ឃុំ​គូស​មាន​ផ្លូវលំ​មួយ​ខ្សែ​ថ្មី​ប្រវែង​ជិត២គីឡូម៉ែត្រ

អ៊ីមែល បោះពុម្ព PDF

ផ្លូវលំ​មួយ​ខ្សែ​ប្រវែង ១.៨៨៥ម៉ែត្រ ស្ថិតនៅ​ឃុំ​គូស ស្រុក​ត្រាំកក់ ត្រូវបាន​សម្ពោធ​កាលពី​ថ្ងៃអាទិត្យ ទី៨ ខែសីហា កន្លងមកនេះ​ ក្រោម​ការអញ្ជើញ​ចូលរួម​ ពី​សំណាក់ ឯកឧត្ដម​បណ្ឌិត ច័ន្ទ​សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​ និង​មន្ដ្រី​ក្រុមការងារ​របស់​ឯកឧត្ដម ។

តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​ឃុំ ​បានឱ្យដឹងថា ផ្លូវលំ​មួយ​ខ្សែ​ថ្មី​នេះ​ឆ្លងកាត់​ភូមិ​ចំនួន៤ដែល​ក្នុងនោះ ​មាន​ភូមិ​តា​លាក់​ខាងជើង តា​លាក់​ខាងត្បូង​ត្រពាំងថ្ម​ និង​ភូមិ​ក្រាំង​តា​ចាន់។

ផ្លូវ​នេះ​ត្រូវបាន​ជួយ​ដោយ ឯកឧត្ដម​រដ្ឋមន្ដ្រី​កសិកម្ម និង​មន្ដ្រី​ក្រុមការងារ​គណបក្ស​ប្រជាជន។ មាន​ប្រសា​ស​ន៏​នៅ​ក្នុងឱកាស​នោះ ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន បានធ្វើការ​កត់សម្គាល់ ​ពី​ភាពប្រែប្រួល​កាន់តែច្រើនឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នៅ​ទីនោះ​ ក៏ដូចជា​នៅ​ទីកន្លែង​ផ្សេងទៀត​នៅ​ស្រុក​ត្រាំកក់ បើ​និយាយ​ដោយឡែក។

ឯកឧត្ដម សំណូមពរ​ឱ្យ​ប្រជាជន​អាជ្ញាធរ​មូលដ្ឋាន​រួមគ្នា​ជាមួយ​មន្ដ្រី​ក្រុមការងារ​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ​នៅ​មូលដ្ឋាន។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​ពន្យល់​ប្រាប់​អ្នកភូមិ​ដែល​មក​ចូលរួម​យ៉ាងច្រើន​កុះករ​ អំពី​សារ​ប្រ​យោ​ជ​ន៏​នៃ​ផ្លូវ​គម​នា​គម​ន៏​នៅ​ជនបទ ដែលជា​សរសៃឈាម​ និង​ជា​ការតភ្ជាប់​ទំនាក់ទំនង​ ពី​ក​ន្លែ​មួយ​ទៅ​កន្លែង​មួយ​ ពី​ជនបទ​ទៅ​ទីក្រុង។ មាន​ផ្លូវបានផ្ដល់​ផល​ប្រ​យោ​ជ​ន៏​ទាំង​នយោបាយ​ ទាំង​សេដ្ឋកិច្ច​ផង និង​សាសនា​ផង​ព្រមទាំង​វិស័យ​ដទៃទៀត។

ឯកឧត្ដម​បានបញ្ជាក់​ថា ផ្លូវ​ជា​បុ​រេ​លក្ខខណ្ឌ​ការកសាង​ប្រទេស ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​យក​ចិ​ត្ដ​ទុកដាក់​បំផុត ។ ឯកឧត្ដម​ ក៏បាន​ស្នើ​ឱ្យមាន​ការដាំ​ដើមឈើ​ អម​សងខាង​ផ្លូវលំ​ថ្មី​នេះ ​ជាមួយនឹង​ការថែទាំ​ឱ្យបាន​ល្អ ប្រ​យោ​ជ​ន៏​ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង ។

នៅក្នុង​ពី​ធី​នេះ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ ក៏បានផ្ដល់​នូវ​ការ​រំលឹក​មួយចំនួន​ ដល់​កសិករ​ទាក់ទង​ទៅនឹង​ដល់​ការធ្វើ​ស្រែ ​ដែល​ក្នុង​នៅ​គឺ​ការ​ត្រូវ​ប្រើ​ពូជ​ស្រូវស្រាល​ស្រូវកណ្ដាល​ការ​ទៅ​ពិនិត្យមើល​ស្រែ​ឱ្យបាន​រាល់ថ្ងៃ​ការគ្រប់គ្រង​ទឹក​ពង្រឹង​ភ្លឺ​ឱ្យបាន​ល្អ ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម