ប្រតិទិនព្រឹត្តិការណ៍

មេសា 2017
ពុ ព្រ សុ អា
27 28 29 30 31 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពចូលរួមក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់ តំណែងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អញ្ជើញចូលរួមក្នុងពិធីនោះមានឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង និងឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងទាំងអស់។

សូមជម្រាបជូនជ្រាបថា ពិធីនេះ មានការប្រកាសចូលកាន់តំណែង៖

១-ឯកឧត្ដម ឆេង គឹមស៊ុន ជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

២-ឯកឧត្ដម អ៊ុង សំអាត ជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ មានឋានៈស្មើអនុរដ្ឋលេខាធិការ

៣-លោក សាម៉េង កែវមុនីន ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម។

សូមរកមើលសុន្ទរកថារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែង ក្នុងរូបភាពខាងលើ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម