ប្រតិទិនព្រឹត្តិការណ៍

មិនា 2017
ពុ ព្រ សុ អា
27 28 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 31 1 2

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល

នៅរសៀលថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០១៧ នេះ នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះ មូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៨០០នាក់។

សូមបញ្ចាក់ថា វេទិកានេះគឺមានគោលបំណងចង់ដឹងពីសុខទុក្ខ កង្វល់ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការរស់នៅបងប្អូនប្រជាពលរដ្ឋអោយកាន់តែភាពល្អប្រសើរ។ ឆ្លៀតក្នុងក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវមតិផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរលោកតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងត្រួតពិនិត្យជាប្រចាំនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយយកចិត្តទុកដាក់ខ្ពស់។

ឆ្លៀតក្នុងឱកាសនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលើកឡើងនូវបញ្ហាដែលកំពុងប្រឈមដូចជា សត្វចង្រៃបំផ្លាញដំណាំស្រូវ ខូចខាតដំបូលសាលាឆាន់ ខ្វះខាតបណ្តាញអគ្គិសនី បញ្ហាតម្លៃកសិផល បញ្ហាខូចខាតផ្លូវនិងប្រព័ន្ធធារាសាស្រ្ត។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានដោះស្រាយជូនតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដោយឧបត្ថម្ភថវិកា ចំនួន $១០០០ សម្រាប់ជួសជុលផ្លូវ ថវិកា ៤លានរៀលសម្រាប់ជួសជុលដំបូលសាលាឆាន់ ថវិកាចំនួន ៦ ៣០០ ០០០រៀល សម្រាប់ក្រុមប្រឹក្សាឃុំ ឧបត្ថម្ភសមាជិកចូលរួម ៨០០នាក់ សរុប ៨លានរៀល ថវិកាសម្រាប់កម្មវិធីចំនួន ២ ៦០០ ០០០រៀល និងចាត់អោយក្រុមការងារថ្នាក់ខេត្តចុះពិនិត្យ និងអនុវត្តការងារតបណ្តាញអគ្គិសនី និងជួសជុលប្រព័ន្ធធារាសាស្រ្តជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម