ប្រតិទិនព្រឹត្តិការណ៍

វិច្ឆិកា 2017
ពុ ព្រ សុ អា
30 31 1 2 3 4 5
6 7 8 9 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30 1 2 3

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញអនុញ្ញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

 នៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យលោកជំទាវ Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពី "វិធានការទប់ស្កាត់ ការពារនៃជំងឺដែលអាចឆ្លងពីមនុស្សទៅសត្វនិងពីសត្វទៅមនុស្ស និងជំងឺឆ្លងសត្វនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច" ដែលបាននិងកំពុងសិក្សារៀបចំអនុវត្តក្នុងពេលអនាគត។ ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានសម្តែងនូវការគាំទ្រចំពោះប្រធានបទថ្មីនេះ ព្រោះតាមរយៈគម្រោងនេះវាអាចធានាបាននូវគុណភាពនិងសុវត្ថិភាពសត្វ សាច់ និងផលិតផលដែលមានដើមកំណើតពីសត្វ ដើម្បីលើក កម្ពស់សុខភាពសាធារណៈជាពិសេសដើម្បីចាត់វិធានការទប់ស្កាត់ជំងឺឆ្លងសត្វនៅតាមច្រកព្រំដែនប្រទេសជិតខាង បង្កើន សមត្ថភាពគ្រប់គ្រងចលនាសត្វ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម