ប្រើ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​គឺ​ល្អ

អ៊ីមែល បោះពុម្ព PDF

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុ​ក្ខា​ប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​កសិករ​ថា ដោយ​រដូវរ​ស្សា​ឆ្នាំនេះ​ ហាក់ដូចជា​យឹត ​ដូច្នេះ​កសិករ​ គួរតែ​ប្រើប្រាស់​ពូជស្រូវ​ស្រាល ​មិន​ប្រកាន់​រដូវ​ គឺ​សមស្រប​ជាង។​ ឯកឧត្តមក៏​ឱ្យ​ប្រយ័ត្ន​ផងដែរ​ចំពោះ​សត្វ​មមាច​ត្នោត។

ខណៈដែល​ចុះជួយ​ច្រូត​ស្រូវ​ដើម ​ជាមួយ​កសិករ 100គ្រួសារ ​នៅ​ភូមិ​ពង្រ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន កាលពី​ចុង​ស​ប្តា​ហ៏​កន្លងទៅនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ប្រាប់​ដល់​កសិករ​នៅ​ទីកន្លែង​នោះ ក៏ដូចជា​កសិករ​នៅ​ទីកន្លែង​ដ៏ទៃទៀត​ថា រដូវវស្សា​ឆ្នាំនេះ​ដូចជា​យឺត​បន្តិច ហេតុនេះ​សូម​កសិករ​ប្ដូរ​ពូជ ​មក​ប្រើ​ពូជស្រូវ​ស្រាល​ មិន​ប្រកាន់​រដូវ ដែល​ការធ្វើ​បែបនេះ​កសិករ​អាច​ចៀសបាន​ច្រើន​ពី​គ្រោះធម្មជាតិ ។

ឯកឧត្តមក៏បាន​ស្នើ​ប្រធានភូមិ​ស្រង់​ស្ថិតិ បើ​ប្រជាកសិករ​ចង់​ធ្វើ​ពូជស្រូវ​ស្រាល ពូវ​ស្រូវ​សែន​ពិដោរ លោក​នឹង​ផ្ដល់ជូន។ ឯកឧត្តម​បាន​រំលឹក​ទៀតថា សូមឱ្យ​ប្រជាកសិករ​ប្ដូរ​ពូជស្រូវ​ចេញ ដោយ​ប្រើប្រាស់​ពូជ​សុទ្ធ ជា​ពូជ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ ។

 

ជាមួយគ្នានេះ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ន៍​កសិកម្ម​កម្ពុជា ត្រូវ​ចុះមក​ត្រួតពិនិត្យ​ស្ថានភាព​ដឺ និង​ជួយ​បណ្តុះបណ្តាល​ប្រជាកសិករ ដែល​ស្ម័គ្រចិត្ត​និង​ធ្វើ​បង្ហាញជូន​ដល់​កសិករ ។ ឯកឧត្តមក៏បាន​ជូន​ដំ​ណឺង​ដល់​ប្រជាកសិករ​ត្រូវ​ប្រុងប្រយ័ត្ន​ពី​វត្តមាន​របស់​សត្វ​មមាច​ត្នោត ដែល​នឹង​មាននៅ​ខែកក្កដា​នេះ ។

កម្លាំង​សហគម​ន៍​ជា​កម្លាំង​សរុប​ដ៏​សំខាន់ ត្រូវ​ចេះ​រូប​រួមគ្នា​កម្ចាត់​សត្វ​មមាច​ត្នោត ប្រសិនបើ​ជួប​បញ្ហាផ្សេងៗនៅក្នុង​ស្រែ ត្រូវ​រកម​ន្ត្រី​ជំនាញ​កសិកម្ម​ភ្លាម ។ ឯកឧត្តមបាន​លើកទឹកចិត្ត​ទៀតថា កសិករ​ត្រូវតែ​ប្តូ​រ​ទស្សនៈ ប្ដូរ​ទម្លាប់​ពី​ការពឹងផ្អែក​ដំណាំ​ស្រូវ​តែមួយ​មុខមក​បង្កើន​មុខរបរ​ផ្សេងទៀត ដែល​អាចធ្វើ​បាន​នៅ​ជិត​ផ្ទះ ដូចជា ដាំ​បន្លែ ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ។

 

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម