ពិនិត្យ​តំបន់​រាំងស្ងួត​នៅ​ស្រុក​បាទី

អ៊ីមែល បោះពុម្ព PDF

ឯកឧត្តមបណ្ឌិត ​ចាន់សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ត្រីក្រោមឱវាទ​ក្រសួង និងមន្ត្រី​បច្ចេកទេស​មួយចំនួន បាន​អ​ញ្ចើ​ញ​ចុះ​ពិនិត្យ​តំបន់​រាំងស្ងួត ​នៅ​បណ្ដា​ឃុំ​មួយចំនួន និង​សំណេះ​សំណាល​ជាមួយ​កសិករ​ នៅភូមិ​ខ្នារ​ធំ ឃុំ​ពា​រាម​ ស្រុក​បាទី កាលពី​ថ្ងៃ១៤ ខែសីហា។

កសិករ ក៏បាន​លើកឡើង ​នូវ​បញ្ហាលំបាក​មួយចំនួន​ ដែល​ជួប​ប្រទះ​​ ក្នុង​រដូវ​បង្ករ​បង្កើន​ផល​ឆ្នាំនេះ។ មានប្រសាសន៍​ ក្នុងឱកាស​នោះ ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ប្រាប់​កសិករ​​ ពី​បច្ចេកទេស​ថ្មី​មួយចំនួន​ ក្នុងការ​ធ្វើស្រែ។

 

ចាប់ពី​ឆ្នាំ​ក្រោយ​ប្ដូរ​ទម្លាប់​ ដែល​ធ្លាប់តែ​ធ្វើ​សំណាប​រង់ចាំ​ដី​ មក​ធ្វើ​ដី​រងចាំ​សំណាប​វិញ។ សំណាប​​ចាស់​ត្រូវ​បោះបង់ចោល ( សំណាប​កាន់តែ​ចាស់កាន់តែ​អន់​ លូតលាស់​មិនល្អមិន​បែក​គុម្ព ) កសិករ​ត្រូវ​ប្ដូ​ពូជ​ពី​ស្រូវធ្ងន់-កណ្ដាលមក​ប្រើ​ពូជស្រូវ​ស្រាល​ មិន​ប្រកាន់​រដូវ​ទាំងអស់។

 

ការ​សាប​គួរ​សាប​ដោយ​ទុក​ពូជ​ខ្លះ​នៅក្នុង​ជង្រុក។ ការ​សាប​ត្រូវ​ប្រើ​របៀប​ថ្មី​អស់​ពូជ​តិច​ ដោយ​សាប​ជា​រង​ស្ពៃ​ចំណេញ​ប្រើ​ពូជ​តិច ប្រើ​ទឹក​តិច​ ការពារ​សត្វ​មមាច​ត្នោត​បាន និង​បើ​ខូច​សំណាប​ដោយ​ប្រការ​ណាមួយ​យើង​ខាត​តិចតួច​ដែរ។ កសិករ​ត្រូវតែ​ចុះ​ស្រែ​ជាប្រចាំ។

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម