ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់ទោចក្រយាយន្ត សម្ភារ និងបរិក្ខារជូនកសិករ និងមន្រ្តីអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង(Boosting Food Production)

នៅអគ្គនាយកដ្ឋានកសិកម្មនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីក្នុងពិធី ប្រគល់ទោចក្រយាយន្ត សម្ភារ និងបរិក្ខារជូនកសិករ និងមន្រ្តីអនុវត្តគម្រោងជំរុញផលិតកម្មស្បៀង(Boosting Food Production) ដែលគម្រោងនេះទទួលបានការ ឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលកម្ពុជានូវចំនួនទឹកប្រាក់២០,២៥ លាន ដុល្លាយកទៅអនុវត្តក្នុងខេត្តគោលដៅចំនួន១១ (តាកែវ កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ធំ កំពង់ចាម ពោធិសាត់ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ)។ ឯកឧត្តម ហ៊ាន វណ្ណហ៊ន បានរាយការណ៍ជូនអង្គពិធីជ្រាបថា គម្រោងនេះមានគោលបំណងផលិតពូជស្រូវក្រអូបនិង ប្រភេទបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាព ក្នុងទិសដៅកាត់បន្ថយការនាំចូលដោយកំណត់គោលការណ៍ផលិត ឲ្យបានស្រូវក្រអូបចំនួន១៥ពាន់តោន/ឆ្នាំ និងបន្លែចំនួន ៦០ពាន់តោន/ឆ្នាំនាឆ្នាំ២០១៩។ គម្រោងបានជ្រេីសយក សហគមន៍៦០ ផលិតពូជ ២០០ សហគមន៍ផលិតស្រូវចំណី កសិករចំនួន២០០០គ្រួសារផលិតបន្លែខ្នាតមធ្យម និង៦០គ្រួសារទៀតផលិតបន្លែខ្នាតធំ ដោយត្រូវអនុវត្តតាមគោលការណ៍ស្តីពីការអនុវត្តកសិកម្មល្អ(Good agricultural practices, GAP)។

មានប្រសាសន៍ណែនាំនាឱកាសនេះឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសេីរដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម មន្រ្តីអនុវត្តគម្រោងគ្រប់លំដាប់ថ្នាក់ដែលបានខិតខំយកអស់កំលាំងកាយចិត្តដេីម្បីអនុវត្តគម្រោងសម្រេចបានលទ្ធផល ល្អ។ ត្រូវយកអស់ស្មារតីទទួលខុសត្រូវដេីម្បីធានាឲ្យបាននូវ និរន្តរភាពគម្រោងធ្វេីយ៉ាងណាឲ្យសកម្មភាពគម្រោង នៅបន្តជានិរន្តបេីទោះបីគម្រោងចប់ក៏ដោយ។

ត្រូវពង្រីកលទ្ធភាពដាំដុះឲ្យអស់សមត្ថភាពដេីម្បីធានាឲ្យបានទាំងបរិមាណនិងគុណភាព ធានាបានទៅតាមតម្រូវការទីផ្សារ ឈានទៅកាត់បន្ថយការនាំចូល និងជាពិសេសរកឱកាស

នាំចេញនាពេលអនាគត។ អគ្គនាយកដ្ឋានត្រូវសិក្សារួចកំណត់ឲ្យបានច្បាស់ពីលក្ខណៈអំណោយផលតំបន់ដាំដុះដំណាំ(ស្រូវ បន្លែ ផ្លែឈេី ពិសេសដំណាំកសិឧស្សាហកម្ម) ដេីម្បីទាក់ទាញនិងតម្រង់ទិសដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក ងាយស្រួលរៀបចំ ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ជាពិសេសប្រព័ន្ធស្រោចស្រប។ សិក្សាពីលទ្ធភាពនៃការ បង្វែរទិសដៅដាំដុះដំណាំដែលគ្មានទីផ្សារច្បាស់លាស់ ផ្តល់ទិន្នផលទាប ប្រេីប្រាស់ទឹកច្រេីន និងពលកម្មថែទាំច្រើន ងាកមកដាំដំណាំដែលសមស្របទៅនឹងស្ថានភាពភូមិសាស្រ្តអំណោយផល គុណភាពដី លទ្ធភាពទឹក និងពលកម្មសមស្រប។

ជាយុទ្ធសាស្រ្តគឺត្រូវប្តូរយន្តការផលិតឲ្យបានសមស្របតាមនិយាមក្នុងតំបន់និងទូទាំងពិភពលោក។ មន្រ្តីដែលទទួលបានទោចក្រយាយន្ត និងសម្ភារផ្សេងៗនាថ្ងៃនេះសូមជួយថែរក្សា និងត្រូវប្រេីប្រាស់ឲ្យចំគោលដៅ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម