ការធ្វើ​ស្រូវ​មិន​ប្រកាន់​រដូវ​គឺ​ល្អ​សម្រាប់​កសិករ

អ៊ីមែល បោះពុម្ព PDF

ខណៈដែល​ភ្លៀង​បាន​ធ្លាក់​ជា​បន្ដបន្ទាប់​ក្ដី ក៏​ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅតែ​បង្ហាញ​នូវ​ក្ដីបារម្ភ ​ក្នុង​ការងារ​បង្កបង្កើន​ផល ​ប្រសិនបើ​កសិករ​មិន​ប្ដូរ​ទម្លាប់​និង​ពូជ​ទេ។ ឯកឧត្ដម​បាន​ជំរុញ​ឱ្យ​កសិករ​ប្រើប្រាស់​ពូជស្រូវ​ស្រាល ស្រូវកណ្ដាល​វិញ។

ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​ប្រាប់​ដល់​កសិករ​នៅ​ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ​ក៏ដូចជា​សារទៅកាន់​កសិករ ​នៅ​ទូទាំងប្រទេស ​ដោយ​ក្រើនរំលឹក​ ឱ្យប្រើ​ពូជស្រូវ ​មិន​ប្រកាន់​រដូវ​សម្រាប់​ការ​បង្កបង្កើនផល​នៅ​ឆ្នាំនេះ។

ឯកឧត្ដមបញ្ជាក់ថា ​ការធ្វើ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ គឺ​សមស្រប​សម្រាប់​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា។ ស្រូវស្រាល​មិន​ប្រកាន់​រដូវ​រយះ   ពេល​ដាំ​ដុះ​តែ១.១៥ថ្ងៃ​ ទៅ១២០ថ្ងៃ​ តែប៉ុណ្ណោះហើយ​ការ​អនុវត្ដ​ន៏បច្ចេកទេស ប.វ.ស នឹង​ធ្វើឱ្យ​ទិន្នផល​កាន់តែ​កើនឡើង​ថែមទៀត ។

ជា​ពិសោធ​ន៏​ជាច្រើន​ឆ្នាំ​ចុង​ក្រោយនេះ​ បង្ហាញថាការប្រើ​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ ការប្រើ​ពូជស្រូវ​កណ្ដាល គឺអាច​ធ្វើឱ្យ​ដំណាំ​ស្រូវ​ចៀសផុត​បាន​ពី​គ្រោះធម្មជាតិ ​បាន​ច្រើនជាង​ការប្រើ​ពូជស្រូវ​ធ្ងន់ ។

ឯកឧត្ដម​បាន​ប្រាប់​កសិករ​នៅ​ទីនោះ​ទៀតថា ប្រសិនជា​កសិករ​ណាយ​ល់​ព្រមធ្វើ​ស្រូវស្រាល​ដោយ​អនុវត្ដ​ប.វ.ស  ឯកឧត្ដម នឹង​ផ្ដល់​ស្រូវពូជ​ជូន១២គីឡូ​ក្នុង​មួយ​ហិកតា ដោយ​មិន​គិតថ្លៃ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​ទៅ​ទីនោះ​ កាលពីដើម​ស​ប្ដា​ហ៏​នេះ​ ដើម្បី​ចូលរួម​ក្នុងការ​សម្ពោធ​ស្រះ​ទឹក​ដ៏​ធំ​បង្គួរ​មួយ ដែលមាន​ទំហំ៦០ម៉ែត្រ ។ ឯកឧត្ដម​បាន​ក្រើនរំលឹក​ផងដែរ​ឱ្យ​កសិករ​យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​គ្រប់គ្រង​ទឹក ការប្រើប្រាស់​ទឹក​ការបង្កើត​ប្រភពទឹក​ នៅតាម​គ្រួសារ ភូមិ សហគម​ន៏។ ជាមួយនេះ ការដាំ​ដើមឈើ​នៅតាម​ផ្ទះ ភូមិ វត្ដ​អារាម ទីកន្លែង​ទំនេរ។ល។ ដែល​ទាំងនេះ​ នឹង​ជួយ​បង្កើត​បរិស្ថាន ជួយ​ជា​ទម្លាប់​ជាការ​ទាក់ទាញ់​ទឹកភ្លៀង​ផងដែរ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​បានផ្ដល់​កូនឈើ​ប្រភេទ​បេង ឈើទាល​ជាច្រើន​រយ​ដើម​សម្រាប់​យកទៅ​ដាំ​នៅ​វត្ដ​ចំនួន៣នៅ​ក្នង​ឃុំ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម