ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យឯកឧត្តម Ilhan Kemal Tug ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋទួរគីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 នៅវេលាម៉ោង ១៥:០០ នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យឯកឧត្តម Ilhan Kemal Tug ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋទួរគីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងទួរគី និងកម្ពុជា លើវិស័យកសិកម្ម ភូតគាមអនាម័យ និងការអភិវឌ្ឍវិស័យកសិកម្មដែលបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឯកអគ្គរដ្ឋទូតទួរគី បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានទទួលស្វាគមន៏ឯកឧត្តម។ ក្នុងពេលនោះដែរ ឯកឧត្តម បានមានប្រសាសន៍ថា អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងប្រទេសទួរគី ត្រូវបានរៀបចំរួចរាល់ហើយ ដែលនឹងអាចចុះហត្ថលេខាបាននាពេលដ៏ឆាប់ខាងមុខនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម មានបំណងរៀបចំការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាងក្រសួងកសិកម្មកម្ពុជា និងប្រទេសទួរគី ដើម្បីចែករំលែកនូវបទពិសោធន៏នៃការអភិវឌ្ឍវិស័យកសិកម្ម និងពិនិត្យមើលពីកាលានុវត្តភាពក្នុងផ្លាស់ប្តូរជំនួញក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ។

ឯកឧត្តមក៏បានស្នើដល់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការធ្វើបទសម្ភាសន៍អំពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជា ដើម្បីធ្វើការបោះពុម្ភផ្សាយនៅតាមបណ្តាញសារព័ត៌មានក្នុងន័យផ្សព្វផ្សាយអំពីការវិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា និងឱកាសនៃការវិនិយោគក្នុងវិស័យនេះផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលទួរគី ដែលបានគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី នឹងរៀបចំចាត់ចែងសមាសភាពដើម្បីធ្វើទស្សនកិច្ចសិក្សានៅប្រទេសទួរគីតាមសំណើរបស់រដ្ឋាភិបាលទួរគីនាពេលខាងមុខនេះ។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត ជំរុញការវិនិយោគបន្ថែមលើវិស័យកសិកម្មនៅកម្ពុជា បង្កើតឲ្យមានក្រុមហ៊ុននាំចេញ-នាំចូលផលិតផលកសិកម្មកម្ពុជាទៅប្រទេសទួរគី ផ្តល់នូវបទពិសោធន៍ និងបច្ចេកទេសផ្សេងៗលើវិស័យកសិកម្ម និងការផ្លាស់ប្តូរផលិតផលកសិកម្មរវាងប្រទេសទាំងពីរផងដែរ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម