ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៌ថាត្រូវផ្តោត គោលដៅឱ្យចំលើតំបន់និងក្រុមមនុស្សមានតម្រូវការខ្លាំងប៉ុន្តែពុំទាន់បានទទួលការផ្គត់ផ្គង់សេវា សមស្រប ជាពិសេសបង្កើនការវិនិយោគពិត ដើម្បីកំណើននៃវិស័យដែលមានសទ្ធភាព និងរកដើម្បីបង្កើនប្រាក់ចំណូលគ្រួសារដែលកំពុងរស់នៅពឹងផ្អែកលើកសិកម្ម។
ការលើកឡើងបែបនេះ នៅក្នុងពិធីផ្ទេរប្រគល់ទទួលសមិទ្ធផល របស់គម្រោងអេកូសន ជូនខេត្តគោលដៅ តំបន់ពាយព្យចំនួនបីខេត្ត កាលពីព្រឹកថ្ងៃទី24 ខែសីហា 2010 នៅបរិវេណសាលាបឋមសិក្សាទួលម្ទេសស្ថិតក្នុង ភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់បង។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថាសមិទ្ធផលគម្រោងអេកូសន ដែលរៀបចំពីធីប្រគល់នាពេលនេះ គឺពិតជាបានបញ្ជាក់ថាយើងកំពុងរូមគ្នាទាំងរាជរដ្ឋាភិបាលកម្ពុជានិងសហភាពអឺរ៉ុប អនុវត្តតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានទិសដៅ និងគោលការណ៍ធ្វើយ៉ាងណាធានានូវលទ្ធភាពទទួលបានស្បៀងអាហារគ្រប់គ្រាន់ និងមានសុវត្តិភាព ដល់ប្រជាពលរដ្ឋគ្រប់រូបការកាត់បន្ថយភាពក្រីក្រ បង្កើនប្រាក់ចំណូលគ្រួសារ និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
ផ្អែកលើចក្ខុវិស័យនេះក្រសួងកសិកម្មបាននិងកំពុងខិតខំ ប្រឹងប្រែងជំរុញសេនាធិការរបស់ខ្លួនទូទាំងប្រទេស ដើម្បីបន្តកំណែទម្រង់លើគ្រប់ផ្នែកទោះបីជាមានការលំបាកក្នុងរូបភាពណាក៏ដោយ គឺយើងបានតម្រង់ទិសដៅតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដ៏ឆ្នើមនៃរាជរដ្ឋាភិបាលកម្ពុជាដោយបង្វែរការអភិវឌ្ឍន៍ទៅរកមូលដ្ឋាន ជនបទវិញពោល គឺត្រូវផ្តោតគោលដៅឱ្យចំលើតំបន់ និងក្រុមមនុស្សដែលមានតម្រូវការខ្លាំងប៉ុន្តែពុំទាន់បានទទួលការផ្គត់ផ្គង់សេវាសមស្រប ជាពិសេសបង្កើនការវិនិយោគពិត ដើម្បីកំណើននៃវិស័យដែលមានសទ្ធភាព និងរកលទ្ធភាព ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារដែលកំពុងរស់នៅពឹងផ្អែកលើកសិកម្ម។
ទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី4នេះ ក៏ដូចជាណាណត្តិមុនៗដែរ គឺបានផ្តល់អាទិភាព លើវិស័យកសិកម្មជាសក្តានុពលចម្បង ដើម្បីលើកស្ទួយដល់ការលូតលាស់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងនៅះបានផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍន៍កសិកម្មបែបសីជម្រៅ បង្កើនរដូវដាំដុះការពង្រីកតំបន់អភិវឌ្ឍន៍ថ្មី ជំរុញការរៀបចំប្រព័ន្ធហិរញ្ញវត្ថុជនបទសម្រាប់ផ្តល់ឥណទានដល់កសិករក្នុងការទិញដូរជីឧបករណ៍ និងគ្រឿងយន្តកសិកម្មព្រមទាំងមធ្យោបាយចាំបាច់ផ្សេងៗដើម្បីបង្កើនទិន្នន័យក្នុងការបង្កើនការនាំចេញកសិផលនិងផលិតផលកែឆ្នៃនានាដោយពឹងផ្អែកលើឯកទេសកម្មនិងឧត្តមភាពប្រៀបធៀបនៃកត្តាផលិតកម្មរបស់កម្ពុជាតាមរយះការបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជាដើម្បីបង្កើនចំណូលក្នុងគ្រួសារ។រ។






