ប្រតិទិនព្រឹត្តិការណ៍

កក្កដា 2017
ពុ ព្រ សុ អា
26 27 28 29 30 1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31 1 2 3 4 5 6

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពការងារ បង្កបង្កើនផលរបស់សហគមន៍កសិកម្មជើងគួនជោគជ័យស្ថិតនៅក្នុងភូមិជើងគួន

 នៅព្រឹកថ្ងៃដដែលឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានបន្តដំណើរទៅពិនិត្យសកម្មភាពការងារ បង្កបង្កើនផលរបស់សហគមន៍កសិកម្មជើងគួនជោគជ័យស្ថិតនៅក្នុងភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។

សហគមន៍បានបង្កើតនៅឆ្នាំ២០១៣ ក្រោមការជួយឧបត្ថម្ភពីគម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា(Cambodia Agricultural Value Chain, CAVAC) ដំបូងមាន៣៤៩ហ៊ុន ទុន ៤៤លានរៀល បច្ចុប្បន្នមានហ៊ុន៨១និងទុន៥៩លានរៀល កន្លងមកអង្គការ JICA បានជួយឱ្យខ្ចីប្រាក់ ១៥០០ ដុល្លាក្នុងកាប្រាក់១% ក្នុង១ឆ្នាំរយៈពេល១០ឆ្នាំ។

បច្ចប្បន្នសហគមន៍មានអាជីវកម្មផ្គត់ផ្គង់ជី ថ្នាំកសិកម្មនិងផលិតស្រូវពូជ។ក្រៅពីអាជីពខាងដើមសមាជិកប្រកាន់យករបរធ្វើស្រូវទាំងវស្សានិងប្រាំង ដាំដំណាំរួមផ្សំនិងចិញ្ចឹមសត្វ។

ឯកឧត្តមរដ្ឋមន្ដ្រីបានស្នើសុំឱ្យគម្រោង CAVAC បន្ថែមទុន រួមជាមួយនិងអ្នកពាក់ព័ន្ធទាំងអស់ជួយឧបត្ថម្ភទុនបន្ថែមទៀតក្រៅពីការងារ បណ្តុះបណ្តាល ដើម្បីឲ្យមានទុនគ្រប់គ្រាន់សម្រាប់សមាជិកសហគមន៍អាចពង្រីកមុខរបរកសិកម្ម បានល្អប្រសើរ និងសម្រេចបានដោយជោគជ័យ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម