វត្ដ​ចំ​នួន​៥៦​នៅ​ត្រាំ​កក់​បាន​ទទួល​ទៀន​វស្សា

អ៊ីមែល បោះពុម្ព PDF

វត្ដ​ចំ​នួន​៥៦​វត្ដ​ នៅ​ស្រុក​ត្រាំ​កក់​ បាន​ទទួល​នូវ​ទៀន​ព្រះ​វស្សា​ និង​ទេយ្យ​ទាន​មួយ​ចំនួន​ធំ​ ដែល​នាំ​យក​ទៅ​ប្រ​គេន​ដោយ​លោក​ស្រី ​សុខ​​កែវ​ ច័ន្ទ​ សារុន​ ភរិ​យា​ឯក​ឧត្ដម​រដ្ឋ​មន្រ្ដី​ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រ​មាញ់​ និងនេ​សាទ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែ​កក្កដា ​កន្លង​ទៅ​នេះ ។

វត្ដ​នី​មួយ​ៗ​បាន​ទទួល​ទៀន​វស្សា​១​គូ អង្ករ ប្រេង​ម៉ា​ហ្សូត​ ក្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​មុខ ​និង​បច្ច័យ​ចំនួន​១០​ម៉ឺន​រៀល ។ លោក​ស្រី​ក៏​បាន​ប្រ​គេន​បច្ច័យ​ចំ​នួន​ជាង​១៨​លាន​រៀល​ ដើម្បី​ចូល​រួម​​កសាង​ព្រះ​វិ​ហារ​ថ្មី​​នៅ​វត្ដ​ឯក​ឧត្ដម​មាន​ជ័យ​ផង​ដែរ ។

មាន​ប្រ​សាសន៏​ក្នុង​ឱ​កាស​នោះ​ដែរ​ លោក​ស្រី​បាន​លើក​ឡើង​ថា យើង​បាន​ជួប​ជុំ​គ្នា​​ប្រា​រព្វ​​ពិ​ធី​ប្រ​គេន​ទៀន​វស្សា​ និង​ទេយ្យ​វត្ថុ​ប្រ​គេន​ព្រះ​សង្ឃ ទៅ​តាម​ទំ​នៀម​ទម្លាប់​ប្រ​ពៃ​ណី​ព្រះ​ពុទ្ធ​សាស​នា​ពេល​នេះ​ គឺ​អា​ស្រ័យ​ដោយ​​ប្រ​ទេស​ជាតិ​ទទួល​បាន​នូវ​សុខ​សន្ដិ​ភាព​ស្ថិរ​ភាព​​នយោ​បាយ​ដ៏​ពេញ​លេញ ​ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋា​ភិ​បាល​ដែល​មាន​សម្ដេច​អគ្គ​មហា​សេ​នា​ប​តី​តេ​ជោហ៊ុន​ សែន​ ជា​ប្រ​មុខ​ ។

លោក​ស្រី​ក៏​បាន​កោត​សរសើរ​ប្រ​គេន​ព្រះ​សង្ឃ​ ជូន​ចំ​ពោះ​តា​អា​ចារ្យ​វត្ដ​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ដ​ និង​សប្បុរស​ជន​ជិត​ឆ្ងាយ​​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​​ក្នុង​ការ​ស្ដារ​កសាង​សមិទ្ធ​ផល​នានា​ក្នុង​ទី​វត្ដ​អា​រាម​ទាំង​៥៦​វត្ដ ​ក្នុង​ស្រុក​ត្រាំ​កក់​ឱ្យ​ស័ក្ដិ​សម​ជា​ទី​គោ​រព​​សក្ការ​បូ​ជា​នៃ​ពុទ្ធ​សាស​និក​កម្ពុ​ជា​យើង​ ដូច​នេះ​យើង​ត្រូវ​រួម​គា្នថែ​រក្សា​ការ​ពារ​សមិទ្ធ​ផល​លើវិ​ស័យ​ពុទ្ធ​ចក្រ​នេះ​ឱ្យ​បាន​ស្ថិត​ស្ថេរ​គង់​វង្ស​សម្រាប់​អនា​គត​កូន​ចៅ​ជំ​នាន់​ក្រោយ​ៗទៀត ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម