ចែក​ពូជ​ស្មៅ​និង​កូនជ្រូក​ដល់​កសិករ​គំរូ

អ៊ីមែល បោះពុម្ព PDF

កូនជ្រូក​ចំនួន៦០ក្បាល ​និង​ស្មៅ៦មុខ ​ត្រូវបាន​ផ្ដល់ ជូន​ដល់​កសិករ​គំរូ​ ចំនួន៦០នាក់​ នៅ​ឃុំ​គូស​ ស្រុក​ត្រាំកក់ ​កាលពីពេលថ្មីៗនេះ ​ក្រោម​ការចូលរួម​ របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត ចាន់ សារុន រដ្ឋមន្រ្តីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​និង​នេសាទ ​ដែលជា​ម្ចាស់​អំណោយ។

ក្នុងឱកាស​នោះ​​​ ក៏មាន​ការជួប​ពេទ្យសត្វ ​ភូមិ​ចំនួន១០០នាក់​ផងដែរ។ កសិករ​គំរូ​ ក្រៅពី​ទទួលបាន​កូនជ្រូក ​ស្មៅ៦មុខ​ ក៏​នូវ​ទទួលបាន​អាវយឺត​ និង​សៀវភៅ​ណែនាំ​ អំពី​វិធី​ចិញ្ចឹមសត្វ​ដែរ។

ឯក​ឧត្តម​រដ្ឋមន្ត្រី​​​ ក៏បាន​មានប្រសាសន៍ថា​ ពេល​បានកូន​ជ្រូក​ហើយ​ ​ត្រូវ​ចេះ​ថែរក្សា ​ហើយ​ទំលាប់​ ដែល​មិន​យកចិត្តទុកដាក់​ ក្នុងការ​ជ្រើសរើស​ពូជ ​និង​ថែទាំ​ត្រូវ​បោះបង់ចោល។ ពោលគឺ​ចិញ្ចឹមសត្វ​ ត្រូវ​តែ​ចេះ​ជ្រើសរើស​ពូជ​ និង​ថែទាំ។​​ ជាមួយគ្នានេះ ​កសិករ​គំរូ​ត្រូវ​ឧស្សាហ៍​ជួបជុំគ្នា​ផ្ដល់​ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក។

ឯកឧត្តម​បន្តទៀតថា​ ចាប់ពីពេលនេះ​ទៅ ​មិនត្រូវ​ពឹងផ្អែក​លើ​ដំណាំ​ស្រូវ​ តែមួយ​មុខ​នោះទេ ​ត្រូវ​ចាប់យក​មុខរបរ​ផ្សេងទៀត​ ដូចជា​ការចិញ្ចឹម​សត្វ​ ដាំ​បន្លែ​ជាដើម​ ហើយ​មិន​ត្រូវមាន​ទស្សនៈ​ដាំ ​ឬ​ចិញ្ចឹម​សំរាប់តែ​ផ្គត់ផ្គង់​គ្រួសារ​ប៉ុណ្ណោះ​ទេ។

ឯកឧត្តម​រដ្ឋមន្ត្រី​ ក៍បាន​រំលឹក​ឱ្យ​កសិករ ​ចាប់អារម្មណ៍​ផងដែរ​ ទៅលើ​ការដាំ​ស្មៅ​ពូជ ​ដែល​បាន​ផ្សព្វផ្សាយ​ ហើយ​ពេទ្យសត្វ​ភូមិ​ ក៏ត្រូវ​សកម្ម​ក្នុង​ការជួយ​អប់រំ​ជួយ​ណែនាំ​ដល់​កសិករ ​លើ​ការងារ​នេះ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម