ប្រតិទិនព្រឹត្តិការណ៍

កញ្ញា 2017
ពុ ព្រ សុ អា
28 29 30 31 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 1

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តម វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣

នៅព្រឹកថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០១៧ នៅវត្តថ្មី ភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានរៀបចំវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន ២ឃុំ គឺឃុំទ្រាន និងឃុំអូរស្វាយ ចំនួន ១៤០០នាក់។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវមតិផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរលោកតែងតែគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងត្រួតពិនិត្យជាប្រចាំនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយយកចិត្តទុកដាក់ខ្ពស់។ បន្ថែមពីនេះឯកឧត្តមរដ្ឋមន្រ្តី បានលើកទ្បើងពីស្ថានភាពទីផ្សារកសិកម្ម ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងដុតដៃដុតជើងទាក់ទាញអ្នកវិនិយោគទុន ឲ្យធ្វើការវិនិយោគលើការកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មខ្នាតធំហើយនាំចេញទៅបណ្តាប្រទេសនានា។ ដោយឡែកកម្ពុជាក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជា ទំហំនៃការដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គិសនីនៅមិនទាន់មានភាពប្រកួតប្រជែងនៅឡើយ។ ដោយមើលឃើញស្ថានភាពទាំងនេះ ប្រមុខរាជរដ្ឋាភិបាលកំពុងខិតខំគៀងគររបស់ដៃគូវិនិយោគសំខាន់ៗដើម្បីរិះរកនូវលទ្ធភាពពង្រីកសក្តានុពលដឹកជញ្ជូនទាំងផ្លូវទឹក និងអាកាស និងបង្កើនការផ្គត់ផ្គង់អគ្គិសនីអោយបានទូលំទូលាយ ឈានទៅកាត់បន្ថយតម្លៃអគ្គិសនីក្នុងកម្រិតមួយប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថាចំពោះពលកតចំណាកស្រុក ជាចលនាបំលាស់ទីក្នុងទិសដៅស្វែងរកឱកាសថ្មីៗក្នុងការងារ និងដើម្បីបង្កើនកម្រិតជីវភាពគ្រួសារ ហើយចលនានេះកើតឡើងគ្រប់ប្រទេស ព្រោះផ្នត់គំនិតរបស់ប្រជាពលរដ្ឋតាមប្រទេសនីមួយៗ គឺចង់ទទួលបាននូវប្រាក់ចំណូលសមស្រប និងបទពិសោធការងារថ្មីពីបណ្តាប្រទេសដែលមានភាពរីកចំរើន និងកម្រិតចំណូលខ្ពស់។

នៅក្នុងឱកាសវេទិកានេះ ប្រជាពលរដ្ឋរស់នៅក្នុង ឃុំទ្រាន និងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលើកឡើងនូវបញ្ហាប្រឈម ដូចជា បញ្ហាខូចខាតផ្លូវលំ ការកសាងវត្តអារាម និងចាក់ដីបំពេញសាលារៀន។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានដោះស្រាយជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងចាត់អោយ ក្រុមការងារបន្តតាមដានចំពោះការអនុវត្តសំណើទាំងអស់អោយមានប្រសិទ្ធភាព។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម