កើនផល​ចូលមក​ដល់

សំបុត្រអគ្គិសនី បោះពុម្ព PDF

ស្រូវពូជ​ឈ្មោះ​សែន​ពិដោរ​ ​ដែលជា​ពូជស្រូវ​ស្រាល​ចំនួន១តោន​កន្លះ ត្រូវបាន​យកទៅ​ផ្ដល់ជូន​កសិករ​ចំនួន១៥០គ្រួសារ ​ដែល​កំពុង​អនុវត្ដ​ការធ្វើ​ប្រពលវប្បកម្ម​តាម​គោល​ការ​ណ៏​ធម្មជាតិ​ហៅ​កាត់​ថាប.វ.ស នៅ​ភូមិ​ឈូក​ខ្សាច់ ​ស្រុក​បារាយ​ណ៏ ដោយឯកឧត្តមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់ ​និង​នេសាទ  កាលពីពេលថ្មីៗនេះ។

មន្ដ្រី​ខុទ្ទកាល័យ​ឯកឧត្តមរដ្ឋមន្ដ្រី​បាន​ឱ្យដឹង​ថា ឯកឧត្តមរដ្ឋមន្ដ្រី​ បាន​អញ្ជើញ​ទៅ​ទីនោះ ​ដើម្បី​លើក​ទឹកចិត្ដ ដ​ល់​កសិករ​ដែល​អនុវត្ដ​ន៏ ប.វ.ស ក៏ដូចជា​ការលើកទឹកចិត្ដ ដ​ល់​កសិករ​នៅ​ទីកន្លែង​ផ្សេងទៀត ​ឱ្យធ្វើ​ការផ្លាស់ប្ដូរ​ទម្លាប់​ និង​បច្ចេកទេស ​ក្នុង​ការធ្វើ​កសិកម្ម ​ប្រ​យោ​ជ​ន៏​ដើម្បីឱ្យ​កសិករ​ទទួលបាន​ទិន្នផល​ខ្ពស់​ និង​មាន​ចំណូល​ច្រើន។ ឯកឧត្តម​បាន​បន្ដទៀត​ថាក​សិ​ករ ​នៅ​ភូមិ​ឈូក​ខ្សាច់ ឃុំ​ឈូក​ខ្សាច់​បាន និងកំពុង​អនុវត្ដ​ប.ស.វ​ប្រកបដោយ​ជោគជ័យ។ ដូ​នេះ​ឯកឧត្តមរដ្ឋមន្ដ្រី​ បាន​ទៅ​ទីនោះ​ដើម្បី​ពិនិត្យ​មើលថា តើ​កសិករ​ធ្វើ​ត្រឹមត្រូវ​តាម​បច្ចេកទេស​ឬ​អត់? មាន​អ្វីដែល​ត្រូវ​កែលម្អ​ទាំង​បច្ចេកទេស ទាំង​ស្មារតី​ពង្រីក​ការងារ​អនុវត្ដ​ន៏ ប.វ.ស។

អាន​អត្ថបទ​ទាំងស្រុង...
 

ឯកឧត្តមរដ្ឋមន្ដ្រី​ចុះ​ពិនិត្យ​តំបន់​ព្រៃ​ស្រាវជ្រាវ​នៅ​កំពង់ធំ

សំបុត្រអគ្គិសនី បោះពុម្ព PDF

ឯកឧត្តមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់ ​និង​នេសាទ  រួម​ដំណើរ​ជាមួយ ​លោក​អនុរដ្ឋលេខាធិការ ​ទីប្រឹក្សា​ក្រសួង និង​មន្ដ្រី​ថ្នាក់ដឹកនាំ​នាយក​ដា្ឋ​ន​ជំនាញ​មួយចំនួន ​បាន​អញ្ជើញ​ ចុះ​ពិនិត្យ​តំបន់​ព្រៃ​ស្រាវជ្រាវ ​នៃ​គម្រោង​ព្រៃឈើ​ឡើងវិញ ​របស់​រដ្ឋាភិបាល​ព្រៃឈើ នៅ​ឃុំ​ក្រយា ស្រុក​ន​សន្ទុក ខេត្ដ​កំពង់ធំ កាលពី​ថ្ងៃទី២៧ ខែមិថុនា។

មន្ដ្រី​ខុទ្ទកាល័យ ​បាន​ឱ្យដឹងថា​ ខណៈ​នៃ​ការចុះទៅ​ពិនិត្យ​នោះ ឯកឧត្តមមន្ដ្រី​ បានផ្ដល់​នូវ​ការ​រំលឹក ​ដល់​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​នៅ​ទីនោះ​ថា ដោយសារ​តំបន់​នេះ​ ជា​ព្រៃ​ចម្ការ​ពូជឈើ​ល្អ​មន្ដ្រី​ ត្រូវ​រៀបចំ​ព្រំប្រទល់​បោះបង្គោល​ព្រំ ​ដាក់​ស្លាក​សញ្ញា​ ឱ្យបាន​ត្រឹមត្រូវ ​ប្រ​យោ​ជ​ន៏​ដើម្បី​បម្រើឱ្យ​ការអភិរក្ស​ផង​ការស្រាវជ្រាវ​ផង។

ត្រូវដាក់​ឆ្មាំ​យាមកាម​ឱ្យបាន​ត្រឹមត្រូវ ​និង​ត្រូវ​ដាក់គ្នា​យាមល្បាត​ ឱ្យបាន​ទៀងទាត់ ព្រោះ​ការធ្វេសប្រហែស​ អាចបង្កើត​ឱ្យមាន​បញ្ហា​បាន​ នៅពេលដែល​បញ្ហា​នោះបាន​កើតឡើង។ ធ្វើ​បច្ចុប្បន្នភាព​ផ្ទៃដី​ចម្ការ​ពូជ​នេះ​ឡើងវិញ។ ជុំវិញ​ឱ្យ​សហគម​ន៏​នៅ​តំបន់​នេះ​នាំគ្នា​ផលិត​គ្រាប់ពូជ ​ឬ​បណ្ដុះ​កូនឈើ​លក់​ចែកចាយ​ឱ្យទៅ​សហគម​ន៏ផ្សេង។

អាន​អត្ថបទ​ទាំងស្រុង...
 

សហគម​ន៏​ចម្រើន​ផល​តាំងក្រសាំង​បានទទួល​ការលើក​ទឹក​ចិ​ត្ដ

សំបុត្រអគ្គិសនី បោះពុម្ព PDF

សហគម​ន៏​ចម្រើន​ផល​តាំងក្រសាំង នៃ​ភូមិ​ក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​ បានទទួល​ការលើក​ទឹក​ចិ​ត្ដ​ពី​សំណាក់​ ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​ តាមរយះ​នៃ​ការផ្ដល់​ពូជស្រូវ ពូជ​ស្មៅ​គោ កូនជ្រូក​ ​និង​ការចូលរួម​ចាក់​ថ្នាំ​ការពារ​ជំងឺ​គោ ក្របី​នៅ​ទីនោះ​ផងដែរ។

មន្ដ្រី​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា កាលពី​ថ្ងៃទី២០ ខែមិថុនា ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​បាន​អញ្ជើញ​ទៅកាន់​សហគម​ន៏​ខាងលើ និង​ជួប​ជាមួយ​សមាជិក​សហគម​ន៏​នេះ​ចំនួន១៥០នាក់។ នាឱកាស​នោះ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​ បាន​រាយ​ការ​ណ៏​ជូនឯកឧត្តមរដ្ឋមន្ដ្រី​បាន​ជ្រាប​ពី​ការងារ​ចិញ្ចឹមសត្វ​នៅ​ដើមរដូវ​វស្សា​ឆ្នាំនេះ ដែល​ឱ្យឃើញថា​មាន​សន្ទុះ​ល្អប្រសើរ។ ដោយឡែក​លោក​សូ​ខន​ឫទ្ធី​គុណ អគ្គនាយករង​ទទួលបន្ទុក​រួម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ​បាន​មានមតិ​ផ្ដាំផ្ញើ​ដល់​សមាជិក​សហគម​ន៏​ទាំ​អស់​ឱ្យ​ខិតខំ​រួមសហការ និង​សាមគ្គី​ផ្ទៃក្នុង​ល្អ​ដើម្បី​ការអភិវឌ្ឍ​ន៏​សហគម​ន៏។

អាន​អត្ថបទ​ទាំងស្រុង...
 
អត្ថបទ​ផ្សេងៗ​ទៀត...


ទំព័រ​ទី 7 ​ទាំងអស់ 28 ទំព័រ

អាកាសធាតុ

ការស្ទង់មតិ

ប្រជាជនកម្ពុជាចូលចិត្តហូបអ្វីជាងគេ?
 

ចំនួនអ្នកទស្សនា

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterថ្ងៃនេះ377
mod_vvisit_counterម្សិលមិញ629
mod_vvisit_counterសប្ដាហ៍នេះ1006
mod_vvisit_counterសប្ដាហ៍មុន4130
mod_vvisit_counterខែនេះ4327
mod_vvisit_counterខែមុន14836
mod_vvisit_counterទាំងអស់54900

យើងមាន:  ភ្ញៀវ 1 នាក់, រ­­­­­៉ូបូត 3 គ្រឿង លើបណ្តាញ
លេខ IP: 38.107.191.97
ថ្ងៃនេះ: 07 កញ្ញា, 2010

រក្សា​សិទ្ធិ​​ © ២០១០​ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ.រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​.
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម​ (AIDOC).