ប្រតិទិនព្រឹត្តិការណ៍

កញ្ញា 2017
ពុ ព្រ សុ អា
28 29 30 31 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 1

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Inguna Dobraja នាយកគ្រប់គ្រង ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ

កាលពីវេលាម៉ោង ៩រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោកស្រី Inguna Dobraja នាយកគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាការងារលើការអភិវឌ្ឍន៏ និងគ្រប់គ្រងវិស័យកសិកម្មនៅកម្ពុជា។ លោកស្រី Inguna Dobraja បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញតអោយលោកស្រី និងប្រតិភូតំណាងធនាគារពិភពលោកបានចូលជួបពិភាក្សាការងារ។

លោកស្រីបានបង្ហាញពីកង្វល់របស់ធនាគារពិភពលោកក្នុងការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជា ហើយមានបំណងរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៏ និងគ្រប់គ្រងវិស័យកសិកម្មនៅកម្ពុជា។ ឆ្លៀតពេលនេះលោកស្រីក៏បានស្នើសុំយោបល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអំពីការៀបចំផែនការសកម្មភាពដែលជាអាទិភាព ក្នុងការអភិវឌ្ឍន៏វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការគ្រប់គ្រងវិស័យធនធានទឹកផងដែរ។ បន្ទាប់មកមន្រ្តីជំនាញមកពីធនាគារពិភពលោក បានបញ្ជាក់ថាធនាគារពិភពលោកបានពិនិត្យបញ្ហាប្រឈមជាច្រើនដែលកើតមាននៅក្នុងវិស័យកសិកម្ម ដូច្នេះធនាគារពិភពលោកមានបំណងរៀបចំចងក្រងផែនការយុទ្ធសាស្រ្ត សម្រាប់ជាការបង្ហាញផ្លូវក្នុងការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព ដោយបញ្ជូលនូវការគាំទ្រហិរញ្ញប្បទានពីវិស័យឯកជនផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិស្វាគមន៏ចំពោះប្រតិភូធនាគារពិភពលោកមកកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទលើការអភិវឌ្ឍន៏វិស័យកសិកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាវិស័យកសិកម្ម មានការពឹងផ្អែកទៅលើធនធានធម្មជាតិ ជាពិសេសទឹកជាប្រភពដ៏សំខាន់ក្នុងការជំរុញអោយវិស័យកសិកម្មទទួលបានជោគជ័យ ដូច្នេះការរៀបចំផែនការអភិវឌ្ឍន៏ប្រព័ន្ធធារាសាស្រ្ត ទាមទារអោយមានការចូលរួមពីអន្តរវិស័យ ទើបការអភិវឌ្ឍន៏នោះមានភាពផ្សារភ្ជាប់រវាងអ្នកផ្គត់ផ្គង់ និងអ្នកផលិត។ ចំពោះអនុវិស័យជលផល ក្រសួងបាន និងកំពុងខិតខំជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការវិនិយោគវារីវប្បកម្ម ជាពិសេសវារីវប្បកម្មទឹកសាប ដើម្បីកាត់បន្ថយការនេសាទត្រីធម្មជាតិ និងរក្សាបាននូវធនធានធម្មជាតិ។ ដោយឡែកចំពោះអនុវិស័យព្រៃឈើ ក្រសួងបាន និងកំពុងអនុវត្តកិច្ចការអភិវឌ្ឍន៏ព្រៃឈើ ដោយបានដាក់ចេញនូវគោលនយោបាយស្តារព្រៃឡើងវិញ តាមរយៈការចាប់ដៃគូសហការជាមួយវិស័យឯកជនក្នុងការវិនិយោគដាំព្រៃឡើងវិញ នៅតាមស្ថានីយស្តារព្រៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម