លិខិតជូនពរ
សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ
យើងខ្ញុំទាំងអស់គ្នាជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ និយោជិត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងមូលសូមប្រសិទ្ធពរជ័យ សិរីសួស្តី វិបុលសុខ មហាប្រសើរ ជូនចំពោះសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ របស់សម្តេច។
សម្តេចមហាធម្មពោធិសាល ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងទិវាដ៏នក្ខត្តឬក្ស នៃពិធីបុណ្យខួបកំណើតរបស់សម្តេចគម្រប់ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១១ នេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការកោតសរសើរ និង ចងចាំជាប់ជានិច្ចនូវឧបការគុណនិងពលិកម្មដ៏ធំធេងរបស់ សម្តេចក្នុងបុព្វហេតុរំដោះ បង្រួបបង្រួមជាតិមាតុភូមិកម្ពុជា និងសូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះកិច្ចខំប្រឹងប្រែងយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច មកបម្រើផលប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រដែលធ្វើឱ្យមាតុភូមិកម្ពុជា ជាទីស្រឡាញ់មានសន្តិភាពពេញលេញនិងស្ថិរភាពសង្គម។ យើង ខ្ញុំទាំងអស់គ្នាសូមលើកដៃបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុសក្តិសិទ្ធិក្នុងលោកទាំងអស់សូមលោកតាមជួយបីបាច់ថែរក្សាសម្តេចព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ បានប្រកបដោយអាយុយឺនយូរ សុខភាពល្អបរិបូរណ៌ គ្រប់ទិនទិវា មានកម្លាំងខ្លាំងក្លាមាំមួននិងប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំស្ថាប័ននីតិបញ្ញត្តិ និងប្រទេសជាតិមាតុភូមិ ពង្រីកបាននូវកិត្យានុភាពលើឆាកអន្តរជាតិកាន់តែត្រចះត្រចង់ថែមទៀត ឆ្ពោះទៅរកសេចក្តីសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យស្របតាមសេចក្តីប៉ងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបកុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំទាំងអស់គ្នា ។
ធ្វើនៅរាជធានីភ្នំពេញ , ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១១
តំណាងមន្ត្រីរាជការ និយោជិត នៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និង នេសាទ
រដ្ឋមន្ត្រី
ច័ន្ទ សារុន






