កសិកម្មលើបណ្តាញ FACEBOOK

ទំព័រ Facebook នៃខុទ្ទកាល័យ

ជួប​កសិករ​ដាំ​ផ្កាម្លិះ១០០គ្រួសារ​នៅ​ឃុំ​អន្លង់​វិល

ក្រោម​គម្រោង​របស់​ ធនា​គារ​អភិវឌ្ឍន៍អាស៊ី កសិករ​ជាច្រើនគ្រួសារ ដែលជា​សមាជិក​សហគម​នេសាទ​ក្រាំង​ដង្កោ នៅ​ឃុំ​អន្លង់​វិល ស្រុក​កណ្ដៀង​បាន​ប្រកប​របរ​បន្ថែម ​ដោយ​ដាំ​ផ្កាម្លិះ។

មន្ត្រី ក្រសួងកសិកម្ម​បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថៃ្ង​ទី៣ខែ​កុ​ម្ភះ ថា​ពី​ថ្ងៃទី១កុ​ម្ភះ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ច័ន្ទ សារុន និង​សហការី​បាន​អ​ញ្ជី​ញ​ទៅពិនិត្យ​មើល​ការដាំ​ផ្កាម្លិះ និង​សំណេះ​សំណាល​ជាមួយ​កសិករ​ចំនួន១០០គ្រួសារ នៅ​ឃុំ​អន្លង់​វិល ស្រុក​កណ្ដៀង។ នៅ​ទីនោះ​ជាការ​ផ្ដល់​កសិករ​ថែមទៀត។

មន្ដ្រី ជំនាញ​ដែល​អមដំនើរ បានផ្ដល់​នូវ​ចំន​ណេះ​ដឹង​ជា​បច្ចេកទេស​ទាក់ទង​នឹង​ការដាំ​ដំណាំ​និង ផ្កាម្លិះ មានដូចជា ជំងឺ​ការដាក់​ជី ការប្រើ​ទឹក ការប្រមូល​ផល។ល។មន្ដ្រី​ដដែល​បានអោយដឹង​ទៀតថា​ថ្លែង​ទៅកាន់​កសិករ លោក​រដ្ឋមន្ដ្រី​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​លើក​ទឺ​ក​ចិត្ដដ​ល់​កសិករ​ដែល​ប​ងើត​នូវ​របរ​បន្ថែម​នេះ។

 

លោក​បាន​បញ្ជាក់ថា​ដំណាំ​នេះ​មាន​ទីផ្សារ​ល្អ​ណាស់​ពិសេស​ផ្កាម្លិះ ដូច្នេះ​ធ្វើ យ៉ាងណា​បង្កើត​ផលិតផល​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ ។

លោក​រដ្ឋមន្ដ្រី​ក៏បាន​រំ​លឺ​ក​ផងដែរ​ថា សហគម​ន៏​នេសាទ​ក្រាំង​ដង្កោ​បានកើត​ឡើង ដោយសារ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​បឺ​ង​ទន្លេសាប ក្រោម​ជំនួយ​ឧបត្ថម្ភ ADB ។ គម្រោង​បាន​បន្សល់ទុក​សមិទ្ធផល​ជាច្រើន​ដូចនេះ​ចូល​នាំគ្នា​រក្សា​សមិទ្ធផល ឪ្យ​បាន​គង់វង្ស ពីព្រោះ​គម្រោង​បាន​ចំនាយ​ថវិការ​ជាច្រើន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន ។

គម្រោង​ចិ​ញ្ចឺ​ម សត្វ ត្រី ដាំ​បន្លែ និង​ផ្កា​ត្រូវធ្វើ​យ៉ាង​រក្សា​អាជីព​នេះ​ឱ្យនៅ​ស្ថិតស្ថេរ​និង​រីកចំរើន។ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​មន្ទីរ​កសិកម្ម​ត្រូវ​តាមដាន​ការអនុវត្ត​ន៏​បន្ត ក្រោ​យេ​ពេល​គម្រោង​បាន​ចប់ ធ្វើយ៉ាងណា​ឱ្យ​សកម្មភាព​របស់​គម្រោង​នៅតែ​បន្ត​ប្រកបទៅដោយ​ផ្លែផ្កា ។

ដោយឡែក​អង្គភាព​ពាក់ព័ន្ធ​មន្ទីរ​កសិកម្ម ត្រូវ​រក​ឱកាស​នាំ​ពួកគាត់​ទៅ​មើល និង​សិក្សា​យក​បទពិសោធ​ន៏​ពី​កសិករ​ដែល​ទទួលបាន​ជោគជ័យ​លើ​ការដាំ​ផ្កាម្លិះ នៅ​ភូមិ​កោះក្របី ខេត្តកណ្ដាល៕