ផ្ដល់​ស្រូវពូជ​ខណៈ​រដូវ​បង្កបង្កើនផល​ចូលមក​ដល់

អ៊ីមែល បោះពុម្ព PDF

ស្រូវពូជ​ឈ្មោះ ​សែន​ពិដោរ ដែលជា​ពូជស្រូវ​ស្រាល​ចំនួន១តោន​កន្លះ ត្រូវបាន​យកទៅ​ផ្ដល់ជូន​កសិករ ចំនួន១៥០ គ្រួសារ​ ដែល​កំពុង​អនុវត្ដ​ការធ្វើ​ប្រពលវប្បកម្ម ​តាម​គោល​ការ​ណ៏​ធម្មជាតិ​ ហៅ​កាត់​ថាប.វ.ស នៅ​ភូមិ​ឈូក​ខ្សាច់​ស្រុក​បារាយ​ណ៏ ដោយ​ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ដ្រី ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ កាលពីពេលថ្មីៗនេះ។

ឯកឧត្តមរដ្ឋមន្ដ្រី ​បាន​អញ្ជើញ​ទៅ​ទីនោះ​ ដើម្បី​លើកទឹកចិត្ដដ​ល់​កសិករ ​ដែល​អនុវត្ដ​ន៏ ប.វ.ស ក៏ដូចជា​ការលើកទឹកចិត្ដ ដ​ល់​កសិករ​ នៅ​ទីកន្លែង​ផ្សេងទៀត​ ឱ្យធ្វើ​ការ ផ្លាស់ប្ដូរ​ ទម្លាប់ ​និងបច្ចេកទេស ​ក្នុង​ការធ្វើ​កសិកម្ម​ប្រ​យោ​ជ​ន៏​ដើម្បី ឱ្យ​កសិករ​ទទួលបាន​ទិន្នផល​ខ្ពស់​ និង​មាន​ចំណូល​ច្រើន។

ឯកឧត្តម​បាន​បន្ដទៀត​ថា ក​សិ​ករ​នៅ​ភូមិ​ឈូក​ខ្សាច់ ឃុំ​ឈូក​ខ្សាច់​បាននឹងកំពុង​អនុវត្ដ​ប.ស.វ​ប្រកបដោយ​ជោគជ័យ។ ​ដូ​នេះ​ឯកឧត្តមរដ្ឋមន្ដ្រី​បាន​ទៅ​ទីនោះ​ ដើម្បី​ពិនិត្យ​មើលថា តើ​កសិករ​ធ្វើ​ត្រឹមត្រូវ​តាម​បច្ចេកទេស​ឬ​អត់? មាន​អ្វីដែល​ត្រូវ​កែលម្អ​ទាំង​បច្ចេកទេស ទាំង​ស្មារតី​ពង្រីក​ការងារ​អនុវត្ដ​ន៏ ប.វ.ស។

មន្ដ្រី​ដែល​បានឱ្យដឹងថា​ទៀតថា ​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​រំលឹក​ដល់​កសិករ​ឱ្យ​ចាប់​អារ​ម្ម​ណ៏​ទៅលើ​ចំណុច​មួយចំនួន ដែល​ក្នុងនោះ​មានការ​ប្រើប្រាស់​ពូជ​ដែល​សុទ្ធ​ល្អ ព្រោះ​ធ្វើឱ្យ​ទិន្នផល​ទិន្នផល​កើនឡើង​ពី១៥ទៅ២០ភាគរយ។ កាត់បន្ថយ​បរិមាណ​នៃ​ការប្រើ​តាមរយះ​ការប្រើប្រាស់​ឧ​បករ​ណ៏។ ការប្រើ​ជីធម្មជាតិ​ជំនួស​ជីគីមី។ ការថែទាំ​ទឹក។ ការ​កម្ចាត់​ស្មៅ​ និង​សត្វល្អិត​ចង្រៃ។ ការប្រើប្រាស់​ទឹក។ ការធ្វើ​ដី។ ការ​សាប​ និង​ដកសំណាប​យកទៅ​ស្ទូង​ដោយ​ការ​សាប​កុំ​រង់ចាំ​ទឹក​ដែល​ធ្វើឱ្យ​សំណាប់​ចាស់។ បើ​យក​សំណាប​ចាស់​ទៅ​ស្ទូង​ត្រូវ​ចាប់​ធំ និង​ស្ទូង​ឱ្យ​ញឹក​ទើបបាន​ផល។

ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​ជំរុញ​ឱ្យ​កសិករ​ប្ដូរ​ទស្សនៈ​​ ពី​ការរំពឹង​លើ​ធ្វើស្រែ​តែមួយ​មុខ ដោយ​ត្រូវបង្កើត​មុខរបរ​ផ្សេងទៀត​ដូចជា​ដាំ ដំណាំ ចិញ្ចឹមសត្វ ឬអ្វី​ផ្សេងទៀត។ ឯកឧត្តមបាន​ស្នើឱ្យ​មន្ទីរ​កសិកម្ម​ខេត្ដ ​ត្រូវ​ជ្រើសរើស​កសិករ​គំរូ​ដើម្បី​ធ្វើជា​គ្រូ​បង្គោល​ក្នុងភូមិ​ដោយ​បញ្ជូន​ឱ្យទៅ​សិក្សា​យក​បទពិសោធ​ន៏​ទៅ​ស្រុក​ត្រាំកក់ ឬ​តំបន់ផ្សេងៗដើម្បី​បង្កើន​ចំណេះដឹង ​និង​បទពិសោធ​ន៏​សម្រាប់​ការងារ​កសិកម្ម​ដោយ​រាល់​ការចំណាយ​ជា​បន្ទុក​របស់ឯកឧត្តម​រដ្ឋ​មន្ដ្រី​ផ្ទាល់៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម