កសិករ​ត្រូវ​ផ្លាស់ប្ដូរ​ពី​ការធ្វើ​សំណាប​រង់ចាំ​ទឹកភ្លៀង​មក​មានទឹក​រង់ចាំ​សំណាប​វិញ​ម្ដង

អ៊ីមែល បោះពុម្ព PDF

កាលពី​ថ្ងៃទី៥ ខែកញ្ញា នៅ​ភូមិ​ស្ដើង​ជ័យ ឃុំ​ស្ដើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិត​ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ  បាន​ជួប​សំណេះសំណាល​ជាមួយ​កសិករ ១០០គ្រួសារ ដើម្បី​ស្នើរ​ឱ្យ​កសិករ​ធ្វើការ​ផ្លាស់ប្ដូរ​ថ្មី​មួយ​ទាក់ទង​ទៅនឹង​ការធ្វើ​ថ្នាលសំណាប។

ឯកឧត្តម​បាន​អំពាវនាវ​ថា​ប្រជាកសិករ មិនត្រូវ​ធ្វើ​សំណាប​រង់ចាំ​ទឹកភ្លៀង​ទៀត​ទេ ត្រូវ​ប្ដូរ​មក​មានទឹក​រងចាំ​សំណាប​វិញ​ម្ដង។ ពោលគឺ ត្រូវ​សំលឹងមើល​ពី​ប្រភពទឹក​ជាមុន ដើម្បី​ចៀសវាង​ការខូចខាត​បង់ប្រាក់​កាស។ លើសពីនេះ​ទៀត ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ពន្យល់​ប្រាប់​កសិករ​ផងដែរ​អំពី​របៀប​ធ្វើ​ថ្នាលសំណាប​បែប​ថ្មី​ដែល​តូច និង​ប្រើប្រាស់​គ្រាប់ពូជ​ស្រូវស្រាល​សុ​ទ្ទ​ល្អ។ អនុវត្តន៍​ប្រពលវប្បកម្ម។ លើសពីនេះ​ត្រូវធ្វើ​ការរៀបចំ​ភ្លឺស្រែ​ឱ្យ​មាំ និង​ការគ្រប់គ្រង​ទឹក​ឱ្យ​បានល្អ គឺជា​ការចាំបាច់​ផងដែរ។

ក្នុងឱកាស​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ​ពិនិត្យ​ការធ្វើ​ថ្នាលសំណាប​រួម ដើម្បី​ចែក​ជួន​កសិករ។ ម្យ៉ាងទៀត​កសិករ​អាច​ខ្ចី​ពូជ​បាន ដោយ​មិនចាំបាច់​ត្រូវ​សងការ​ដល់​មន្ទីរ​ទេ ហើយ​បើ​ក្នុងករណី​ធ្វើ​មិនបាន​ផល​មិនចាំបាច់​សង​ដើម​ដល់​មន្ទីរ​កសិកម្ម​វិញ​ទេ៕

 

2011 រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ ដោយក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​ នេសាទ
រៀប​ចំ​ដោយ​មជ្ឈ​មណ្ឌល​ព៍ត​មាន​ និង​ឯ​ក​សារ​កសិកម្ម