ជួប​អ្នក​ដាំដំឡូង​មី​នៅ​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក

អ៊ីមែល បោះពុម្ព PDF

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ប្រាប់​ទៅ​កសិករ​ដាំដំឡូង​នៅ​ស្រុក​ស្វាយចេក អំពី​អ្វីដែល​គួរ​ធ្វើ​នៅមុន​ពេល​សម្រេច​ចិ​ត្ដ។

កាលពី​ចុង​ស​ប្ដា​ហ៏​កន្លងទៅនេះ​ ឯកឧត្តមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ  បាន​អញ្ជើញ​ចុះទៅពិនិត្យ ​ការងារ​កសិឧស្សាហកម្ម (ដំឡូង​មី ​និង​ពោត) និង​ជួ​ប​សំណេះសំណាល​ ជាមួយ​កម្មក​រ​ ចំនួន១០០នាក់​ នៅ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក។

បន្ទាប់ពី​បាន​ ស្ដាប់​របាយ​ការ​ណ៏របស់លោក ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ ​លោក​រដ្ឋមន្ដ្រី​ បានឱ្យ​នាយកដ្ឋាន​កសិឧស្សាហកម្ម (អគ្គនាយកដ្ឋាន​កសិក​ម្ម) នាយកដ្ឋាន​ក​សិ-ឧស្សាហកម្ម ​និង​នាយកដ្ឋាន​ផែនការ​ធ្វើការ​សិក្សា​ឡើងវិញ​នឹង​ទិដ្ឋភាព​សេដ្ឋកិច្ច​បរិស្ថាន និង​សង្គម​ដែរ ឬមួយ​យ៉ាងណា?

ឯកឧត្តមរដ្ឋមន្ដ្រី​ដោយ​ចង់​សំដៅ​ទៅលើ​គុណភាព​ដី​នោះ ឯកឧត្តម​បានផ្ដល់​ជា​យោបល់​ថា ប៉ុន្ដែ​ជួនកាល​យើង​ជ្រើសរើស​ដំណាំ​មិន​សមស្រប​យកទៅ​ដាំ​លើដី​នោះ ផល​ដែល​ទទួល បាន​មិន​ស្មើនឹង​ការចំណាយ ហើយ​បន្ទាប់មក​គុណភាព​ដី​ត្រូ​បំផ្លាញ។ ដូច្នេះ​សូមឱ្យ​គិតគូរ​ឱ្យបាន​ច្បាស់ មុននឹង​យក​ដំណាំ​ទៅ​ដាំ​លើដី​ណាមួយ។

ឯកឧត្តម​រដ្ឋមន្ដ្រី​ បាន​ណែ​នាំឱ្យ​នាយកដ្ឋាន​ត្រូវ​ជំរុញ​ការងារ​រៀបចំ​សេចក្ដីព្រាង​អនុក្រឹត្យ ស្ដីពី​កសិកម្ម​តាម​កិច្ចសន្យា​ឱ្យបាន​ឆាប់។ ជំ​រុញឱ្យ​វិទ្យាស្ថាន​ស្រាវជ្រាវ ​និង​អភិវឌ្ឍ​ន៏​កសិកម្ម​កម្ពុជា ត្រូវ​ជំរុញ​ការងារ​ស្រាវជ្រាវ​ពូជស្រូវ និង​ពូជ​ដំណាំ​ណាមួយ​ឱ្យ​សមស្រប​ទៅនឹង​ការប្រែប្រួល​ធាតុអាកាស​របស់​ពិភពលោក។

ឯកឧត្តមរដ្ឋមន្ដ្រី​បាន​បន្ដថា អ្វីដែល​លោក​ចង់ឃើញ គឺ​កសិករ​អ្នក​ដាំ​ដំណាំ​ក​ដិ-ឧស្សាហកម្ម​ទទួលបាន​ផល​ពី​អ្វីដែល​ខ្លួន​ធ្វើ​ព្រមទាំង​និរន្ដរភាព​នៃ​គុណភាព​ដី​ផងដែរ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម