ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថាកាលពីម្សិលមិញថាកម្ពុជាត្រូវការយ៉ាងហោចណាស់១២០ លានដុល្លារទៀត ដើម្បីវិនិយោគទៅលើរោងម៉ាស៊ីនកិនស្រូវ ប្រសិនបើខ្លួនចង់ឱ្យបានសម្រេចគោលដៅឆ្នាំ២០១៥ របស់រដ្ឋាភិបាលក្នុងការនាំចេញអង្ករចេញឱ្យបានមួយលានតោននោះ។
ខណៈដែលនៅឆ្នាំនេះការនាំចេញអង្ករចេញពីកម្ពុជាមានការកើនឡើងច្រើននោះការនាំចេញបានកើនដល់២០០.០០០តោន រហូតមកទល់ពេលនេះក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានចំនួន ៥៥.០០០ តោន គឺនៅតែមិនទាន់មានការវិនិយោគឯកជនឱ្យបានគ្រប់គ្រាន់ទៅលើម៉ាស៊ីនកិនស្រូវដដែល ហើយស្រូវភាគច្រើនដែលផលិតបាននៅក្នុងប្រទេសវៀតណាម និងថៃ។
ឯកឧត្តមបណ្ឌិតច័ន្ទ សារុន បានមានប្រសាសន៍ថា “យើងខ្វះម៉ាស៊ីនកិនស្រូវពី៤០ទៅ ៥០ គ្រឿងទៀត។ ទុនវិនិយោគគឺជាបញ្ហាកំពុងប្រឈម ដែលកំពុងជម្រុញរដ្ឋាភិបាលអំពាវនាវឱ្យមានការវិនិយោគទុនផ្នែករោងម៉ាស៊ីនកិនស្រូវបន្ថែមទៀត។
ដើម្បីជួយទាក់ទាញវិនិយោគគិនបន្ថែមទៀតនៅក្នុងវិស័យស្រូវ អង្ករនេះ កាលពីដើមឆ្នាំនេះរដ្ឋាភិបាលបានអនុគ្រោះពន្ធ នាំអង្ការចេញទាំងអស់ ហើយក៏បានលុបបំបាត់ពន្ធតម្លៃបន្ថែមលើស្រូវទិញក្នុងស្រុកផងដែរ។
សេចក្តីសម្រេចនេះត្រូវបានប្រកាសបន្ទាប់ពីធនាគារពិភពលោកបានលើកឡើងនៅក្នុងរបាយការណ៍មួយថា កម្ពុជាទំនងជាមិនអាចនាំអង្ការចេញ សូម្បីតែពាក់កណ្តាលនៃគោលដៅរបស់ខ្លួនត្រឹមឆ្នាំ២០១៥ផង ដោយសារម៉ាស៊ីនកិនស្រូវមិនគ្រប់គ្រាន់ បច្ចេកទេសធ្វើកសិកម្មមិនល្អ និងការចំណាយខ្ពស់ក្នុងការដឹកជញ្ជូន។
ទោះបីជាទឹកជំនន់ធ្ងន់ធ្ងរកាលពីខែតុលាបានបំផ្លាញដាំណាំស្រូវរបស់កម្ពុជាជាច្រើនក៏ដោយ ក៏ចំនួនសរុបនៃផលិតកម្មស្រូវរដូវវស្សាឆ្នាំនេះកើនដល់ ៦,៦៧ លានតោននៅឆ្នាំមុននេះ។
ធនាគារនានាក៏កំពុងផ្តល់ឥណទានបន្ថែមទៀតដល់វិស័យកសិកម្មផងដែរ។ រដ្ឋាភិបាលបានលៃទុកទឹកប្រាក់ចំនួន៦៧លានដុល្លារឱ្យធនាគារអភិវឌ្ឃន៍ជនបទ ដើម្បីផ្គត់ផ្គង់ដល់ផ្នែកម៉ាស៊ីនកិនស្រូវ ដែលត្រូវការឥណទានច្រើន។ ធនាគារមួយចំនួនក្នុងចំណោមធនាគារធំៗនៅកម្ពុជាក៏បានរាយការណ៍ពីការបង្កើនឥណទានបន្តិចបន្តួចដល់គម្រោងកសិកម្មដែរ។
យោងតាមលោក ភូ ពុយ ប្រធានសមាគមរោងម៉ាស៊ីនរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដែលជាផ្នែកមួយនៃការតស៊ូបញ្ចុះបញ្ចូលឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវវិនិយោគនៅទីនេះ បានមានប្រសាសន៍ថា វាអាស្រ័យលើការធានាឱ្យស្រូវរបស់កម្ពុជាមានគុណភាពល្អបន្ថែមទៀត។
ដើម្បីធ្វើឱ្យក្លាយជាការពិត សមាគមនរបស់លោក ភូ ពុយ កំពុងសាងសង់ឃ្លាំងសម្រាប់ស្តុកស្រូវមួយកន្លែងនៅលើផ្ទៃដី១២ ហិកតាក្នុងខេត្តបាត់ដំបង។ ឃ្លាំងនេះនឹងអាចដំណើរការពេញលេញនៅខែមករា ហើយអាចមានសមត្ថភាពស្តុកស្រូវបានចំនួន ១០០.០០០ តោន។






