គ្រូ​ឧ​ទេ្ទ​ស​នៅ​មូលដ្ឋាន​ឃុំ​អូ​សារាយ​បញ្ចប់​ការ​បំប៉ន

អ៊ីមែល បោះពុម្ព PDF

លោក​គ្រួ​អ្នកគ្រូ​នៅ​អនុ​វិឡា​ល័យ និង​ប​ឋ​ប​សិក្សា​ក្នុង​កំរង​ត្នោតជុំ ឃុំ​អូរ​សារាយ ស្រុក ត្រាំកក់​ដែលមាន​ប្រមាណ​ជាង80នាក់​បាន​ចូលរួម​ក្នុង​សិក្ខាសាលា និង​វគ្គ​បំប៉ន​មួយ ក្រោម​ការគាំទ្រ​របស់ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ត្រី​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា។

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ដែល​បានបង្ហាញ​វត្តមាន​នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​កាលពីពេល ថ្មីៗនេះ​បាន​មាន​ប្រសា​ស​ន៌​ថា អ្វីដែល​រៀបចំឡើង​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ពិ​ន្យិ​ត​ឡើង វិញ​នូវ​គុណភាព​សិក្សា​របស់​សិស្ស​ និង​គ្រូ ហើយ​ឈានទៅ​ធ្វើការ​កែស​ម្អ​ការ​បំប៉ន​ដល់ សិស្ស​ដើម្បី​ធ្វើឱ្យ​សិស្ស​កាន់​តែមាន​គុណភាព និង​គ្រូ​កាន់​តែមាន​សមត្ថភាព​លោកគ្រូ អ្នកគ្រូ​នៅ​ជនបទ​ក៏ដូចជា​ទីក្រុង​ដែរ។

តាមរយះ​កាល​លើកឡើង​របស់លោក ហ៊ុន សាវ៉ន ប្រធាន​កំរង​ត្នោតជុំ​បានឱ្យដឹងថា កំរង​ត្នោតជុំ​មាន ឃុំ2ចំនួន គឺ​ឃុំ​អូរ​សារាយ និង​ឃុំ ត្រពាំង​ក្រញូង​ដែលមាន​វិឡា​ល័យ​ចំនួន1 អនុ​វិឡា​ល័យ​ចំនួន1 និង​បឋមសិក្សា​ចំនួន7 សាលា​និង​មាន​សិស្ស​សរុប 4260នាក់ និង​លោកគ្រូ អ្នកគ្រូ 64នាក់។ អ្វី​ដែលជា​បញ្ហា​ទី នោះ​គឺ​កង្វះ​ធនធានមនុស្ស​គ្រូ​តិច តែ​សិស្ស​ច្រើន។

គ្រូ​នៅក្នុង​មូលដ្ឋាន​មាន​ចំនួន​ត្រឹម 30 ចំណែក 34នាក់​ទៀត​ជា​គ្រូ​ មាន​ទី​លំនៅ​នៅក្រៅ​ឃុំ​​​​ ក្នុងស្រុក និង​ក្រៅ​ស្រុក ​ក្នុង​ខេត្ត។ ប្រការនេះ​ធ្វើអោយ​មានការ​ផ្លាស់ចេញ​ជា​ញឹកញាប់​ និង​ការចូល​ថ្មី​ផងដែរ។  ឯកឧត្តម​រដ្ឋមន្ត្រី មាន​ប្រសា​ស​ន៌​ក្នុង​ឱ​កាស​នោះ​ថា នេះ​ជា​បញ្ហា​ដែល​គ្រប់គ្នា​ប្រឈម ហើយ​មិនមែន​តែ​នៅទីនេះ​ទេ​នៅ​កន្លែង​ដទៃទៀត​ក៏​ដូចគ្នានេះដែរ។

ប្រការនេះ​ដែល​ត្រូវខិតខំ បណ្តុះបណ្តាល​អោយ​ធនធានមនុស្ស​ផ្ទាល់​នៅ​មូលដ្ឋាន។  ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា គោលបំណង របស់​យើង​គឺ​ការ​អប់​រំ ដើម្បី​បម្រើឱ្យ​ការអភិវឌ្ឍន៍។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អំពាវនាវ​ទៅកាន់ លោកគ្រូ អ្នកគ្រូ​មានការ​អត់ធ្មត់ និង​យោគយល់​ចំពោះ​ស្ថានភាព​នេះ ដោយ​ត្រូវ​រួមគ្នា​ចែករំលែក នូវ​ការលំបាក​នេះ។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា ថ្វី​ត្បិត​យើង​មានការ​លំបាក តែ​យើង​កំពុងតែ​ឈាន ឡើងជា​បន្តបន្ទាប់ ដោយ​លើកទឹកចិត្ត​ សុំឱ្យ​លោកគ្រូ អ្នកគ្រូ​ស្រលាញ់​សិស្ស​ដោយស្នើៗគ្នា និង​ខិតខំ​រៀនសូត្រ​បន្ថែមទៀត​ ពីព្រោះ​យុគ​នេះ​មានការ​វិត្ត​លឿន​ណាស់​ លើ​ផ្នែក​ចំពោះ​ចំណេះដឹង ​ដែល​ចាំបាច់​ត្រូវ​រៀន​ហើយ​រៀន​ទៀត​ទើប​កាន់​តែមាន​សមត្ថភាព។ ឯកឧត្តម​រដ្ឋមន្ត្រី នាយក​សាលានីមួយៗជា​ដង្ហើមរស់​របស់​សាលានីមួយ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម