មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេសាទ​បឹង​ទឹកសាប​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ

អ៊ីមែល បោះពុម្ព PDF

មជ្ឈមណ្ឌល​ស្រា​ជ្រាវ​នេសាទ​បឹង​ទឹកសាប​ របស់​រដ្ឋ​បាលជ​ល​ផល ស្ថិតនៅ​ឃុំ​ផាត់​សណ្ដា​ល ស្រុក​កំពង់ស្វាយ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ កាលពីដើម​ស​ប្ដា​ហ៏​នេះ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តមបណ្ឌិត​ច៏​ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ។

ឯកឧត្តម ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជា ទ​ទួល​បន្ទុក​រដ្ឋបាល​ជ​ល​ផល​ បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ក៏​កើត​មជ្ឈមណ្ឌល​នេះ​ឡើង គឺ​ដើម្បី​ស្រាវជ្រាវ​ពូជ​ត្រី ធនធាន​មច្ឆជាតិ ​និង​ប្រភេទ​ព្រៃ​លិច​ទឹក​ ក្រៅពីនេះ​ក៏​ជា​កន្លែង​សម្រាប់​និស្សិត​ មក​ធ្វើការ​ស្រាវជ្រាវ​ទាក់ទង ​នឹង​វិស័យ​ជលផល​ផងដែរ។ មជ្ឈមណ្ឌល​នេះ​បាន​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន៥ម៉ឹ​ន​ដុល្លារ​អាមេរិក។

មាន​ប្រសា​ស​ន៏​ក្នុងឱកាស​នោះ ​ឯកឧត្តម​រដ្ឋមន្ដ្រី​ បាន​កោតសរសើរ​ដល់​ម​ន្ដ្រី​ និង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ជល​ផល​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិ​ត្ដ​រួមគ្នា​កសាង​សមិទ្ធផល​នេះ​ឡើង សម្រាប់​ទុកជា​ប្រ​យោ​ជ​ន៏​ដល់​កូនចៅ​ជំនាន់​ក្រោយ និង​ជាពិសេស​ក្នុងពេល​បច្ចុប្បន្ន សម្រាប់ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​មច្ឆជាតិ ទាំង​ត្រី សត្វ ល្មូ​ន និង​ព្រៃ​លិច​ទឹក។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ការងារ​ស្រាវជ្រាវ​នៅតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ន៏​វិស័យ​ជលផល​ទាំង​ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​ក្នុងពេល​អនាគត។

ឯកឧត្តម​រដ្ឋមន្ដ្រី​ ក៏បាន​លើកឡើង​នូវ​ការងារ​សំខាន់២សម្រាប់​មន្ដ្រី​ និងថ្នាក់ដឹកនាំ​រដ្ឋ​បាលជ​ល​ផល​យកទៅ​អនុវត្ដ​នោះ។ គឺ​ទី១-ការងារ​ស្រាវជ្រាវ​លើ​វិស័យ​ជលផល។ ឯកឧត្តមបាន​ពន្យលថា ប្រជាជន​កម្ពុជា​ភាគច្រើន​ប្រកប​របរ​នេសាទ ខណៈដែល​ព្រៃ​លិច​ទឹក​​ ​ដែលជា​ជម្រក​ត្រី​ពង​កូន​មានការ​បាត់បង់។ អាកាសធាតុ​មានការ​ប្រែប្រួល។

ប្រភេទ​ត្រី​មួយចំនួន​មានការ​ថយចុះ។ នេះ​គឺជា​ហេតុផល​ចាំបាច់​ ដែល​យើង​ត្រូវ​នាំគ្នា​យក​ចិ​ត្ដ​ទុកដាក់​ធ្វើការ​ស្រាវជ្រាវ ​និង​ជំរុញ​ការងារ​ចិញ្ចឹម​ត្រី លែង​មេត្រី​ពូជ​តាម​បឹង​ធម្មជាតិ ធ្វើយ៉ាងណា​ឱ្យ​ការនេសាទ​មាន​និរន្ដរភាព ជាពិសេស​រក្សា​ឱ្យបាន​នូវ​ពាក្យបុរាណ​ថា ទីណា​មានទឹក​ទីនោះ​មាន​ត្រី។ ត្រូវ​កៀរគរ​ធនធានមនុស្ស និស្សិត ធនធាន​ថវិកា​គ្រប់​មជ្ឈដ្ឋាន ដើម្បី​ពង្រីក​ការងារ​ស្រាវជ្រាវ។

ទី២-កម្ដៅ​កើនឡើង ភ្លៀង​ប្ដូរ​រដូវ ខ្យល់ព្យុះ ទឹកជំនន់​កម្រិត​ទន្លេសាប​ស្រក​ចុះ​ខុស​ប្រក្រតី ការ​ធំធាត់​របស់​សត្វ និង​រុក្ខជាតិ ត្រី ជាពិសេស​ការបន្ដ​ពូជ​ផលដំណាំ​ដែលជា​អាហារ​របស់​មនុស្ស​និង​សត្វ ដំណាំ​ចំណី​សត្វ(ស្មៅ) ត្រូវ​បានទទួល រង​នូវ​ផលប៉ះពាល់​ពី​ការ​បម្រែបម្រួល​អាកាសធាតុ និង​ជាពិសេស​ជំងឺឆ្លងថ្មីៗបានកើត​ឡើងទៅ​លើស​ត្វ រុក្ខជាតិ និង​មនុស្ស។ ប្រភេទ​សត្វព្រៃ​ និង​ត្រី​មួយចំនួន​ត្រូវ​ទទួលរង​នូវ​ការ​ថមថយ​បរិមាណ និង​ខ្លះទៀត​ទទួលរង​នូវ​ការ​ផុត​ពូជ​ទាំងស្រុង។ បញ្ហាចម្បងៗទាំងអស់​នៅ​ គឺជា​ប្រធានបទ​សម្រាប់​អ្នកស្រាវជ្រាវ សិស្ស និស្សិត គ្រប់​អង្គភាព​ពាក់ព័ន្ធ ដែល​ត្រូវ​លើក​យកមក​សិក្សា ដោយ​ត្រូវ​តម្រង់ទិស​ធ្វើយ៉ាងណា​ស្វែងរក​បន្ដ​ការ​មួយ​សមស្រប​ខ្ឡួ​ន​ឱ្យបាន​ទៅនឹង​ស្ថានភាព​នៃ​ការប្រែប្រួល​អាកាសធាតុ។

ជាមួយនឹង​ពិធី​នេះ លោក​រដ្ឋមន្ដ្រី​បាន​លែង​មេត្រី​ពូជ​ចំនួន៥០០គីឡូក្រាម​នៅ​ទីនោះ​ផងដែរ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម