ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចុះពិនិត្យស្ថានភាពប្រមូលផលត្រីសម្រាប់ធ្វើ ប្រហុក ផ្អក

នៅរសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យស្ថានភាពប្រមូលផលត្រីសម្រាប់ធ្វើប្រហុក ផ្អក នៅដាយត្រីលេខ១៣ និង១៥ តាមដងទន្លេសាបក្នុងភូមិសាស្ត្រឃុំកំពង់ហ្លួង និងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ហើយនិងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកទិញត្រីធ្វើប្រហុក ផ្អកដែលមកពីបណ្ដាខេត្តផ្សេងៗ។

តាមការវាយតម្លៃជាបឋមបានឲ្យដឹងថាលំហូរត្រីដែលចេញបឹងទន្លេសាបនាឆ្នាំនេះបានល្អនិងមានទម្រង់ធំជាងឆ្នាំទៅ គឺដោយសារប្រមុខរាជរដ្ឋាភិបាលបានសម្រេចចិត្តធ្វើការ បង្រាបបទល្មើសនេសាទ ទ្រង់ទ្រាយ ធំជារបៀបភ្លៀងរលឹម ។ ជាលទ្ធផលយើងមានក្តីសង្ឃឹមថា អាចទទួលបានផលប្រមាណជាជាង១៤០ពាន់តោនក្នុងឆ្នាំនេះនៅក្នុងដែននេសាទទឹកសាប កើនឡើងលើសពីឆ្នាំមុនចំនួន ៥ពាន់តោន ហើយនឹងអាច ទទួលបានផលនេសាទសរុបចំនួន ៥០០ ពាន់តោន ដោយគិតរាប់បញ្ចូលការនេសាទតាមស្រែ និងវារីវប្បកម្មទឹកសាប ។ ជាមួយនឹងទទួលបានផលនេសាទដ៏ច្រើននេះ ក៏មានប្រជាជនអញ្ជើញមកពីតាមបណ្តា ខេត្តជាពិសេសខេត្តកំពង់ស្ពឺបានមកធ្វើត្រីប្រហុករាប់ពាន់គ្រួសារ ដោយតម្លៃត្រីមានចាប់ពីមួយពាន់រៀលឡើងក្នុងមួយគីឡូក្រាម ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម