ប្រតិទិនព្រឹត្តិការណ៍

កញ្ញា 2017
ពុ ព្រ សុ អា
28 29 30 31 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 1

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចុះចែកពូជស្រូវ ប្រព័ន្ធស្បៀងបំរុងកម្ពុជា ចំនួន ៤៣ តោន និងប្រេងម៉ាស៊ូតចំនួន ២៥០០ លីត្រ ជូនដល់ប្រជាកសិករ

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំនៅសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការចែកពូជស្រូវ ប្រព័ន្ធស្បៀងបំរុងកម្ពុជា ចំនួន ៤៣ តោន និងប្រេងម៉ាស៊ូតចំនួន ២៥០០ លីត្រ ជូនប្រជាកសិករចំនួន ១២៤៥ គ្រួសារ នៅឃុំ នាងទើត ឃុំ គោកស្រុក និងឃុំតំបែរ ដើម្បីធ្វើការស្តារការដាំដុះដំណាំស្រូវឡើងវិញ ដែលកន្លងមកបានជួបប្រទះនឹងគ្រោះធម្មជាតិបង្កឡើងដោយសត្វចង្រៃ ស៊ីដំណាំស្រូវ នៅដើមរដូវវស្សានាឆ្នាំនេះ ។

សូមបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍របស់ប្រជាកសិករនៅស្រុកតំបែរ និងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ អគ្គនាយកដ្ឋានកសិកម្ម រួមសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចុះស្រាវជ្រាវបន្ទាន់ដល់កន្លែងកើតហេតុ ដោយបានពិនិត្យឃើញថាមានសត្វខ្មុលដីជាហ្វូង និងខ្យាងមាស បាននិងកំពុងស៊ីដំណាំស្រូវពង្រោះនិងសន្ទូងរបស់ប្រជាកសិករ ហើយក៏បានចាត់វិធានទប់ស្កាត់និងកំទេចចោលបានទាន់ពេលវេលាផងដែរ ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម