រដ្ឋមន្ដ្រី​ផ្ដល់​កូនឈើ​ដល់​ប្រជា​ឈើ​ប្រជាជន៤០០គ្រួសារ​នៅ​ព្រៃវែង

អ៊ីមែល បោះពុម្ព PDF

កូនឈើ​ជាង១០ម៉ឺន​ដើម​ ត្រូវបាន​ផ្ដល់ជូន​ប្រជាពលរដ្ឋ ៤០០គ្រួសារ នៅ​សួន​បណ្ដុះ​កូនឈើ​សម្ដេច ហ៊ុនសែន អ្នក​លឿង ភូមិ ឃុំ​ព្រែក​ខ្សាយ​ ស្រុក​ពាម​រ៏ ខេត្ដ​ព្រៃវែង ក្រោម​ការចូលរួម​រប​ស់ឯកឧត្តមបណ្ឌិត ចន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ លោក​អ៊ុង​សាមី អភិបាលខេត្ដ​ព្រៃវែង ​និង​អស់លោក​ថ្នាក់ដឹកនាំ​អង្គភាព​មន្ដ្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​ជាច្រើនរូប​ទៀត

មាន​ប្រសា​ស​ន៏​ក្នុងឱកាស​នោះ​ ឯកឧត្តមរដ្ឋមន្ដ្រី​ បាន​ប្រាប់​ដល់​ប្រជាជន​នៅ​ទីនោះថា ការចែក​កូនឈើ​ថ្ងៃនេះ ​គឺជា​ ការ​ចែកជា​និម្មិត​រូប ​ដើម្បី​អបអរសាទរ និង​ចូលរួម​ដាំ​កូនឈើ​នៅ​ថ្ងៃទី៩ កក្កដា ២០១០។ ឯកឧត្តម​រដ្ឋមន្ដ្រី​ក៏បាន​ពន្យល់​ អំពី​អត្ថ​ប្រ​យោ​ជ​ន៏​នៃ​ដើមឈើ​ ព្រៃឈើ​ដែលមាន​សម្រាប់​មនុស្ស ​ចា​ប់​តាំងពី​ពេល​កើតមក​ រហូត​មរណកាល​ទៅវិញ។

ព្រៃឈើ​ជា​ដង្ហើមរស់​នៃ​ជីវិត​ជា​រោងចក្រ​បង្កើត​អុក​ស៊ី​ស​ហ្សែ​ន។ ឯកឧត្តម​បាន​បញ្ជាក់ទៀតថា អ្វីដែល​ដូនតា​បាន​បន្សល់ទុក​ឱ្យនូវ​គ្រប់​ប្រភេទ​ឈើ​ទាំងអស់ និង​ត្រី​គ្រប់​ប្រភេទ​មិនទាន់មាន​បាត់បង់​ប្រភេទ​ឈើ​ណាមួយ​ទេ ​ឬ​ពូជ​ត្រី​មួយ​ប្រភេទ​ណា​ត្រូវ​បាត់បង់​ទេ។

ឯកឧត្តមរដ្ឋមន្ដ្រី ​ក៏បាន​ផ្ដល់នូវ​ការណែនាំ​មួយចំនួន​ដែល​ក្នុងនោះ ​គឺ​យើង​ត្រូវ​ចូល​ដាំ​ដើមឈើ​ទាំងអស់គ្នា។ បើ​យើង​មិន​ចូលរួម​ថែរក្សា​ដាំ​ហើយ​ចេះតែ​កាប់​នោះ ព្រៃឈើ​នឹង​អស់​នៅពេល​អនាគត។ អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ទាំងអស់​ត្រូ​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ដ​ធ្វើការ​បែងចែក​កូន​គគី​រ ឈើទាល​ដល់​គ្រប់​វត្ដ​អារាម នៅ​ទូទាំង ប្រទេស។ ប្រតិ​ប​ត្ដិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​ទ្រង់ទ្រាយ​ធំ​នៅតែ​បន្ដ។

សូមបញ្ជាក់ថា កូនឈើ​ដែល​បាន​បែង​ជូន​ប្រជាពលរដ្ឋ​នៅពេលនោះ​សរុប​ចំនួន១០៤.២០០ដើម មានកូន បេង គគីរ ឈើទាល សំរោង ទ្រាំង លឿង​រាជ រំដួល ស្ដៅ ស្លា ក្ទម្ពទេស ស្វាយ ខ្នុរ សង្ក...៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម