ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំរវាង ក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ជិកា ឆ្នាំ២០១៧ មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកស្រូវ-អង្ករ ហើយក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាក្រុមការងារ និងសមាជិកសហព័ន្ធស្រូវ-អង្ករកម្ពុជា សរុបប្រមាណ ៦០នាក់។ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានគូសបញ្ជាក់នូវគោលបំណងសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖

១. ពិនិត្យលើវឌ្ឍនភាពនៃលទ្ធផលកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦

២. ពិនិត្យនិងដោះស្រាយលើបញ្ហាប្រឈមនានាដែលបានជួបប្រទះ ក្នុងចង្វាក់តម្លៃផលិតកម្មកសិកម្មស្របតាមខ្លឹមសារនៃលិខិតលេខ៩៣២ សហវ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់គណៈកម្មាធិការគោលនយោ-បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

៣. បញ្ហាផ្សេងៗ។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម