កសិករ​ដាំ​បន្លែ​នៅ​ស្វាយរៀង​បានទទួល​ការលើក​ទឹក​ចិ​ត្ដ

អ៊ីមែល បោះពុម្ព PDF

កសិករ​ដាំ​បន្លែ​នៃ​សហគម​ន៏​នៅ​ភូមិ​វាល សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​បានទទួល​ការលើក​ទឹក​ចិ​ត្ដ​ពី​សំណាក់​ឯកឧត្ដម​រដ្ឋមន្ដ្រី​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ខណៈដែល ឯកឧត្ដម​បាន​អញ្ជើញ​ទៅ​ទីនោះ​កាលពី​ចុង​ស​ប្ដា​ហ៏​កន្លងទៅនេះ ។

មន្ដ្រី​ខុទ្ទកាល័យ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ប្រាប់​កាល ពី​ថ្ងៃទី២៦ ខែកក្កដា ​នេះ​ថាឯកឧត្ដម បណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ដ្រី​កសិកម្ម​ បាន​អញ្ជើញ​ទៅពិនិត្យ​ដំណាំ​បន្លែ និង​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ចំនួន១០០គ្រួសារ​ និង​ប្រគល់​ម៉ាស៊ីនកិនស្រូវ ១ គ្រឿង​ដល់​សហគម​ន៏​នៅ​ភូមិ​វាល ។

មន្ដ្រី​ដដែល​បាន​បន្ដថា​ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ដ​កែវ​សាមឿន​ផង នេះ​ជា​ផ្នែក​មួយ​លើក​ទឹក​ចិ​ត្ដ​ និង​ជម្រុញ​ដល់​កសិករ​ដាំ​បន្លែ​នៅ​ទីនោះ ដែលជា​មុខរបរ​បន្ថែម​របស់​ពួកគេ ។ នៅ​ចំពោះមុខ​កសិករ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​កោតសរសើរ​ដល់ក​សិ​ករ​ ដែល​យក​ចិ​ត្ដ​ទុកដាក់​ខិតខំ​ក្នុងការ​រៀបចំ​បង្កើត​សហគម​ន៏​ទោះ​ស្ថេ​ត​ជា​បុ​រេ​សហគម​ន៏​នៅឡើយ​ក៏ដោយ ។ ឯកឧត្ដម​ពន្យល់ ថា​នេះ​ជាការ​គិត​ដ៏​ត្រឹមត្រូវ​មួយ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​បញ្ជាក់ថា បាន​បង្កើត​មុខរបរ​បន្ថែម គឺជា​ប្រភព​ចំណូល​ថ្មី​មួយទៀត ។ ជាមួយគ្នានេះ​ការចិញ្ចឹម​សត្វ​ក៏​ជា​មុខរបរ​ប្រពៃណី​មួយទៀត​ដែលមាន​ជា​យួរ​យារ​មកហើយ ។ ប៉ុន្ដែ​អ្វីដែល​ត្រូវ​គិតគូរ​ពេលនេះ​គឺ​ការផ្លាស់ប្ដូ​តម្លា​ប់ ។ ការចិញ្ចឹម​សត្វ​ត្រូវ​ចិញ្ចឹម​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ចិញ្ចឹមសត្វ​សម្រាប់តែ​ផ្គត់ផ្គង់​សម្រាប់​គ្រួសារ​ឱ្យទៅជា​ការចិញ្ចឹម​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​មានន័យថា ចិញ្ចឹម​សម្រាប់​លក់ ។

ត្រូវ​ឈប់​ចិញ្ចឹម​គោ ក្របី លែង​ពាសវាល​ពាសកាល ។ ត្រូវ​ដាំ​ស្មៅ​ឱ្យ​ជា​ចំណី​សត្វ។ ប្ដូរ​ពូជ​គោ​ដោយ​ត្រូវ​ជ្រើសរើស​ពូជ​ដែលមាន​តម្លៃ ។ បង្កាត់​ពូជ​គោ​ដោយ​សិប្បនិម្មិត​ដែល​ធ្វើឱ្យ​ទទួលផល​ខ្ពស់ ។ ទាក់ទិន​ការដាំ​បន្លែ ឯកឧត្ដម​រដ្ឋមន្ដ្រី​សំណូមពរ​ដោយ​សូមឱ្យ​សហគម​ន៏​បន្ដ​ដាំ​បន្លែ ហើយ​អគ្គនាយកដ្ឋាន​កសិកម្ម ត្រូវ​ជួយ​ជំរុញ​ដើម្បីឱ្យ​សហគម​ន៏​នេះ​ក្លាយជា​សហគម​ន៏​ពេញសិទ្ធិ​និង​មាន​ភាពជា​ម្ចាស់ ។ កុំ​ដាំ​ដំណាំ​តែមួយ​មុខ​ត្រូវ​ដាំ​គ្រឿងទេស​ផង ។ ជំ​រុញឱ្យ​ផលិតកម្ម​បន្លែ​នេះ​ឱ្យ​ឆ្លើយតប​ទីផ្សារ​សម្រាប់​ផ្គត់ផ្គង់​បាន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាន​វិត ។

ជាការ​លើក​ទឹក​ចិ​ត្ដ ឯកឧត្ដម​រដ្ឋមន្ដ្រី​បានផ្ដល់​ជូន​នូវ​ម៉ាស៊ីនកិនស្រូវ​ខ្នាតតូច​មួយ​និង​ស្មៅ​ចំណី​សត្វ ។ ឯកឧត្ដម​បានស្នើ​ឱ្យ​សមាជិក​សហគម​ន៏​ទាំងអស់​ត្រូវ​ចេះ ថែរក្សា​ម៉ាស៊ីនកិនស្រូវ​ដែល​ប្រគល់ជូន​នេះ​ប្រ​យោ​ជ​ន៏​ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង ។

រដ្ឋមន្ដ្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា មកទល់ពេលនេះ​អ្វីដែល​ដូនតា​បាន​បន្សល់​ទុកឱ្យ​ដូច​គ្រាប់​ប្រភេទ​ពូជស្រូវ​ប្រភេទ​ពូជឈើ​ទាំងអស់ និង​ពូជ​ត្រី​គ្រប់​ប្រភេទ​មិនទាន់មាន​ប្រភេទ​ណាមួយ​ត្រូវបាន​បាត់បង់​ទេ មានតែ​បណ្ដុះ​និង​ការពារ​ថែមទៀត ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម