សម្ពោធ​បណ្ណាល័យ​និង​ផ្លូវ​ក្នុងពេល​តែមួយ

អ៊ីមែល បោះពុម្ព PDF

ផ្លូវលំ​ប្រវែង​ជិត​មួយ​គីឡូម៉ែត្រ​និង​បណ្ណាល័យ​ធំ​បង្គួរ​នៅ​វត្ដ​អម្ពរ​វនា​រាម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ត្រូវបាន​ប្រារព្ធ​ពិធី​សម្ពោធ​ ក្រោម​ការចូលរួម​របស់​ឯក​ឧត្ដម​បណ្ឌិត ច័ន្ទ សារុន​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​មន្ដ្រី​ក្នុង​ក្រុមការងារ​ កាលពីពេលថ្មីៗនេះ ។ ជាមួយនឹង​ការសម្ពោធ​នេះ​ក៏មាន​ការផ្ដល់ជូន​នូវ​កូន​រុក្ខជាតិ​ហូប​ផ្លែ ដែលមាន​ស្វាយ​ទៀបបារាំង​ដល់​កសិករ​ជាច្រើន​រយ​នាក់​ដែល​ចូលមក​ផងដែរ ។

នៅ​ចំពោះ​ព្រះភ័ក្ដ្រ ​ព្រះសង្ឃ​ ប្រជាជន​ ដែល​មក​ចូលរួម​យ៉ាងច្រើន​កុះករ​នៅ​ទីនោះ ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​សម្ដែង ​នូវ​ការចូលរួម​អបអរសាទរ ​ចំពោះ​សមិទ្ធិ​ថ្មី ​ដែល​បានទទួល​នាពេលនេះ បើទោះបីជា​សមិទ្ធិ​នេះ​ជាការ​រួមចំណែក​របស់​ឯកឧត្ដម ​និង​មន្ដ្រី​ក្រុមការងារ​ផ្ទាល់​ក្ដី តែបើ​ពុំមាន​ការចូលរួម​រប​ស់​ព្រះសង្ឃ គណៈកម្មការ​វត្ដ ដូនជី តាជី លោកតា លោកយាយ ប្រជាជន​អាជ្ញាធរ​ដែនដី​ទេ​ក៏​មិនអាច​សម្រេច​បានជា​ផ្លែផ្កា​ឆាប់រហ័ស​ដែរ ។

ឯកឧត្ដម​បាន​អំពាវនាវ​ឱ្យ​បន្ដ​នូវ​ស្មារតី​នេះ​ និង​បង្កើត​សមិទ្ធិ​ថ្មី​ទៀត ប្រ​យោ​ជ​ន៏​ដើម្បី​ធ្វើឱ្យ​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ និង​មូលដ្ឋាន​មានការ​ប្រែប្រួល​ថ្មី ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​រំលឹក​បន្ថែម​អំពី​សារសំខាន់​របស់​ផ្លូវលំ និង​បណ្ណាល័យ​ជនបទ​ដែល​សុទ្ធតែ​បានរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅ​ភូមិដ្ឋាន​ផ្ទាល់ ។ ឯកឧត្ដម​រដ្ឋមន្ដ្រី​ក៏បាន​អំពាវនាវ​ដល់​វត្ដ​អារាម​ និង​ប្រជាជន​ទាំងអស់​ឱ្យធ្វើ​ការផ្លាស់ប្ដូរ​រ​បៀ​ធ្វើ​កសិកម្ម ប្ដូរ​ពូជ​ពី​ស្រូវធ្ងន់​មក​ស្រូវស្រាល ស្រូវកណ្ដាល​ប្រើ​ពូជ​សុទ្ធ​ល្អ ប្រើ​បច្ចេកទេស​ថ្មី​ក្នុងការ​សាប​និង​ស្ទូង មិនត្រូវ​រំពឹង​លើ​ស្រូវ​តែមួយ​មុខ ។

ចំណែក​វត្ដ​អារាម​ក៏មាន​ការចូលរួម​ដាំ​ដំណាំ​បន្ថែម​ ដើម្បី​ម្ចាស់ការ​ដោះស្រាយ​បម្រើការ​ហូបចុក ដែលជា​មធ្យោបាយ​មួយ​ កាត់បន្ថយ​ភាពក្រីក្រ​ និង​រីកចម្រើន​សម្រាប់​វត្ដ​អារាម​ផងដែរ ។ ក្នុងឱកាស​នោះដែរ ឯក​ឧ​ណ្ឌ​ម​រដ្ឋមន្ដ្រី ​បាន​អំពាវនាវ​ឱ្យ​កសិករ​ប្រយ័ត្ន​ ចំពោះ​ជំងឺ​កញ្ជ្រឹល​ជ្រូក និង​វត្ដ​មាន​សត្វ​មមាច​ត្នោត ដែល​អាច​កើតឡើង​ប្រសិនជា​យើង​ប្រហែល ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម