អញ្ជើញ​កសិករ​ជិត៣០០នាក់មក​បង្រៀន​ការធ្វើ​ស្រែ​បែប ប.វ.ស

អ៊ីមែល បោះពុម្ព PDF

កសិករ​ចំនួន២៦០នាក់ ដែល​ជ្រើស​រើសយក​មកពី១៥ឃុំ​ ទូទាំង​ស្រុក​ត្រាំកក់ ត្រូវបាន​យកមក​បង្រៀន​បច្ចេកទេស​ថ្មី ​ក្មុង​ការធ្វើ​ស្រែ​តាមបែប​គោល​ការ​ណ៏​ធម្មជាតិ ដែល​ហៅ​កាត់​ថា ប.វ.ស ។ ការបង្រៀន​នេះ​បានធ្វើ​ឡើង​នៅ​ភូមិ​តា​សួន ឃុំ​ត្រពាំង​ធំ​កំពុងដំណើរការ​យ៉ាង​ល្អ ។

ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​ការបង្រៀន​ដល់​កសិករ​ទាំងនោះ​កាលពីដើម​ស​ប្ដា​ហ៏។

ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​លើកទឹកចិត្ដដ​ល់​ពួកគេ តាម​ការកោតសរសើរ​រ​សើរ និង​បង្ហាញ​នូវ​អ្វីដែល​ចំណេញ​ និង​ខាត​ប្រសិនជា​យើង​ធ្វើស្រែ​តាម​ទម្លាប់ និង​ធ្វើស្រែ​ដោយ​អនុវត្ដ​ន៏​បច្ចេកទេស​ប.វ.ស.ស្ទូងស្រូវ​មួយ​ដើម។ ឯកឧត្ដម​បាន​បន្ដទៀត​ថា នេះ​ជា​វគ្គ​ជាក់ស្ដែង​មួយ ហើយ​តាមរយៈ​វគ្គ​នេះ កសិករ​ទាំង២៦០នាក់​នឹងត្រូវ​ជួយ​ផ្សព្វផ្សាយ ជួយ​អប់រំ ជួយផ្ដល់​នូវ​ការ​អនុវត្ដ​ន៏​ដល់​កសិករ​ដ៏ទៃទៀត ។

វគ្គ​ដែលមាន​រយៈពេល​ខ្លី​នេះ​បង្រៀន​ដោយ​អ្នកជំនាញ​កសិកម្ម ។ ការបង្រៀន​បាន​គួបផ្សំ​នឹង​ការ​ទៅពិនិត្យ​និង​អនុវត្ដ​ជាក់ស្ដែង​នៅក្នុង​ស្រែ ។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​លើកឡើងថា ប្រទេស​ដែលមាន​ធនធាន​សម្បូរបែប​មិន​ប្រាកដថា ជា​ប្រទេស​អ្នកមាន​ទេ ឧ​ទា​ហរ​ណ៏​ប្រទេស​នី​ហ្សេ​រី​យ៉ា ជាដើម ។

ផ្ទុយទៅវិញ​ប្រទេស​ដែល​មិន​សម្បូរ​ធនធានធម្មជាតិ ក៏​អាច​ក្លាយជា​អ្នកមាន​បានដែរ​ដូចជា​ប្រទេស​សិង្ហបូរី​ជាដើម ។ ប្រទេស​អ៊ីស្រាអែល​មិន​សម្បូរ​ទឹក តែ​ជា​ប្រទេស​ដែលមាន​កសិកម្ម​ជឿនលឿន ។ ឯកឧត្ដម​បាន​រំលឹក​ទៀតថា ដោយឡែក​កម្ពុជា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នោះ​វិស័យ​កសិកម្ម​មានការ​ប្រែប្រួល​ច្រើន ។ កសិករ​កាន់តែ​មានកា​រ​យល់ដឹង, ទិន្នផល​កាន់តែ​កើនឡើង,បច្ចេកទេស​ដាំ​ដុះ​ក៏​កាន់តែ​រីកចម្រើន​ដែរ ។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ឱ្យ​សិក្ខាកាម​យក​ចិ​ត្ដ​ទុកដាក់​ស្ដាប់​គ្រូ សួរ គ្រូ​និង​មានការ​កត់ត្រា​ច្បាស់លាស់ ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម