តាមលិខិតលេខ ៦៤៦ ស.ជ.ណ ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១១ លេខ ១០៥៤ ស.ជ.ណ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីផែនការក្របខណ្ឌឆ្នាំ២០១១ សម្រាប់ផ្តល់ជូនក្រសួង ស្ថាប័ន ចំណុះរាជរដ្ឋាភិបាល និងលិខិតលេខ ១១៤ មស.ក្រខ ចុះថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១១ របស់រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងជាសាធារណៈដល់សិស្ស និស្សិត ទាំងពីរភេទឱ្យបានជ្រាបថា ក្នុងឆ្នាំ២០១១នេះ ក្រសួងត្រូវការប្រឡងប្រជែងជ្រើសរើសអ្នកបច្ចេកទេសចំនួន ១៣៤នាក់ សម្រាប់បម្រើការងារនៅអង្គភាពថ្នាក់កណ្តាល និងមន្ទីរកសិកម្មខេត្ត។
បេក្ខជនដែលមានបំណងចូលរួមប្រឡងប្រជែងត្រូវមានបរិញ្ញាបត្រជំនាញផ្នែកវិទ្យាសាស្រ្តកសិកម្ម វិទ្យាសាស្រ្តវេជ្ជសាស្រ្តសត្វ វិទ្យាសាស្រ្តជលផល វិទ្យាសាស្រ្តរុក្ខកម្ម កសិឧស្សាហកម្ម បច្ចេកវិទ្យា និងគ្រប់គ្រងកសិកម្ម សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ កៅស៊ូ វិទ្យាសាស្រ្តគ្រប់គ្រង ព័ត៌មានវិទ្យា នីតិសាស្រ្ត គណនេយ្យ ហិរញ្ញវត្ថុ ឬមានបរិញ្ញាបត្ររង ផ្នែកក្សេត្រសាស្ត្រ ផលិតកម្ម និងបសុព្យាបាល ជលផល រុក្ខកម្ម កសិឧស្សាហកម្ម គ្រឿងយន្តកសិកម្ម និងសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
ចំពោះព័ត៌មានលម្អិតផ្សេងៗទៀត បេក្ខជនអាចទាក់ទងផ្ទាល់ នៅនាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀងរាល់ម៉ោងធ្វើការ។






