ពិនិត្យ​ភាពរាំងស្ងួត​នៅ​ស្រុក​រលៀប្អៀរ

អ៊ីមែល បោះពុម្ព PDF

ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ បានស្នើ​ឱ្យ​កសិករ​សាកល្បង​ប្រើប្រាស់​ ប្រភពទឹក​ក្រោម​ដី និង​ប្រើ​ទឹក​ដោយ​សន្សំសំចៃ​ ដើម្បី​សង្គ្រោះ​ស្រូវ​ស្រែ​ដែល​កំពុង​ជួប​ភាពរាំងស្ងួត

កាលពី​ថ្ងៃទី៧ ខែសីហា ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម និង​សហការី​បាន​ទៅពិនិត្យ​តំបន់​រាំងស្ងួត​ និង​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ ចំនួន១២០គ្រួសារ មកពី​ឃុំ​ចំនួន២ គឺ​ឃុំ​ស្វាយជ្រុំ និង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​ចុះ​ដល់​វា​ស្រែ​ដែល​ទទួលរង​ភាពរាំងស្ងួត​ ដើម្បី​មើល​ពី​ស្ថានភាព និង​ក្រោយមក​ក្នុងឱកាស​សំណេះសំណាល ឯកឧត្ដម​រដ្ឋមន្ដ្រី​បានផ្ដល់​ឱកាស​ប្រជាកសិករ​ឡើង​មានមតិ​ពី​បញ្ហាលំបាក​ដែល​បាន​ជួបប្រទះ។ នៅ​ចំពោះ​កសិករ ឯកឧត្ដម​រដ្ឋមន្ដ្រី​បានផ្ដល់​ជា​អនុសា​ស​ន៏​មួយចំនួន ។

ឯកឧត្ដម​បញ្ជាក់ថា បើ​នៅតែ​អត់​ទាន់​មាន​ទឹកភ្លៀង សូម​សាកល្បង​ទាញយក​ទឹក​ក្រោម​ដី​មកប្រើប្រាស់ (ជីក​អណ្ដូង) ដើម្បី​ដោះ​ទាល់ បាន​ទឹក​ដកសំណាប ។សូមឱ្យ​ប្រជាជន​ចេះ​ប្រើប្រាស់​ទឹក​ឱ្យចំ​គោលដៅ ដោយ​សន្សំសំចៃ និង​ឱ្យមាន​ប្រសិទ្ធភាព ។ ឈប់​ប្រើ​ទី​សំណាបធំៗ មក​ប្រើ​ទី​សំណាបតូចៗវិញ ប្រើ​ពូជ​តិច​ប្រើ​ទឹក​តិច ។

ឯកឧត្ដម​បន្ដថា ប្រធានការិយាល័យ​កសិក​ម្ម​គ្រប់​ស្រុក​ទាំងអស់​ជាពិសេស ស្រុក​រលៀប្អៀរ ស្រុក​កំពង់ត្រឡាច ស្រុក​កំពង់លែង ត្រូវ​ជំរុញ​ឱ្យ​ប្រជាកសិករ​ភ្ជួរ​ដាស់ដី ត្រូវ​តាមដាន​យក​ចិ​ត្ដ​ទុកដាក់​សភាព​ការ​ណ៏​ទឹកភ្លៀង​ជាប្រចាំ (បើ​រយះពេល​កន្លះ​ខែ​ទៀត​នៅ​មិនទាន់មាន​ទឹកភ្លៀង​ទេ ត្រូវ​សហការ​ជាមួយ​មន្ទីរ ពិភាក្សា​ប្ដូរ​ពូជ​ទាំងអស់​ចេញ ដោយ​ប្ដូរ​មក​ប្រើ​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ និង​ទាញយក​ទឹក​ក្រោម​ដី​កម​ប្រើប្រាស់។

ស្រែ​ដែលមាន​ទួល​ខ្ពស់​ធ្វើ​ស្រូវ​មិនបាន​សូម ឱ្យ​ប្ដូរ​មុខ​ដំណាំ​ភ្លាម (ពោត សណ្ដែក ល្ពៅ។ល។  ដំណាំ​ដែល​ត្រូវការ​ទឹក​តិច)។ការិយាល័យ​កសិកម្ម​ស្រុក​មាន​ភារកិច្ច​ស្រង់​ឡើងវិញ​ ពី​ព័ត៌មាន​នៃ​ការប្រើប្រាស់​ពូជស្រូវ​តាម​ផ្ទះ​ប្រជាជន។ ជាមួយគ្នានេះ​មន្ទីរ​កសិកម្ម​ក៏ត្រូវ​ប្រយ័ត្នប្រយែង​រឿង​មមាច​ត្នោត​ផងដែរ ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម