ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Julia Rogers អ្នកឯកទេសពិគ្រោះយោបល់ផ្នែកច្បាប់អន្តរជាតិនៃអង្គការសុខភាពសត្វពិភពលោក (OIE) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅទីស្តីការក្រសួង នៅវេលាម៉ោង៥:០០ រសៀល ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវជាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោកស្រី Julia Rogers អ្នកឯកទេសពិគ្រោះយោបល់ផ្នែកច្បាប់អន្តរជាតិនៃអង្គការសុខភាពសត្វពិភពលោក (OIE) និងសហការីចូលសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការវាយតម្លៃផ្នែកច្បាប់ និងការអនុវត្ដន៍ច្បាប់របស់កម្ពុជា ទាក់ទងទៅនឹងការគ្រប់គ្រងសុខភាពសត្វ និងផលិតកម្មសត្វនៅកម្ពុជា នៅទីស្តីការក្រសួង។

ជាកិច្ចចាប់ផ្តើម លោកស្រី Rogers បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលនិងសភាជាតិកម្ពុជាដែលបានអនុម័តឲ្យប្រើប្រាស់ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វជាធរមាន។

លោកស្រីក៏បានអរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងសហការីដែលបានសហការ និងគាំទ្រយ៉ាងពេញទំហឹង ឈរលើស្មារតីទទួលខុសត្រូវ ក្នុងដំណើរបេសកកម្មរបស់លោកស្រី និងជាពិសេសអង្គការ OIE ហើយបានបញ្ជាក់ថាអង្គការ OIE នឹងបន្តកិច្ចសហប្រតិបត្តិការល្អរជាមួយកម្ពុជា ដោយរំពឹងថាអង្គការ OIE នឹងផ្តល់ហិរញ្ញប្បទានលើជំនួយផ្នែកបច្ចេកទេសមកក្រសួងដល់នាពេលឆាប់ៗខាងមុខនេះ។ ចំពោះរបាយការណ៍វាយតម្លៃលើការអនុវត្ដន៍ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ លោកស្រីនិងបញ្ចប់របាយការណ៍ ហើយផ្ញើរជូនឯកឧត្តមរដ្ឋមន្ត្រីនៅខែក្រោយ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ជាពិសេសអង្គការ OIE ដែលបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អប្រសើរជាមួយក្រសួង ដើម្បីធានាដល់សុខភាពសត្វ ផលិតផលសត្វ និងសុខភាពសាធារណៈជូនប្រជាពលរដ្ឋ។  

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម