ប្រតិទិនព្រឹត្តិការណ៍

មករា 2018
ពុ ព្រ សុ អា
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញអមដំណើរដោយឯកឧត្តមអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យ ដេប៉ូវេចខ្ចប់ ចែកចាយ ផលិតផលកសិកម្មរបស់ក្រុមហ៊ុន ឌីជីថល អេហ្រ្គីខលឈ័រ អ៊ិចឆេងឯ.ក (Digital Agriculture Exchange Co., Ltd)

នៅព្រឹកថ្ងៃព្រហស្បតិ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អមដំណើរដោយឯកឧត្តមអគ្គនាយកដ្ឋានកសិកម្ម ប្រតិភូរាជរដ្ឋាភបាលទទួលបន្ទុករដ្ឋបាលជលផល បានអញ្ជើញនៅពិនិត្យ ដេប៉ូវេចខ្ចប់ ចែកចាយ ផលិតផលកសិកម្មរបស់ក្រុមហ៊ុន ឌីជីថល អេហ្រ្គីខលឈ័រ អ៊ិចឆេងឯ.ក (Digital Agriculture Exchange Co., Ltd) ដែលមានទីតាំងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

គោលបំណងសំខាន់នៃទស្សនកិច្ចនៅពេលនេះគឺដើម្បីពិនិត្យលើវឌ្ឍនភាពរបស់ក្រុមហ៊ុនក្នុងដំណើរការវិនិយោគលើវិស័យកសិកម្ម ការដាំដុះ ការប្រមូលទិញ ការកែច្នៃកលិផល វេចខ្ចប់រួចនាំចេញទៅកាន់ទីផ្សារក្នុងស្រុក ចិន ជប៉ុន និងសហភាពអឺរ៉ុប។ បច្ចុប្បន្នបានដាក់ ទុនវិនិយោគជាង១០លានដុល្លារលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ទប់បង្កកផលិតផល (បន្លែ ផ្លែឈើ សាច់សត្វ និងត្រី) បន្ទប់កែច្នៃ ឃ្លាំងស្តុកកសិផល អគាររដ្ឋបាល លើផ្ទៃដី៤ ហិចតា។ ក្រុមហ៊ុន បានចុះកិច្ចសន្យាជាមួយសហគមន៍ និងម្ចាស់ចំការ ស្វាយចំនួន១៩០ ហត នៅខេត្តកំពង់ស្ពឺ និងគ្រោងចិញ្ចឹមគោសាច់លើផ្ទៃដី៤ហតផងដែរ។ អនាគត យ៉ាងខ្លីនឹងបើកធនាគារកសិករដោយមិន យកការប្រាក់តែកំណត់រយៈពេលសង និងត្រូវលក់កសិផលឲ្យធនាគារវិញ។

ក្រុមហ៊ុននឹងបង្កើនឈ្មោះសំគាល់ផលិតផលខ្មែរដើម្បីឲ្យទីផ្សារអន្តរជាតិ ទទួលស្គាល់ផងដែរ។ មានប្រសាសន៍ណែនាំដល់ ក្រុមហ៊ុនឯកឧត្តមរដ្ឋមន្រី្ត សូមកោតសរសើរដល់នាយកក្រុមហ៊ុនដែលបានជ្រើសរើសប្រទេសកម្ពុជាជាកន្លែងវិនិយោគដោយជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវនិងវៃឆ្លាតរបស់សម្តេចតេជោសែន។

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមសូមគាំទ្រដល់គម្រោង វិនិយោគ ក្នុងបំណងចំបងគឺទី១ នាំយកកសិផលខ្មែរទៅកាន់ទីផ្សារក្នុងនិងក្រៅស្រុក ធ្វើឲ្យសង្វាក់នៃការផលិតមាននិរន្តរភាព (ផលិត កែច្នៃ និង នាំចេញ) ទី២ បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន មានការងារ មានចំណូលខ្ពស់ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដើម្បីឲ្យគម្រោងវិនិយោគនេះដំណើរទៅដោយរលូន លោកសុំឲ្យក្រុមហ៊ុន សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធលើការងារច្បាប់ និងបច្ចេកទេស និងជាពិសេសត្រូវរៀបចំឯកសារ MOU ជាមួយក្រសួងដើម្បីឲ្យការវិនិយោគ នេះត្រឹមត្រូវទៅតាម នីតិវិធីគតិយុទ្ធ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម