ឯកឧត្តមរដ្ឋមន្ត្រី​កសិកម្ម​ទៅពិនិត្យ​កន្លែង​រាំងស្ងួត​នៅ​បរសេដ្ឋ

អ៊ីមែល បោះពុម្ព PDF

កាលពី​រសៀល​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១០ ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ អមដំណើរ​ដោយ​លោក​ជាទី​ប្រឺ​ក្សា​ក្រសួងកសិកម្ម អគ្គនា យកដ្ឋាន​ កសិក​ម្ម ថា្នក់​ដឹកនាំ​អង្គភាព នាយកដ្ឋាន​ពាក់ព័ន្ធ និង​មន្ត្រី​បច្ចេកទេស​មួយចំនួន បាន​អ​ញ្ជី​ញ​ចុះ​ដល់​វាលស្រែ របស់​កសិករ ដែល​ទទួល​នូវ​ភាពរាំងស្ងួត​ ដើម្បី​មើល​ពី​ស្ថានភាព​សំណាប​រងចាំ​ទឹកភ្លៀង និង​សំណេះសំ​ណា​ល ​ជាមួយ​កសិករ១២០គ្រួសារ នៅ​ភូមិ​ត្រពាំង​ទន្ទឹម ឃុំ​ពោធិ​ចំរើន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ឯកឧត្តម​រដ្ឋមន្ត្រី និង​សា​ហ​កា​រី ក៏បាន​ពិនិត្យមើល​សកម្ម​ភាពយ​ក​បាវ​ខ្សាច់​ទប់​ស្ទាក់​ទឹក​ នៅតាម​ដងអូរ ដើម្បី​យក​ទឹក​មក​ស្រោចស្រព​សង្គ្រោះ​សំណាប​ដែល​ក្រៀម​ស្វិត។

ក្នុងឱកាស​ជួបជុំ​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ ដល់ក​សិ​ករ​ដែលមាន​សាមគ្គីភាព​គ្នា រួបរួម​កម្លាំង​គ្នា ក្នុង​ការជីក ប្រឡាយ និង​ទប់​ស្ទាក់​ទឹក ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ដែល​រង​ការរាំងស្ងួត​ក្នុងការ​បង្កបង្កើនផល នា​រដូវវស្សា​នេះ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ថា ចាប់ពី​ឆ្នាំក្រោយ​ត្រូវ​ប្តូរ​ទម្លាប់ ដែល​ធ្លាប់តែ​ធ្វើ សំណាប​រង់ចាំ​ដី មក​ធ្វើ​ដី​រងចាំ​សំណាប​វិញ គឺ​រៀបចំ​ដាស់ដី និង​ធ្វើ​ដី​ឱ្យបាន​ស្អាត​រៀបស្មើរ​ល្អ។ បើសំណាប​អាយុ​ជាង២ខែ ​ត្រូវ​បោះចោល (សំណាប​កាន់តែ​ចាស់ កាន់តែ​អន់ លូតលាស់​មិនល្អ មិន​បែកគុម្ព) ប្តូរ​ពូជស្រូវ​ធ្ងន់-ស្រាល​មិន​ប្រកាន់​រដូវ​ទាំងអស់។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលឹក​ឱ្យ​ប្រយ័ត្ន​សត្វ​មមាច​ត្នោត ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចាត់​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម ដាក់​មន្ត្រី​បច្ចេកទេស​ចុះមក​ពិនិត្យ​ផ្ទាល់​បើសិន​វា​ទទួលរង​ការ​បំ ផ្លាញ​ដោយ​មមាច​ត្នោត​អស់ ត្រូវ​លុប​ភ្ជួរ​ភ្លាម ហើយ​ដាក់​ដាំ​ដំណាំផ្សេង។ ត្រូវ​រក​វិធី​ដើម្បីឱ្យ​ការ​ផ្គត់ផ្គង់​ទឹក ​មាន​ស្ថេរភាព​រឹងមាំ​មួយ។ បង្កើន​មុខរបរ​បន្ថែម​ក្រៅពី​ការធ្វើ​ស្រែ គឺ​ការ​ចិញ្ចឹមសត្វ ដូចជា​មាន់ ទា​ជាដើម។ ប្រការ​សំខាន់​គឺ​ត្រូវ​ចុះ​ស្រែ​ជាប្រចាំ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឧ​ត្ថ​ម​ថវិកា​ចំនួន ១លាន​រៀល ជូន​សហគមន៍​ដើម្បី​ទិញ​សំបកបាវ​ថែម ទៀត។

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម