អំពាវនាវ​ឱ្យដាំ​កូនឈើ​នៅ​ប្រឡាយ​ទើប​សម្ពោធ​ថ្មី​នៅ​ ឃុំ​ភ្នំ​កុង

អ៊ីមែល បោះពុម្ព PDF

ឯកឧត្តមបណ្ឌិត​ ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ  បានស្នើ​ដល់​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​កំពត​ ឱ្យដាំ​កូនឈើ​អម​ប្រឡាយ​ដែល​ទើប​សម្ពោធ​ថ្មី នៅ​ថ្ងៃទី៩ ខែកក្កដា​ខាងមុខនេះ​ ដើម្បី​ជាការ​ចូលរួម​ក្នុង​រុក្ខទិវា​ផងដែរ។

ក្នុងឱកាស​អញ្ជើញ​ចូលរួម ​សម្ពោធ​ប្រឡាយទឹក២ខ្សែ និង​ពិនិត្យ​ស្រូវ​ដើមរដូវ ​និង​ដំណាំ​រួមផ្សំ​ និង​ជួប​ជាមួយ​ប្រជាកសិករ​ចំនួន ១២០គ្រួសារ (ពេទ្យសត្វ​ភូមិ​ចំនួន៣០គ្រួសារ) នៅ​ភូមិ​សង្កែ​បង្វែរ ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ​ កាលពី​ថ្ងៃទី១ ខែកក្កដា កន្លងទៅនេះ ឯកឧត្តម​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​បាន​មាន​ប្រសា​ស​ន៏​ជំរុញ​ឱ្យ​ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត រៀបចំ​ប្រារព្វ​ពិធី​ដាំ​កូនឈើ ​នៅ​អម​សងខាង​តាម​ប្រឡាយ​ទាំង២ខ្សែ ​ដែល​ទើប​សម្ពោធ​នេះ នៅ​ថ្ងៃទី០៩កក្កដា ដែលជា​ថ្ងៃ​រុក្ខទិវា​ផងដែរ។ លោក​ក៏បាន​អំពាវនាវ​ដល់​ឱ្យ​ប្រជាកសិករ ចូលរួម​ដាំ​ដើមឈើ និង​ថែរក្សា​ទាំងអស់គ្នា​ដើម្បី​ជា​ម្លប់ និង​ការការពារ​ហូរ​ច្រោះ​ដី។

ឯកឧត្តម​បាន​ពន្យល់​អំពី​អត្ថ​ប្រ​យោ​ជ​ន៏​នៃ​ប្រៃ​ឈើ​ និង​រំលឹក​ឱ្យ​គ្រប់​គ្រួសារ​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ​ព្រៃឈើ ការពារ​ព​ញ​ព្រៃឈើ និង​មាន​ចលនា​ដាំ​ដើមឈើ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឬ​ទីកន្លែង​ដែល​ទំនេរ។

ទាក់ទិន​នឹង​ការ​បង្កបង្កើនផល​ឯកឧត្តម​រដ្ឋមន្ដ្រី ​បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​យក​ចិ​ត្ដ​ទុកដាក់ ​ក្នុងការ​ប្រើប្រាស់​ពូជស្រូវ​ដែល​សុទ្ធ​ល្អ ប្រើ​ពូជស្រូវ​ស្រាល​ឬ​ស្រូវកណ្ដាល។ ពិសេស​កសិករ​ត្រូវតែ​ប្ដូរ​ទស្សនៈ​ ពី​ការធ្វើ​ស្រែ​ដើម្បី​ស​បម្រាប់​ហូប​ក្នុង​គ្រួសារ ​ឱ្យទៅជា​ការធ្វើ​ស្រែ​ដើម្បី​លក់ដូរ។

គឺ​ការ​ធ្វើ់បែបនេះ​ទើប​អាចធ្វើ​ចំណូល​គ​ញ​រួ​សារ​កើនឡើង។ ដោយឡែក​មន្ទីរ​កសិក​ម្ម​ការិយាល័យ​កសិកម្ម​ស្រុក ជំ​រុញឱ្យ​ប្រជាកសិករ​ធ្វើ​ស្រូវ​ដើមរដូវ ហើយ​ត្រូវ​កែប្រែ​តំបន់​នេះ​ឱ្យទៅជា​តំបន់​បៃតង។

ឯកឧត្តម​បាន​ប្រាប់​កសិករ​ទៀតថា ត្រូវ​ប្ដូរ​ទម្លាប់​ពី​ការ​ធ្វើស្រែ​តែម្ដង​មក​ធ្វើ២ដង​ក្នុង​មួយ​រដូវ តាមរយៈ​នៃ​ការប្ដូរ​ពូជ(ដើមរដូវ ពាក់កណ្ដាល​រដូវ) និង​នៅ​ចុងរដូវ​គួរ​ដាំ​ដាំ​ដំណាំ​និង​ធ្វើ​ចម្ការ ។ត្រូវ​ចេះ​សន្សំ​ជីធម្មជាតិ​ដែល​មាននៅ​ជុំវិញខ្លួន ដូចជា​សំរាម​កាកសំណល់​ផ្ទះបាយ ស្លឹក​សង្កែ លាមក​សត្វ។ល។

ឯកឧត្តមក៏បាន​សូម​លោក នូ មុត រៀបចំ​ឱ្យមាន​ការប្រកួតប្រជែង​ក្នុង​នាទី​វេទិកា​ស្វែងយល់​ពី​កសិកម្ម​រវាង​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​នៅ​ស្រុក​អង្គរជ័យ​ និង​ស្រុក​ត្រាំកក់​ដើម្បី​បាន​ផ្លាស់ប្ដូរ​បទពិសោធ​ន៏​គ្នា​ទៅវិញទៅមក។

ដោយឡែក​ភ្នាក់ងារ​សុខភាព សត្វ​ភូមិ​ត្រូ​ចវ​ក្ដាប់​ស្ថិតិ​សត្វ​ចំនួន​កសិដ្ឋាន​ចិញ្ចឹមសត្វ ​និង​ការ​ចរាចរ​សត្វ​ក្នុងភូមិ​ឱ្យបាន។ ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ដ ធ្វើការ​ផ្សព្វផ្សាយ​និង​ណែនាំ​កសិករ​ឱ្យ​ចិញ្ចឹមសត្វ​ដាក​ទ្រុង៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម