ប្រតិទិនព្រឹត្តិការណ៍

ធ្នូ 2017
ពុ ព្រ សុ អា
27 28 29 30 1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំតាមដានពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមលើការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០១៧

នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា គ.ស២០១៧ នៅសណ្ឋាគារភ្នំពេញ មានកិច្ចប្រជុំដើម្បីពិនិត្យមើល វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអភិវឌ្ឍន៍សម្បទាន ដីសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខាធិការដ្នានសម្បទានដីសេដ្ឋកិច្ច ឯកឧត្ដម លោកជំទាវជាអភិបាលអភិបាលរងនៃគណៈ អភិបាលខេត្តពាក់ព័ន្ធ ថ្នាក់ដឹកនាំអង្គភាពជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពាក់ព័ន្ធ ហើយនិងឯកឧត្ដម លោកជំទាវឧកញ៉ា អស់លោក លោកស្រីជាប្រធាន និងតំណាងក្រុមហ៊ុន សម្បទានដីសេដ្ឋកិច្ច យ៉ាងច្រើនកុះករ។ ក្រោយពីប្រធានលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច ឡើងធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពនិងបញ្ហាប្រឈម លើការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៧ រួចមក កិច្ចប្រជុំបានធ្វើការពិភាក្សាដែលដឹកនាំដោយ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយមានការចូលរួមមតិទូលំទូលាយពីវិស័យឯកជន ដែលផ្តោតលើការដាក់ចេញដំណោះស្រាយ និងវិធានការណ៍នានាសំដៅជំរុញកិច្ចអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ច នាឆ្នាំខាងមុខ ឲ្យកាន់តែមានប្រសិទ្ធភាព រួមមាន៖ បញ្ហាពន្ធ ការជំរុញចុះបញ្ជីដីឯកជនរបស់រដ្ឋ និងការដោះស្រាយលើការបន្តមានករណីរំលោភបំ៣នដីរដ្ឋ ការសម្រួលដោះស្រាយបញ្ហាចរាចរណ៍ និងនាំចេញ ឈើដាំ ការថែរក្សានិងអភិរក្សព្រៃត្រូវរក្សាទុកតាមផ្លូវទឹក និងទីជម្រាល ឬតំបន់នានាក្នុងដែនដីសម្បទានសេដ្ឋកិច្ច ជាដើម។ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោងជាង១១ព្រឹក នាថ្ងៃ ខែ និងឆ្នាំដដែល ប្រកបដោយស្មារតីសហការ និងទទួលខុសត្រូវខ្ពស់។

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម