ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Ye Ke អគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំពិព័ណ៌តំបន់ទន្លេមេគង្គ-ឡាងឆាង បានចូលជួបសម្តែងគួរសម និងពិភាក្សាការងារ

 នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាត ឲ្យលោក Ye Ke អគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំពិព័ណ៌តំបន់ទន្លេមេគង្គ-ឡាងឆាង បានចូលជួបសម្តែងគួរសម និងពិភាក្សាការងារ ទាក់ទងទៅនឹងការរៀបចំពិព័ណ៌តំបន់ទន្លេមេគង្គ-ឡាងឆាងលើកទីពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងគុនមិញ ខេត្តយូណាន់ ប្រទេសចិន ។

ការពិភាក្សាក៏បានផ្តោតការយកចិត្តទុកដាក់ នៃការដាក់តាំងពិព័ណ៌ផលិតផលកសិកម្ម ផងដែរ

ដើម្បីបង្កើនការទាក់ទាញអ្នកវិនិយោគទុនចិនមកបន្តបណ្តាក់ទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត និងវិចខ្ចប់ក្នុងការនាំចេញនូវផលិតផលកសិកម្ម ផងដែរ ។

លោក Ye Ke ក៏បានសន្យាថា នៅពេលត្រឡប់ទៅដល់ប្រទេសចិនវិញ នឹងពាំនាំនូវសំណូមពរឯកឧត្តមរដ្ឋមន្រ្តី ទៅជូនឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម និងរដ្ឋមន្រ្តីពាណិជ្ជកម្មចិន ក្នុងការបង្កើនការជួយឧបត្ថម្ភគាំទ្រផ្តល់ហិរញ្ញប្បទានមកដល់វិស័យកសិកម្មកម្ពុជាឲ្យបានកាន់ច្រើនបន្ថែមទៀត នាពេលខាងមុខ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម