ប្រតិទិនព្រឹត្តិការណ៍

កញ្ញា 2017
ពុ ព្រ សុ អា
28 29 30 31 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 1

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ តំណាងក្រុមហ៊ុន Santhai Import Export CO.,LTD ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

កាលពីវេលាម៉ោង ១៥:០០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតអោយ តំណាងក្រុមហ៊ុន Santhai Import Export CO.,LTD ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការរៀបចំពិធីតាំងពិពណ៌ផលិតផលកសិកម្មអន្តរជាតិលើកដំបូង ឆ្នាំ២០១៧ នៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Santhai Import Export CO.,LTD គ្រោងនឹងរៀបចំពិធីតាំងពិពណ៌ផលិតផលកសិកម្មអន្តរជាតិលើកដំបូង ឆ្នាំ២០១៧ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់២៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ ពិពណ៌អន្តរជាតិនេះ នឹងមានការចូលរួមពីក្រុមហ៊ុនចិនចំនួន ៥០០ក្រុមហ៊ុន និងតំណាងក្រុមហ៊ុនចំនួន ៣០៤ក្រុមហ៊ុនអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ព្រមទាំងមានការអញ្ជើញចូលរួមដោយអ្នកវិនិយោគទុនក្នុងស្រុក និងថ្នាក់ដឹកនាំសំខាន់ៗក្នុងជួររាជរដ្ឋាភិបាលអញ្ជើញចូលរួមផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី ចូលរួមជាវាគ្មិនក្នុងពិពណ៌ និងអញ្ជើញមន្រ្តីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមធ្វើបទបង្ហាញអំពី បទបញ្ញតិរបស់រាជរដ្ឋាភិបាលលើការវិនិយោគវិស័យកសិកម្មនៅកម្ពុជា ដើម្បីផ្តល់ជាពត៌មានដល់ធុរជន និងអ្នកវិនិយោគិនដែលមានចំណាប់អារម្មណ៏ក្នុងការវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៏ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមស្វាគមន៏ជានិច្ចចំពោះក្រុមហ៊ុនវិនិយោគនានាលើវិស័យកសិកម្ម ហើយក្រសួងក៏នឹងសហការអោយបានសកម្មនៅក្នុងការតាំងពិពណ៌ផលិតផលកសិកម្មអន្តរជាតិនេះផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៏បន្តថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញអោយវិស័យឯកជន សហការជាមួយនឹងក្រសួង និងសហគមន៏ក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា ហើយកម្ពុជាចង់ទទួលបាននូវអ្នកវិនិយោគទុនដែលមានភាពប្រាកដប្រជា ហើយការវិនិយោគទាំងនោះនឹងចូលរួមគាំទ្រដល់ការអភិវឌ្ឍន៏ជាតិ ក៏ដូចជាផលប្រយោជន៏ប្រជាពលរដ្ឋក្នុងស្រុកផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុន អោយពាំនាំដល់បណ្តាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតនូវ បញ្ហាប្រឈមនៅកម្ពុជាដូចជា តម្លៃថាមពលអគ្គិសនី និងការដឹកជញ្ជូនផ្លូវទឹក និងអាកាស ដែលមិនទាន់មានភាពប្រកួតប្រជែងទៅនឹងប្រទេសក្នុងតំបន់ ហើយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើអោយក្រុមហ៊ុនវិនិយោគទាំងអស់ ចូលរួមគិតគូរនូវមធ្យោបាយក្នុងការដោះស្រាយនូវបញ្ហាទាំងនេះដូចជា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនៅក្នុងឧស្សាហកម្មកសិកម្ម ពង្រីកទំហំការដឹកជញ្ជូនទាំងផ្លូវទឹក និងអាកាស ហើយបញ្ជូនទៅដល់គោលដៅចុងក្រោយ ដើម្បីអោយតម្លៃកសិផលកម្ពុជាអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម