នៅរដូវវស្សាឆ្នាំ២០១១នេះ ដោយទទួលបានអំណោយផលទឹកភ្លៀងតាំងពីដើមរដូវ និងដោយមានការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការឧបត្ថម្ភគាំទ្រតាមគ្រប់មធ្យោបាយពីរាជរដ្ឋាភិបាលនោះ ការងារបង្កបង្កើនផលស្រូវមានសន្ទុះលឿនគួរជាទីមោទនៈ ដែលគិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ នេះយើងសម្រេចស្ទូង ព្រោះបានចំនួន ២.៤៤៣.២៦១ ហិកតា ស្មើនឹង ១០៤,៨៦% នៃផែនការ ២.៣៣០.០៨០ ហិកតា លើសឆ្នាំមុនចំនួន ១៣៨.៤៥២ ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នា។






