ប្រតិទិនព្រឹត្តិការណ៍

កក្កដា 2017
ពុ ព្រ សុ អា
26 27 28 29 30 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31 1 2 3 4 5 6

កសិកម្មលើបណ្តាញ FACEBOOK

ខេត្តកំពង់ចាមមានរៀបចំវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 

នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅវត្តឥន្ទកោសី ហៅវត្តកោះជ្រូក ភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាមមានរៀបចំវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន ៧០០នាក់។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរលោកតែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតាមដានជាប្រចាំនូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមានការយកចិត្តទុកដាក់ខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីអត្ថប្រយោជន៏នៃសន្តិភាព ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ និងជាមូលដ្ឋានក្នុងការអភិវឌ្ឍន៏សង្គមជាតិផងដែរ។

ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកំពុងខិតខំពង្រីកសក្តានុពលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន វត្តអារាម សាលារៀន បណ្តាញផ្គត់ផ្គង់អគ្គិសនី កំពង់ផែទឹកជ្រៅថ្មី និងព្រលានយន្តហោះអន្តរជាតិថ្មីផងដែរ។

ចំពោះបញ្ហាចំណាកស្រុកគឺជាចលនាសកលដែលជាចលនាលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ និងជាការដកពិសោធពីគ្នាទៅវិញទៅមក។ នៅក្នុងឱកាសវេទិកានេះ ប្រជាពលរដ្ឋរស់នៅក្នុង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលើកឡើងនូវបញ្ហាប្រឈម ដូចជា បញ្ហាខូចខាតផ្លូវលំ ស្នើសុំកុំព្យូទ័រ សំលៀលបំពាក់ប្រជាការពារ វិទ្យុទាក់ទង ជួសជុលសាលារៀន អណ្តូងទឹក ស៊ីទែនស្តុកទឹក និងកសាងវត្តអារាម។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានដោះស្រាយជូនទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងចាត់អោយ ក្រុមការងារបន្តតាមដានចំពោះការអនុវត្តសំណើទាំងអស់អោយមានប្រសិទ្ធភាព។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម