មជ្ឈមណ្ឌលស្រាជ្រាវនេសាទបឹងទឹកសាប របស់រដ្ឋបាលជលផល ស្ថិតនៅឃុំផាត់សណ្ដាល ស្រុកកំពង់ស្វាយ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ កាលពីដើមសប្ដាហ៏នេះ ក្រោមការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតច៏ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុករដ្ឋបាលជលផល បានបញ្ជាក់ពីមូលហេតុនៃការក៏កើតមជ្ឈមណ្ឌលនេះឡើង គឺដើម្បីស្រាវជ្រាវពូជត្រី ធនធានមច្ឆជាតិ និងប្រភេទព្រៃលិចទឹក ក្រៅពីនេះក៏ជាកន្លែងសម្រាប់និស្សិត មកធ្វើការស្រាវជ្រាវទាក់ទង នឹងវិស័យជលផលផងដែរ។ មជ្ឈមណ្ឌលនេះបានចំណាយទឹកប្រាក់សរុបចំនួន៥ម៉ឹនដុល្លារអាមេរិក។
មានប្រសាសន៏ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានកោតសរសើរដល់មន្ដ្រី និងថ្នាក់ដឹកនាំរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយចិត្ដរួមគ្នាកសាងសមិទ្ធផលនេះឡើង សម្រាប់ទុកជាប្រយោជន៏ដល់កូនចៅជំនាន់ក្រោយ និងជាពិសេសក្នុងពេលបច្ចុប្បន្ន សម្រាប់ធ្វើការសិក្សាស្រាវជ្រាវផ្នែកមច្ឆជាតិ ទាំងត្រី សត្វ ល្មូន និងព្រៃលិចទឹក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការងារស្រាវជ្រាវនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៏វិស័យជលផលទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលអនាគត។







ឯកឧត្តមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយ លោកអនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង និងមន្ដ្រីថ្នាក់ដឹកនាំនាយកដា្ឋនជំនាញមួយចំនួន បានអញ្ជើញ ចុះពិនិត្យតំបន់ព្រៃស្រាវជ្រាវ នៃគម្រោងព្រៃឈើឡើងវិញ របស់រដ្ឋាភិបាលព្រៃឈើ នៅឃុំក្រយា ស្រុកនសន្ទុក ខេត្ដកំពង់ធំ កាលពីថ្ងៃទី២៧ ខែមិថុនា។
ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ដល់កសិករថា ការជំរុញការកាត់បន្ថយបន្ថយភាពក្រីក្រ គឺជាគោលបំណង ដែលប្រមុខរាជរដ្ឋាភិបាលចង់បាន និងកំពុងជំរុញ។ ដោយឡែកសម្រាប់កសិករ ការបង្កើតមុខរបរថ្មី បន្ថែមការប្រែក្លាយស្រូវ ឱ្យក្លាយទៅជាមាសស គឺជាប្រការដែលត្រូវប្រឹងប្រែងជំរុញ។
កាលពីថ្ងៃទី០៩ ខែកក្កដា ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ អមដំណើរដោយអនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធ និងមន្ត្រី បច្ចេកទេសមួយចំនួន បានអញ្ជើញចុះពិនិត្យមើលការធ្វើស្រូវប.វ.ស និងចែកពូជស្រូវសែន ពិដោរព្រម ទាំងសំណេះសំណាលជាមួយប្រជាជនចំនួន៧៨គ្រួសារ នៅភូមិត្រពាំងព្រះ សង្កាត់កណ្តោលដុំ ក្រុង ច្បារមន។










