ឯកឧត្ដម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញបានអំពាវនាវ ឱ្យវិនិយោគិនវៀតណាមកាន់តែច្រើនមកបោះទុនលើវិស័យកសិកម្មនៅកម្ពុជា។ សំណូមពរនេះត្រូវបាន ឯកឧត្ដមរដ្ឋមន្ដ្រីផ្ដាំផ្ញើតាមគណបក្សប្រតិភូជាន់ខ្ពស់វៀតណាមមួយក្រុម ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។
កាលពីរសៀលថ្ងៃទី៦ មិថុនា ម្សិលមិញឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួបគណៈប្រតិភូនៃប្រទេសវៀតណាមដែលដឹកនាំដោយ លោកដាង វូមិញ (Dang Vu Minh) ជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីសវៀតណាម និងជាប្រធានគណៈកម្មការវិទ្យាសាស្ដ្របច្ចេកទេស និងបរិស្ថាននៃសភាវៀតណាម។ ជំនួបបានអនុញ្ញាតឱ្យភាគីទាំងពីរផ្លាស់ប្ដូរយោបល់គ្នា និងផ្ដោតអារម្មណ៏ទៅលើការពង្រឹងកិច្ចសហប្រតិបត្ដិការរវាងប្រទេសជិតខាងទាំងពីរក្នុងវិស័យកសិកម្ម។







ខណៈដែលភ្លៀងបានធ្លាក់ជាបន្ដបន្ទាប់ក្ដី ក៏ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបង្ហាញនូវក្ដីបារម្ភ ក្នុងការងារបង្កបង្កើនផល ប្រសិនបើកសិករមិនប្ដូរទម្លាប់និងពូជទេ។ ឯកឧត្ដមបានជំរុញឱ្យកសិករប្រើប្រាស់ពូជស្រូវស្រាល ស្រូវកណ្ដាលវិញ។









